Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ម្ចាស់​រថយន្ត​ដឹក​គ្រួស ដឹក​ថ្ម​ប្រមាណ​៤០​នាក់​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​១

spot_img

​ខេត្ត​ស្វាយរៀង ៖ ក្រុម​ម្ចាស់​រថយន្ត​ដឹក​គ្រួស ដឹក​ថ្ម​ប្រមាណ​៤០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​នាំគ្នា​ធ្វើ​ការតវ៉ា​និង​បិទ​ផ្លូវ​ជាតិ​លេខ​១ ខណៈ​ក្រុម​ជញ្ជីង​ចល័ត របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​ដឹកនាំ​ដោយ​លោក សេង ឈួន បាន​ឃាត់​រថយន្ត​របស់​ពួក​គាត់​កាលពី​ម្សិលមិញ យក​មក​ទុក​នៅ​ក្នុង​ភូមិ​ចំ​បក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត ស្វាយរៀង​។​

​បើតាម​សម្តី​របស់​ក្រុម​ម្ចាស់​រថយន្ត បានឲ្យដឹងថា​៖ ការតវ៉ា​នេះ​បន្ទាប់​ពី ក្រុម​ជញ្ជីង​ចល័ត តម្រូវឲ្យ​ពួកគាត់​បង់ថ្លៃ ផាកពិន័យ​ក្នុង​១​តោន រហូតដល់​៣០​ម៉ឺន​អញ្ចឹង​អ្នកខ្លះ លើស​ចាប់ពីី​១០​តោន ទៅដល់​១៨​តោន គ្នា​គ្មាន​លទ្ធភាព​បង់ ហើយ​ម្យ៉ាងទៀត រថយន្ត​ដែល​ដឹក​ត្រូវ​ស្តង់ដា​ហើយ ខាង​ជញ្ជីង​នៅតែ​ថា​៖​ខុស​នេះ​ខុស​នោះ​ទៀត តម្រូវឲ្យ​បង់​ការផាក​ពិន័យ​។​ជាមួយគ្នា​នោះ​អ្វី​ដែល​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​រថយន្ត​ដឹក​គ្រួស ដឹក​ថ្ម​មិន​អស់ចិត្ត​នោះ គឺ​ថា​ក្រុម​ជញ្ជីង​ចល័ត ដែល​ចុះ​ចាប់​ពួកគាត់​នោះ ក្នុង​ស្រុក​ស្វាយជ្រំ​កាល​ពី​ម្សិលមិញ​នេះ គឺ​សុទ្ធតែ​ស្លៀកពាក់ ឯកសណ្ឋាន​ស៊ីវិល ហើយ​ចំពោះ​រថយន្ត ដែល​ក្រុម​ជញ្ជីង​ចល័ត ធ្វើ​ការឃាត់ទុក​នេះ មាន​ប្រមាណ​៧ ទៅ​៨​គ្រឿង​គឺ​ប្រដេញ​តាម​រថយន្ត​ដឹក​ខ្សាច់​ដោយ​ក្រុម​មន្ត្រី​ទាំងនោះ គឺ​បាន​បើករថយន្ត​មក​កាក់​ពីមុខ​អោយ​រថយន្ត​ដឹក ថ្ម ខ្សាច់ គ្រួស ឈប់​ដើម្បី​ធ្វើការ​ថ្លឹង​ទង្ង​ន់​។​

​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ម្នាក់​បាន​អោយដឹងថា​៖ ការដេញ​របៀបនេះ គឺ​គ្រោះ​ថ្នាក់​ខ្លាំងណាស់ បើទោះបីជា​រថយន្ត​របស់​ពួកគាត់​ដឹក​លើស​ទង្ងន់​ក៏ពិតមែន សូម​ហៅ​តាម​សម្រួល​ទៅ​មិន​ចាំបាច់​ប្រដេញ​ដូច្នេះ​ទេ ហើយ​ពួកគាត់​បើ​ចង់​រត់​ក៏​រត់​ពុំ​រួច​ដែរ​។ ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា​៖ ពួកគាត់​ឆ្ងល់​ថា រថយន្ត​ទិញ​មក​មិន​បាន​កែកុន​អី​នោះទេ ដឹក​តាម​កំណត់​ហើយ​ពេល​ខាង​ក្រសួង​ចាប់​មក​ថ្លឹង គឺ​លើស​ដល់​ទៅ​១៣​តោន ចំណែក​រថយន្ត​ដែល​បាន​កែ​ទ្រុង​កន្ទុយ​ខាងក្រោយ​អាច​លើស​មែន​ពួកគាត់​មិន​ប្រកែក​នោះទេ ហើយ​សុខចិត្ត​បង់​ការផាកពិន័យ​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​ចំពោះ​រថយន្ត​ទ្រុង​ស៊ីន​មកពី​ប្រទេស​គេ បើទោះបី​ដឹក​តាម​កំណត់​ទ្រុង​គឺ​នៅតែ​លើស​ទង្ង​ន់​ទៀត​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក មិន រ៉ាវី សមាជិក​លេខា​ធ​ការដ្ឋាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិង្ត្រៃយ៍​តំណាង​ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គ​ណះ​កម្មា​ធិ​ការសម្របសម្រួលអចិ​ង្ត្រៃ​យ៍បាន​ឲ្យដឹងថា​៖​ចំពោះ​ក្រុម​អ្នកបើកប​រថយន្ត​ដឹក ខ្សាច់ ថ្ម គ្រួស ទាំងអស់​ដែល​លើកឡើងថា​៖ ដឹក​ខ្សាច់​គឺ​ភាគច្រើន​មាន​ត​កន្ទុយ​ដែល​ខុស​បច្ចេកទេស គឺ​បណ្តា​ឲ្យលើស​ទង្ងន់​មួយទៀត​គឺ​រថយន្ត​មាន​ទ្រុង​ស៊ីន គឺ​បើ​ដឹក​ពេញ​លើស​ទង្ង​ន់​ហើយ​ដែល​ច្បាប់​កំណត់​ប្រភេទ​រថយន្ត​ដឹក ដី ខ្សាច់​ត្រឹមតែ​៣០​តោន​ប៉ុណ្ណោះ ដោយឡែក​រថយន្ត​ទ្រុង​ស៊ីន​ដឹក​ពេញ​អាច​លើសពី​១០​តោន​ឡើងទៅ ម្យ៉ាងវិញទៀត​ច្បាប់​ស្រុក​គេ​ផ្សេង​នៅ​ស្រុក​ខ្មែរ​គឺ​ផ្លូវ​មិន​ដូច​ស្រុក​គេ​ទេ​។ ហើយ​បញ្ហា​ដែល​មន្ត្រី​របស់​ក្រសួង​ដេញ​តាម​រថយន្ត​ដឹក ខ្សាច់ ថ្ម គ្រួស នោះ​ដោយសារ​តែ​បើ​ពាក់​ឯកសណ្ឋាន​មន្ត្រី​គឺ​ក្រុម​អ្នកបើកបរ​រថយន្ត​មិន​ឈប់​ដោយសារ​ស្គាល់​ទើប​មន្ត្រី​យើង​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល​ដេញ​តាម​ឃាត់​រថយន្ត​ទាំងអស់នោះ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ខាង​សមត្ថកិច្ច​បាន​អញ្ជើញ​តំណាង​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​មក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង ដើម្បី​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​គ្នា ហើយ​ខាង​ក្រសួង​នៅតែ​ធ្វើ​តាម​ច្បាប់​គឺ​ពិន័យ​ចំពោះ​រថយន្ត​ចំនួន​៧​គ្រឿង ដែល​សមត្ថកិច្ច​ធ្វើ​ការឃាត់​និង​ថ្លឹង​ឃើញថា លើស​ទង្ង​ន់​នោះ​។ ប៉ុន្តែ​ចំពោះ​រថយន្ត​ផ្សេង​ទៀត​ដែល​ស្នើសុំ​កាត់​ទ្រុង​ត្រឹម​ទ្រុង​ស៊ីន​មិនទាន់​មាន​ការឆ្លើយតប​ពី​មន្ត្រី​នោះ​ទេ​។ សូម​បញ្ជាក់​ផង​ដែរ​ថា​៖ រថយន្ត​ទ្រុង​ស៊ីន​បើ​ដឹក​ពេញ​គឺ​នៅតែ​លើស​ទង្ង​ន់​ដដែល ហើយ​ជា​លទ្ធផល​រហូតដល់​ព្រលប់​ថ្ងៃ​ដដែល​នេះ​នៅ​ពុំទាន់​ត្រូវរ៉ូវ​គ្នា​នៅឡើយ​៕ វ៉ៃកូ​

spot_img
×