Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​គួរ​ទេ​ប្រដៅ​កូន​ក្នុង​វិធី​ឃោរឃៅ​បែបនេះ​!? ក្មេងស្រី​ម្នាក់ បាន​ត្រូវ​ឪពុកម្តាយ និង​យាយ ព្រួត​ចាប់ចង​ដៃជើង​ទៅនឹង​រថយន្ត ព្រោះ​ចោទថា​ជា​ចោរលួច​លុយ​

spot_img

​ថ្មីៗ​នេះ​សហគមន៍​តាម​អ៊ិន​ធឺ​ណិ​ត បាន​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ចំពោះ​ហេតុការណ៍​ដ៏​មិនគួរ​គប្បី​មួយ នៅក្នុង​ខេត្ត Quang Binh ប្រទេស​វៀតណាម​។ យោងតាម​ការចែករំលែក​ពី​គណនី​ហ្វេ​ស​ប៊ុ​ក HN បាន​ឲ្យ​ដឹងថា ក្មេងស្រី​ម្នាក់​អាយុ​ប្រហែល ១១, ១២ ឆ្នាំ បាន​ត្រូវ​ឪពុកម្តាយ​របស់​នាង​ចាប់ចង​ជាប់​នឹង​ឡាន​ដឹកទំនិញ​១​គ្រឿង និង​វាយដំ ដើម្បី​ប្រដែប្រដៅ បន្ទាប់​ត្រូវ​បានជា​ចោរលួច​លុយ​ក្នុង​គ្រួសារ​។

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែលមាន​គណនី​ឈ្មោះ HN បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​គួរ​ឲ្យ​អាសូរ​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៧ និង ៣០ នាទី ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ដោយមាន​គ្រួសារ​របស់​នាង យាយ​របស់​នាង និង​មនុស្ស​ធំៗ​ជាច្រើន​ទៀត ឈរ​មើល សម្រាប់​ការដាក់ទណ្ឌកម្ម​មកលើ​នាង​។ គាត់ និង​អ្នកដំណើរ​ជាច្រើន​ដែល​បានឃើញ ក៏បាន​ឈប់​ចូលទៅ​និយាយ​ពន្យល់​ណែនាំ និង​ស្នើ​ឲ្យ​គ្រួសារ​នោះ​ស្រាយចំណង​កូនស្រី​របស់ខ្លួន​ទៅ ប៉ុន្តែ ពួកគេ​ហាក់​មិន​ខ្វល់​និង​សូម្បី​ថែមទាំង​បោះសម្តី​អាក្រក់ៗ​ដាក់​មកលើ​ពួកគាត់​វិញ​ផងដែរ​។​

​យោងតាម​គ្រួសារ​របស់​នាង ក្មេងស្រី​រូបនេះ​ត្រូវបាន​ចោទ​លួច​លុយ ហេតុនេះ សមាជិកគ្រួសារ​ក៏បាន​សម្រេច នាំយក​នាង​មកកាន់​ដងផ្លូវ រួច​ចងដៃ​ជើង ទៅនឹង​រថយន្ត និង​វាយ ដើម្បី​ឲ្យ​រៀងចាល​។​

​តែ​ទោះយ៉ាងណា ក្រោយ​ទទួលដំណឹង​នេះ ប៉ូលិស​ក៏បាន​មកដល់ និង​បង្គាប់​ឲ្យ​គ្រួសារ​នេះ​ដោះលែង​កូនស្រី​របស់ខ្លួន​ជាបន្ទាន់ ព្រោះថា​ជា​ទង្វើ​រំលោភច្បាប់​ហើយ​។ នៅ​ចំពោះមុខ​ប៉ូលិស ម្តាយ​របស់​ក្មេងស្រី​នេះ​ដែលមាន​ឈ្មោះ Mai បានទទួល​ស្គាល់​កំហុស​របស់ខ្លួន និង​ប្តេជ្ញាចិត្ត​នឹងមិន​ឲ្យ​ទង្វើ​មួយ​នេះ​កើតឡើង​ទៀតឡើយ​។

​ទាក់ទង​នឹង​រឿងរ៉ាវ​ខាងលើនេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ​គ្នា ដោយ​ក្នុងនោះ​គណនី​មួយ​បាន​លើកឡើងថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​ម្តាយ​ម្នាក់ ពេល​បានឃើញ​ហេតុការណ៍​បែបនេះ ខ្ញុំ​ពិតជា​ស្លុតចិត្ត និង​សោកស្តាយ​ខ្លាំងណាស់​។ កូនៗ​ទាំងពីរ​របស់ខ្ញុំ សុទ្ធតែ​ពុំ​សូវ​ដឹង​ខុសត្រូវ​នោះទេ ប៉ុន្តែ ខ្ញុំ​មិនដែល​ជេរ​ស្តី ឬ វាយដំ​លើ​ពួកគេ​ទេ ។ សម្រាប់​ក្មេងៗ ពួកគេ​ត្រូវការ​ការបង្រៀន ប្រដែប្រដៅ​ក្នុង​លក្ខណៈ​ល្អ​ផ្សេងៗ មិនមែន​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ភ័យខ្លាច​យើង​បែប​នេះឡើយ​»៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ thanhnien.vn)


spot_img
×