Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់ នៅ​ប៉ោយប៉ែត ករណី​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​

spot_img

បន្ទាយមានជ័យ : ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​មណ្ឌល​៣ ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១៩​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៧កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​ដល់ទី​តាំង​ប្រព្រឹត្ត​បទល្មើស ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​០៥​នាក់ ។​

​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឲ្យ​ដឹងថា ជ​នស​ង្ស័ :១- សេរី រតនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ម្ចាស់​គ្រឿងញៀន​ដែ​រក្សាទុក​។ ២- ឈ្មោះ​សួន ភារ​ម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អ្នក​ទាំង​០២​នាក់​ស្នាក់នៅ​មណ្ឌល​៣ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ៣-. ឈ្មោះ សរ រ៉ា​ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ ៤-​ឈ្មោះ សរ ចិន្ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ អ្នក​ទាំង​០២​នាក់ ជា​បងប្អូន​បង្កើត​ស្នាក់នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ និង​៥-​ឈ្មោះ សុខ ពេជ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ម្ចាស់​គ្រឿងញៀន​ដែរ​រស់នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិបាល​លេ​យ្យ​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៥​នាក់ ដកហូត​បាន​សម្ភារៈ និង​វត្ថុតាង​រួមមាន​៖ ទូរស័ព្ទដៃ​ចំនួន​០៦​គ្រឿង​, កាំបិត​សាំ​ម៉ូ​រ៉ៃ​0២​ដើម​, គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ពណ៌​ស​ថ្លា ចំនួន​១៧​កូន​ថង់​តូច​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង និង​សម្ភារៈ​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ចម្លើយ​របស់ ឈ្មោះ សារី រតនា និង​ឈ្មោះ សុខ ពេជ្រ ថា បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មួញ​ដែល​មិន​ស្គាល់ឈ្មោះ​ដើម្បី​លក់​ចែកចាយ​បន្ត​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕​ដោយ :​បន្ទាយ

spot_img
×