Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​នឹង​បន្ធូរបន្ថយ​ការបិទ​ប្រទេស ទោះបី​ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 ជិត ៨.០០០​នាក់​ ​ចុង​សប្តាហ៍​នេះ​

spot_img

​ប្រទេស​ឥណ្ឌា​ប្រកាស​ពី​គម្រោង​បន្ធូរបន្ថយ​ការបិទ​ប្រទេស​បន្ថែម បើទោះបីជា​ប្រទេស​នេះ​មាន​ការឆ្លង​វីរុស COVID-19 ប្រចាំថ្ងៃ​ក្នុង​កម្រិត​ខ្ពស់​ក្តី​។​

​ចាប់ពី​ថ្ងៃទី ៨ ខែមិថុនា ភោ​ជនី​ដ្ឋា​ន សណ្ឋាគារ ហាង​លក់ទំនិញ និង​កន្លែង​គោរពបូជា​ផ្សេងៗ​នឹងត្រូវ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​វិញ នៅក្នុង​តំបន់​មួយចំនួន​។​

​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ទៀត ប្រហែល​ក្នុង​ខែកក្កដា សាលារៀន និង​សកល​វិទ្យាល័យ​នឹង​បើក​បង្រៀន​វិញ​។​

​ប៉ុន្តែ​នៅក្នុង​តំបន់​ដែលមាន​អត្រា​ឆ្លង COVID-19 នឹង​នៅតែ​បន្ត​បិទ​ដដែល​។​

​ការប្រកាស​ពី​គម្រោង​បន្ធូរបន្ថយ​នេះ​កើតឡើង ក្រោយពេល​ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ជិត ៨.០០០​នាក់​កាលពី​ថ្ងៃ​សៅរ៍ ។​

​សូមបញ្ជាក់ថា ឥណ្ឌា​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន​ជាង ១៧៤.៥០០​នាក់ និង​អ្នកស្លាប់​ជិត ៥.០០០​នាក់​។ ប្រទេស​ដែលមាន​ប្រជាជន​សរុប ១,៣​ពាន់​លាន​នាក់​នេះ មិនសូវ​រង​ការវាយប្រហារ​ខ្លាំង​ប៉ុន្មាន​ឡើយ បើ​ធៀប​ទៅនឹង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អឺរ៉ុប​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×