Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​រ៉ុ​ក​រ៉ែ​មួយ​បាន​បំផ្លាញ​រូងភ្នំ​អាយុកាល ៤៦.០០០​ឆ្នាំ​នៅ​អូស្ត្រាលី​

spot_img

​ក្រុមហ៊ុន​រ៉ុ​ក​រ៉ែ​ឈ្មោះ Rio Tinto បានធ្វើការ​សុំទោស បន្ទាប់ពី​បានដាក់​បំផ្ទុះ​រូងភ្នំ​បុរាណ​មួយ​ដែលមាន​អាយុកាល ៤៦.០០០​ឆ្នាំ នៅ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​។

​រូងភ្នំ Juukan Gorge ស្ថិតនៅ​តំបន់ Pilbara ត្រូវបាន​បំផ្លាញ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ខណៈដែល​ក្រុមហ៊ុន Rio Tinto បានធ្វើការ​ពង្រីក​គម្រោង​រ៉ែ​ដែក​មួយ បន្ទាប់ពី​មានការ​យល់ព្រម​ពី​អាជ្ញាធរ​។​

“​ពួកយើង​មានការ​សោក​ចំពោះ​អ្វីដែល​យើង​បាន​បង្កឡើង​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក Christ Salisbury នាយក​ប្រតិបត្តិ​ផ្នែក​រ៉ែ​ក​ដែក​របស់​ក្រុមហ៊ុន Rio Tinto​។​

​វត្ថុ​បុរាណ​ជាច្រើន​សម័យ​បុរេប្រវត្តិ ត្រូវបាន​រកឃើញ​នៅ​តំបន់​បេតិកភណ្ឌ​នោះ​។​
​វត្ថុ​បុ​រណា​ទាំងនោះ​រួមមាន ខ្សែក្រវ៉ាត់​ធ្វើ​ពី​សក់​មនុស្ស ដែល​ការវិភាគ​បង្ហាញថា​វា​មានការ​ទាក់ទង​គ្នា​ផ្ទាល់ ៤.០០០​ឆ្នាំ​រវាង​ប្រជាជន​ដើម (PKKP) និង​អ្នករស់នៅ​រូងភ្នំ​សម័យ​បុរេប្រវត្តិ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×