Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ថ្មី ត្រូវមាន​វិន័យ គុណធម៌​ ប្រើប្រាស់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ និង​ហាម​ដាច់ខាត​ការបាញ់បោះ​សេរី​

spot_img

​ភ្នំពេញ​៖ ក្នុង​ពិធី​ប្រកាស​តាំងស៊ប់ និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ស្នងការ បានដាក់​បទបញ្ជា​ដល់​មន្ត្រីនគរបាល​ថ្មី​ទាំងនោះ ត្រូវមាន​វិន័យ អាកប្បកិរិយា សីលធម៌ និង​គុណធម៌​ល្អ ​ត្រូវ​បង្ហាញ​ភាពទន់ភ្លន់ ប៉ុន្តែ​ម៉ឺងម៉ាត់ ក្នុងការ​អនុវត្ត​ការងារ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានជា​ប្រចាំ​នៅពេល​បើក ដើម្បី​បង្ហាញ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ ក្នុងនាម​ជា​អនុវត្ត​ច្បាប់​ហាម​ដាក់​ខាត និង​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​អ្វីដែល​ខុសច្បាប់ ជាពិសេស​គឺ​គ្រឿងញៀន ត្រូវ​ប្រើប្រាស់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ ហាម​ដាច់ខាត​ការបាញ់បោះ​សេរី​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តាំងស៊ប់ និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រី​នគរបាលជាតិ ចំនួន ១៧៤ នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

​ក្នុងឱកាស​នោះដែរ ក៏មាន​កា​ចូលរួម​ពី​លោក លោកស្រី ស្នងការរង អធិការ អធិការ​ង​ខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។​

​លោក​វរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យ​បុគ្គលិក បាន​ឡើង​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ក្រោយពី​បញ្ចប់​ការអាន​ប្រកាស ឯកឧត្តម ស្នងការ លោក លោកស្រី​ស្នងការរង បានផ្តល់​កិត្តិយស​បំពាក់​សក្តិ​ជូន​មន្ត្រី​ទាំង​១០៤​នាក់​ដែល​ទើប​តាំងស៊ប់ ។​

​បន្ទាប់ពី​ការបំពាក់​សក្តិ​ត្រូវបាន​បញ្ចប់ តំណាង​មន្ត្រី​តាំងស៊ប់​បាន​ឡើង​ប្តា​ជ្ញា​ចិត្ត ក្នុងនាម​មន្ត្រី​តាំងស៊ប់​ទាំង​១០៤​នាក់ ការពារ នឹង​ស្មោះត្រង់​ជានិច្ច​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​រដ្ឋធម្មនុញ្ញ និង​ការពារ​ចំពោះ​រាជរដ្ឋាភិបាល​ស្របច្បាប់​

​មន្ត្រី​ទាំង​១០៤ ត្រូវបាន​បែងចែក​ទៅ​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​បណ្តា​ប៉ុស្តិ៍​ចំណុះ​អធិការ​ខណ្ឌ ។​

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម​ស្នងការ បានផ្តល់​ជាម​តិ​ណែនាំ​ល្អៗ​ជាច្រើន​ដល់​មន្ត្រី​ថ្មី :

១. ត្រូវ​កាត់សក់​ខ្លី​ជាប្រចាំ និង​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ស្អាត សមជា​សមត្ថកិច្ច​គំរូ​

២. ត្រូវ​រៀន​ពី​ការគោរព​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងនាម​ជា​មន្ត្រី​នគរបាលជាតិ​។​

៣. ត្រូវគោរព​វិន័យ​កងកម្លាំង​ឲ្យ​បានល្អ​។​

៤. ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ ស្តាប់​តាម​ការណែនាំ គោរព​រៀមច្បង និង​ប្រធាន​អង្គភាព ដែល​នឹងត្រូវ​ចាត់តាំង​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ​។​

៥. ត្រូវ​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ ដូចជា​ការផ្តល់​សេវាសាធារណៈ​ឲ្យ​បាន​លឿន ជាពិសេស​ធានា​ឲ្យ​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។​

៦. ត្រូវមាន​វិន័យ អាកប្បកិរិយា សីលធម៌ និង​គុណធម៌ ល្អ ក្នុងនាម​ជា​មន្ត្រី​នគរបាលជាតិ​។​

៧. ត្រូវ​បង្ហាញ​ភាពទន់ភ្លន់ ប៉ុន្តែ​ម៉ឺងម៉ាត់ ក្នុងការ​អនុវត្ត​ការងារ​។​

៨. ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានជា​ប្រចាំ​នៅពេល​បើក ដើម្បី​បង្ហាញ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ ក្នុងនាម​ជា​អនុវត្ត​ច្បាប់​។​

៩. ហាម​ដាក់​ខាត និង​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​អ្វីដែល​ខុសច្បាប់ ជាពិសេស​គឺ​គ្រឿងញៀន​។​

១០. ត្រូវ​ប្រើប្រាស់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ ហាម​ដាច់ខាត​ការបាញ់បោះ​សេរី​។​

១១. ត្រូវ​ចូលរួម​ថែរក្សា​សុខភាព ដោយ​ពាក់​ម៉ាស​ជាប្រចាំ លាងដៃ​ជាមួយ​ជែ​ល ឬ​ទឹក​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ១៩ ៕

ដោយ​៖​កូ​ឡាប​

 

spot_img
×