Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត ដាក់​កម្លាំង​ចុះ​ល្បាត និង​ត្រៀម​តាម​ដងផ្លូវ​ជាតិ នៅ​ច្រកទ្វារព្រំដែន​អន្ត​ត​ជាតិ​ប៉ោយប៉ែត ដើម្បី​ទប់ស្កាត់​ការពារ​កុំឱ្យ​អាជីវករ​ធ្វើបាតុកម្ម​

spot_img

​បន្ទាយមានជ័យ​៖ អាជ្ញាធរខេត្ត ដាក់​កម្លាំង​ចុះ​ល្បាត និង​ត្រៀម​តាម​ដងផ្លូវ​ជាតិ នា​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​នេះ ក្នុង​គោលបំណង ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ នៅ​ច្រកទ្វារព្រំដែន​អន្ត​ត​ជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​ការពារ​កុំឱ្យ​អាជីវករ​ធ្វើបាតុកម្ម​។

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ផ្សាយ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន ចំណុះ​ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ប្រចាំការ ដើម្បី​តាមដាន ក្ដាប់​សភាពការណ៍ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត និង​ចុះ​ល្បាត​ប្រចាំការ តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​បេតុង ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​អាជ្ញាធរខេត្ត ដាក់​កម្លាំង​ចុះ​ល្បាត និង​ត្រៀម​តាម​ដងផ្លូវ​ជាតិ នា​ព្រឹក​នេះ​ក្នុង​គោលបំណង ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ នៅ​ច្រកទ្វារព្រំដែន​អន្ត​ត​ជាតិ​ប៉ោយប៉ែត ខេ​ត​បន្ទាយមានជ័យ​។​

​កងកម្លាំង​ចម្រុះ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់​បា​រ៉ា​ស់​នៅ​ចំណុច​មុខ​ទីស្នាក់ការ​គយ ចម្ងាយ​ពី​រង្វង់​មូល ៥០​ម៉ែត្រ ដែល​ស្ថិតនៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​ការពារ​បងប្អូន​អាជីវករ ដែល​ចង់​ធ្វើបាតុកម្ម​ទាមទារ​បិទផ្លូវ​មិនឱ្យ​រថយន្ត​ភាគី​ថៃ​ឆ្លងកាត់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការដាក់​បា​រ៉ា​ស់​នេះ​ដឹកនាំ​ដោយ​លោក ង៉ោ ម៉េង​ជ្រួញ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​លោក អ៊ី ចំរើន នាយប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អាជ្ញាធរខេត្ត​បន្ទាយមានជ័យ រួមទាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដោយបាន​ត្រៀម​ទប់ស្កាត់​ការធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ ទាមទារ​បិទ​ច្រក​មិនឱ្យ​រថយន្ត​ដឹកទំនិញ​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃនេះ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុ រាត្រី និង​អភិបាលខេត្ត​ស៊ីសាកេត ប្រទេស​ថៃ នឹង​ជួប​ពិភាក្សាគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចេញ​សេ​ក្តី​ជូនដំណឹង បដិសេធ​មិនឱ្យ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ប្រមូលផ្តុំ​ធ្វើបាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ពាក់ព័ន្ធ​សំណើសុំ​ជួយ​សម្រួល​បងប្អូន​អាជីវករ​កម្ពុជា​ទាំងអស់​ក្នុង​ផ្សារ​រុង​ក្លឿ​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ព្រះរាជាណាចក្រ​ថៃ​បានចេញ​ចូលទៅ​មើល​តូប​របស់ខ្លួន​ក្នុង​មួយ​លើក​ចំនួន 20 នាក់​។​

​លោក​អ៊ុំ រាត្រី អភិបាលខេត្ត បាន​ថ្លែងថា ការគិតគូរ ការលំបាក​រក​បងប្អូន​អាជីវករ​ទាំងអស់​រដ្ឋ​បាល​ខេត្ត​ក៏បាន​រក​ដំណោះស្រាយ​ជូន ដោយបាន​ធ្វើលិខិត​ផ្លូវកា​រ​ជា​លើក​ទី​២ ជូន ឯកឧត្តម​អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ ស្តីពី​ការសម្រួល​បងប្អូន​អាជីវករ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ បានចេញ​ចូលទៅ​មើល​តូប​ឥ​វ៉ាន់​របស់ខ្លួន​ក្នុង មួយ​លើក ចំនួន ២០​នាក់ ។​

​សូមបញ្ជាក់ថា​លោក​ឌិន​ពុ​ទ្ធី​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​បាន​សរសេរ​លិខិត​ជម្រាបជូន​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ស្ដីពី​ការជូនដំណឹង​អំពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ចំណុច​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 1 ខែមិថុនា​ឆ្នាំ 2020 ដល់​ថ្ងៃទី 20 មិថុនា​ឆ្នាំ 2020 ចាប់ពី​ម៉ោង 6 ព្រឹក​រហូតដល់​ម៉ោង 6 ល្ងាច​ជា​រៀងរាល់ថ្ងៃ​។​

​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​បាន​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អាជីវករ​អ្នកលក់ដូរ​ទំនិញ​នៅក្នុង​ផ្សារ​រុង​ក្លឿ កម្មករ​អូស​រទេះ​អ្នករត់ម៉ូតូឌុប​អ្នករត់​តាក់ស៊ី​អ្នករត់​ម៉ូតូ​កង់​បី​និង​អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​និង​ចូលរួម​ធ្វើបាតុកម្ម​ដោយមាន​មនុស្ស​ចូលរួម​ប្រមាណ 1500 នាក់ រទេះ​មួយរយ​គ្រឿង​និង​ឧ​ឃោស​ន​ស័ព្ទ​ចំនួន 1 គ្រឿង​។​

​លោក​ថា អាជីវករ​លក់ដូរ​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​របស់របរ​របស់​ខ្លួន​ដែលមាន​នៅក្នុង​តូប​នីមួយៗ​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​នោះ​ខ្លះ​មានអី​វ៉ាន់​តម្លៃ​រហូតដល់​រាប់សែន​ដុល្លារ​។ អីវ៉ាន់​ទាំងនោះ​ពួកគាត់​ទិញ​មក​លក់​មិនមែន​សម្រាប់​យកមក​ទុក​ក្នុង​រយៈពេល​យូរ​បាន​នោះទេ​ដូច្នេះ​អីវ៉ាន់​ត្រូវ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​មិនអាច​ប្រើប្រាស់​ឬ​ហូបចុក​បាន​។ អីវ៉ាន់​ខ្លះទៀត​ត្រូវបាន​ទឹក​លិច​ពុកផុយ​កណ្ដុរ​ឬ​សត្វល្អិត​កាត់​ខ្ទេចខ្ទី​គ្មាន​សល់​។ ទាំងនេះហើយ​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ខាតដើម​ទុន​បាត់បង់​ទ្រព្យធន​យ៉ាងធ្ងន់ធ្ងរ​អាច​ធ្លាក់ខ្លួន​ទៅជា​អ្នក​ជំពាក់​បំណុល​គេ​វ័​ណ្ណ​ក​។​

​លោក​បន្តថា ខាង​ភាគី​ថៃ​មិន​ព្រម​បើក​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ប៉ុន្តែ​មន្ត្រី​សមត្ថកិច្ច​និង​ទាហាន​ថៃ​នៅតាម​ច្រករបៀង​នានា​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចូលទៅ​ប្រទេស​ថៃ​បាន​ដោយ​បង់ប្រាក់​ឲ្យ​ពួក​មន្ត្រី​សមត្ថកិច្ច​និង​ទាហាន​ថៃ​ទាំងនោះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បន្ទា​ប់​មក​ពួក​មន្ត្រី​សមត្ថកិច្ច​នឹង​ទាហាន​ថៃ​ទាំងនោះ​មិនបាន​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​មិនត្រូវ​បាន​គេ​ពិនិត្យ​សុខភាព​ឬ​ពិនិត្យ​កំដៅ​ក្នុង​ខ្លួន​អ្វី​ទាំងអស់​ដូច្នេះ​ការចម្លង​និង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ អាចមាន​ហានិភ័យ​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ច្រករបៀង​ទាំងនោះ​។​

​ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​ជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ប្រជាពលរដ្ឋ​ថៃ​ពីព្រោះ​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ទាំងនោះ​តែងតែមាន​ម៉ាស៊ីន​ស្កេ​ន​ពិនិត្យ​កំដៅ​ក្នុង​ខ្លួន​នោះ​ម៉ាស៊ីន​បាញ់​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ​និង​ជួយ​កាត់បន្ថយ​ការឆ្លង​ដែន​ដោយ​ខុសច្បាប់​នៅតាម​ច្រករបៀង​នានា​។​

​ក្នុងពេល​កន្លងទៅ​ឯកឧត្តម​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោក​អភិបាលក្រុង​ប៉ោយប៉ែត​ពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​យ៉ាងពិត​ប្រាកដ​ពីព្រោះ​ឯកឧត្តម​ធ្លាប់​បានស្នើ​ឲ្យ​ភាគី​ថៃ​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខ្លង​លឹក​ឡើងវិញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បានចេញ​ចូល​ដោយ​ស្របច្បាប់​ក្នុង​គោលបំណង​ជួយ​ដល់​ការដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បានរស់នៅ​ក្នុង​ជីវភាព​ដ៏​សម​រុំ​ផងដែរ​។​

​ពាក់ព័ន្ធ​សំណើសុំ​ខាងលើ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​មិន​អនុញ្ញាត​ទេពី​ព្រោះ​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កំពុងមាន​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​ដែល​ជំងឺ​នេះ​នេះ​បាននិងកំពុង​រីក​រាល​ដាល​ឥតឈប់ឈរ​ស្ទើរ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក​។​

​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើងថា​កន្លងមក​រដ្ឋបាលខេត្ត​ធ្លាប់បាន​អន្តរាគមន៍​ទៅ​រដ្ឋបាលខេត្ត​ស្រះកែវ​នៃ​ប្រទេស​ថៃ​ដើម្បី​សុំ​ឲ្យ​ជួយ​សម្រួល​មិន​យក​កម្រៃ​ឈ្នួល​ពី​បងប្អូន​អាជីវករ​ក្នុង​សុំ​សម្រួល​ឱ្យ​បងប្អូន​អាជីវករ​កម្ពុជា​ទាំងអស់​នៅក្នុង​ផ្សារ​រុង​ក្លឿ បានចេញ​ចូលទៅ​មើល​តូប​របស់ខ្លួន​ក្នុង​មួយ​លើក 20 នាក់​រហូតដល់​ស្ថានភាព​វិល​មកជា​ប្រក្រតី​វិញ​ក្នុងនោះ​ភាគី​ថៃ​បាន​ឆ្លើយតប​ថា​នឹង​ជួយ​សម្រួល​មិន​យក​កម្រៃ​ឈ្នួល​ពី​បងប្អូន​អាជីវករ​កម្ពុជា​ប៉ុន្តែ​ចំពោះ​សំណើរ​សុំ​សម្រួល​ឱ្យ​បងប្អូន​អាជីវករ​កម្ពុជា​ទាំងអស់​ក្នុង​ផ្សារ​រុង​ក្លឿ​ចេញ​ចូលទៅ​មើលទៅ​ព្រ​បស់​ខ្លួន​ក្នុង​មួយ​លើក 20 នាក់​ភាគី​ថៃ មិន​ឯកភាព​នោះទេ​។ ម្យ៉ាងទៀត​រដ្ឋបាលខេត្ត​ស្នើ​ឲ្យ​លោក​ឌិន​ពុ​ទ្ធី​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​និង​លក្ខន្តិកៈ​របស់ខ្លួន​ដូច​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​៕

ដោយ​៖​កូ​ឡាប​

spot_img
×