Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ពិចារណា​បើក​ឲ្យ​ពលរដ្ឋ មកពី​ប្រទេស​ដែលមាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ទាប ចូល​ប្រទេស​ខ្លួន​

spot_img

​ប្រទេស​ជប៉ុន​កំពុង​ពិចារណា បើក​ព្រំដែន​ឲ្យ​ប្រជាជន​មកពី​ប្រទេស​មួយចំនួន​ចូល ដែល​ប្រទេស​ទាំងនោះ​មាន​កម្រិត​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទាប ខណៈដែល​ជប៉ុន​កំពុង​ចាប់ផ្តើម​បន្ធូរបន្ថយ ការ​រឹតបន្តឹង​ដែល​បាន​ចាត់វិធានការ កាលពីដើម​ឆ្នាំនេះ​ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​វីរុស​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា រដ្ឋាភិបាល​មាន​គម្រោង​អនុញ្ញាត ឲ្យ​ប្រជាជន​មក​ពិ​ប្រទេស​ថៃ វៀតណាម ញូ​ហ្សឺ​ឡែ​ន និង​អូស្ត្រាលី​ចូលក្នុង​ប្រទេស​ខ្លួន​បាន ខណៈដែល​នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​បាន​បើក​ឲ្យ​មានការ​ដំណោះ​ការ​សាលារៀន រោងភាពយន្ត ក្លឹប​កីឡា និង​ហាង​លក់ទំនិញ​។​

​មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ​ពី​ក្រសួងការបរទេស​ជប៉ុន នៅឡើយ​ទេ​ជុំវិញ​គម្រោង​នេះ​។​

​ជប៉ុន​មាន​អ្នក​ផ្ទុក​វីរុស​ប្រហែល ១៧.០០០​នាក់ និង​អ្នកស្លាប់​ចំនួន ៩០០​នាក់ គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​។​

​ចាប់តាំងពី​ខែកុម្ភៈ​មក ជប៉ុន​បាន​ហាមប្រាម​បរទេស ចូលក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​វីរុស​ពី​អ្នកដំណើរ​អន្តរជាតិ​។​

​សារពត៌មាន Asahi Shimbun បាន​រាយការណ៍​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​អនុញ្ញាតិ​ឲ្យ​អ្នកជំនួញ​មកពី ៤​ប្រទេស​ចូលក្នុង​ប្រទេស​ជប៉ុន​បាន ប្រសិនជា​ពួកគេ​ធ្វើតេស្ត​មិនមាន​វីរុស នៅពេល​ចេញដំណើរ​មក​ពី​ប្រទេស​ពួកគេ និង​ពេលមកដល់​ជប៉ុន​។​

​នៅពេល​ធ្វើដំណើរ​ចូលដល់​ជប៉ុន នឹង​មានការ​រឹតត្បិត​ការធ្វើដំណើរ​របស់​ពួកគេ ទៅកាន់​តំបន់​មួយចំនួន​ដូច​ជ​ការិយាល័យ​ក្រុមហ៊ុន និង​រោងចក្រ​ជាដើម​។ ចំណែក​ការប្រើប្រាស​មធ្យោបាយ ធ្វើដំណើរ​សាធារណៈ​នឹងត្រូវ​ហាម​ឃាត​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×