Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​៦​ខ្នង​រលំ​ដោយសារ​ភ្លៀង និង​ខ្យល់​ខ្លាំង រលំ​រោង​អាពាហ៍ពិពាហ៍​មួយកន្លែង កាលពី​ល្ងាច​មិញ​

spot_img

​តាកែវ​៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ថ្ងៃ​ម្សិលមិញ​នេះ បង្ក​គ្រោះមហន្តរាយ ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ចំនួន ៦​ខ្នង​ផ្ទះ រលំ និង​ខ្លះ​ខូ​ត​ខាត​ហើរ​បើ​ង​ដំបូលផ្ទះ ។

​ករណី​គ្រោះធម្មជាតិ​នេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​បង្ក​ឲ្យ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ រង​ការ​ខូ​ត​ខាត ដោយ​រលំ​ផ្ទះ និង​នៅ​ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង មាន​រោង​អាពាហ៍ពិពាហ៍​មួយកន្លែង​ផងដែរ ដែល​នៅពេល​ដល់​ម៉ោង​ទទួលភ្ញៀវ​ពេល​ល្ងាច​ត្រូវបាន​ភ្លៀង ធ្លាក់​និង​ខ្យល់​ខ្លាំង​បើ​ង​រោង​ថត តែង​ខាងមុខ​រោងការ​បង្ក​ឲ្យ​មានការ​ខូ​ត​ខាត​ទាំងស្រុង និង​មិនសូវមាន​ភ្ញៀវ​មក​ចូលរួម​កម្មវិធី​មង្គលការ​ឡើយ ដែល​នេះ​កើតឡើង​ចេញពី​គ្រោះធម្មជាតិ បង្ក​ឲ្យ​មានការ​ខាតបង់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ។
​ក្នុងនោះ ក៏មាន​ការសម្តែង​នៅ​ទឹកចិត្ត​អាណិតអាសូរ ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិតខាង នាំគ្នា​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ​ម្ចាស់​កម្មវិធី​មង្គលការ ដែល​រៀបចំ​ពិធី​ចំពេល​កើតមាន​គ្រោះធម្មជាតិ ធ្វើ​ឲ្យ​មានការ​ខាតបង់​ថវិកា​ច្រើន ៕

ដោយ​៖ តាកែវ​

spot_img
×