Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះ​ណាស់​! មុខរបរ​ជញ្ជូន​ស៊ីម៉ងត៍​ឡើង​កំពូលភ្នំ ១​ជើង​២​ម៉ឺន និង​១​ថ្ងៃ​បានតែ​២​ជើង ចង់​ដាច់ខ្យល់​ជំនួស​ពួកគាត់ គ្រាន់តែ​លឺ​ចម្ងាយ​ផ្លូវ​ធ្វើដំណើរ​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​អាច​និយាយបានថា ជា​រឿង​ដ៏​កម្សត់​ជូរចត់​ខ្លាំងណាស់ និង​ឃើញ​ហើយ​ស្ទើរតែ​ស្រក់​ទឹកភ្នែក ចំពោះ​ប្អូនប្រុសៗ​ទាំងនេះ ព្រោះតែ​ជីវភាព​ក្រីក្រ និង​ពុំ​អា​ចរក​ការងារ​អ្វី​ផ្សេង​ធ្វើ ក៏បាន​បង្ខំចិត្ត​មក​ស៊ីឈ្នួល​លី​ស៊ីម៉ងត៍​ឡើងលើ​កំពូលភ្នំ ដែល​គិត​ជា​រយៈកម្ពស់​ជិត ២ គីឡូម៉ែត្រ ឯណោះ​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ព្រះ​តេជគុណ​មួយ​ព្រះអង្គ ដែល​សួរ​អំពី​អារម្មណ៍​ពិត ទាក់ទង​ជញ្ជូន (​ស្ពាយ​) ស៊ីម៉ងត៍ ឡើងលើ​កំពូលភ្នំ​ត្បែងមានជ័យ ក្នុង​ខេត្តព្រះវិហារ ប្អូនប្រុស​ម្នាក់​ក្នុងចំណោម​នោះ បាន​និយាយ​ទាំង​ដង្ហើម​ដក​ចង់​ផុត​ម្តងៗ​ថា «​ហត់​គួរសម​លោក​បង​… ជញ្ជូន​ស៊ីម៉ងត៍​១​កា​រ៉ុង​ក្នុង​១​ជើង ទទួលបាន​តម្លៃ​ឈ្នួល​២​ម៉ឺន​រៀល ហើយ​១​ថ្ងៃ​បានតែ​២​ជើងទេ​»​។ បើតាម​ប្អូនប្រុស​រូបនោះ នោះ​ផ្លូវ​ធ្វើដំណើរ​តាម​ជណ្តើរ គឺមាន​២​ដំណាក់កាល ដោយ​ថ្នាក់​ទី​១​គឺ​១២៩២ កាំ និង​ថ្នាក់​ទី​២​គឺ​ជាង​១​គីឡូម៉ែត្រ​ទៀត​ឯណោះ ទើប​ដល់​គោលដៅ​។ ក្រោយពី​ឮ​ប្អូនប្រុស​និយាយ​បែបនេះ ព្រះសង្ឃ​ក៏មាន​មាត់​ថា «​អូយ​! អាត្មា​មក​តាំងពីព្រឹក មក​អង្គុយ​កន្លែង​នេះ ចង់​ដាច់ខ្យល់​តិកៗ​ហើយ​…»​។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ព្រះ​តេជគុណ​មួយ​ព្រះអង្គ ព្រះនាម “Som Nang” បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​វីដេអូ​ទី​១​យ៉ាង​ដូច្នេះ​ថា​៖ «​អារម្មណ៍​ពិត ពេល​ឡើងដល់​កំពូលភ្នំ​ត្បែង មុខរបរ​អ្នក​ភ្នំ ពួកគាត់​ជញ្ជូន​ស៊ីម៉ងត៍ ឡើង​ភ្នំ ១​កា​រ៉ុង ២​ម៉ឺន​រៀល​។ កាំជណ្តើរ​ថ្នាក់​ទី​១ គឺ​១២៩២​កាំ​, កាំជណ្តើរ​វគ្គ​២ គឺ​..? អូយ​លោក​ព្រះ​អើយ​អាណិត​គាត់​ណាស់ អាត្មាភាព យោង​តែ​ខ្លួនឯង ដកដង្ហើម​ផុតៗ ចង់​ដាច់ខ្យល់​ម្តងៗ​!!!” ។​

​បន្ទាប់មក​ព្រះ​តេជគុណ​ខាងលើ ក៏បាន​បង្ហោះ​វីដេអូ​មួយទៀត កាលពី​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដោយ​ភ្ជាប់​សារ​ទាំង​ក្តី​អាណិតអាសូរ​យ៉ាង​ដូច្នេះ​ថា​៖ “​របៀប​ដើរ​ឡើង​ភ្នំ​ឲ្យ​ឆាប់​ដល់​គោលដៅ កុំ​បង្ខំ​ពេក ដើរ​មួយៗ ដើរ​យឺតៗ នឹង​ដល់​កន្លែង​ដូច​ប្រាថ្នា​។ សូម​មើល​បុរស​ម្នាក់​នោះ​ចុះ មុខរបរ​អ្នក​ភ្នំ ស្រណោះ​គាត់​ណាស់ និង​សរសើរ​គាត់​ណាស់ ពីព្រោះ​ជាការ​ខិតខំ​ប្រឹងប្រែង ដោយ​សុចរិត យុត្តិធម៌​ទៀងត្រង់​ពិតៗ​”​។​

​ដោយឡែក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​ផងដែរ ព្រះ​តេជគុណ​ខាងលើ ក៏បាន​បង្ហោះ​វីដេអូ និង​សរសេរ​រ​សារ​យ៉ាងខ្លី​មួយ​ឃ្លា​ទៀតថា​៖ «#​មុខរបរ​អ្នក​ភ្នំ ការងារ​ត្រឹមត្រូវ​ទៀងត្រង់ តែ​ត្រូវ​ប្រើ​កម្លាំងកាយ​បន្តិច​»៕

ដោយ​៖ លឹម ហុង​



spot_img
×