Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារា​ម្នា​ក់នៅ​ស្រុក​កោះអណ្ដែត ក្លាយខ្លួនជា​អ្នក​ដឹកជញ្ជូន​ថ្នាំញៀន ម៉ា​ទឹក​ក ៤៥​កញ្ចប់ អាវុធហត្ថ​ខេត្ត កំពុង​ស្វែងរក​មេខ្លោង​ដែល​បំផ្លាញ​អនាគត​ក្មេង​

spot_img

​តាកែវ​៖ ក្រោម​ការសម្របសម្រួល​នីតិវិធី​ដោយ លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង ១៤​នឹង​២០​នាទី ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច ភូមិ​គោក​ដូង ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន ១​នាក់ ឈ្មោះ រឿន ហ៊ួ​ត ភេទ ប្រុស អាយុ ១១​ឆ្នាំ (​អ​និតិ​ជន​) ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅ កន្លែងកើតហេតុ​។​

​ចំពោះ​ការឃាត់ខ្លួន​អនីតិជន​ខាងលើនេះ សមត្ថកិច្ច​បានធ្វើការ​ដកហូត បាន​វត្ថុតាង​មួយចំនួន ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​45​កញ្ចប់ ទំងន់​30,42​ក្រាម សង្ស័យ​ជា​ថ្នាំញៀន​(​ថ្លឹង​ទាំង​ថង់​) (​លទ្ធផល​តេស្ត​ប​ថម​:​ពណ៌​ត្នោត​លឿងទុំ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICC ម៉ា​ទឹកកក -​សម្ភារ​វេច​ខ្ចប់​មួយ​ចំ​នួ -​ទូរស័ព្ទ​១​គ្រឿង​។​

​ជនសង្ស័យ​ជា​អ​និតិ​ជន ត្រូវបាន​សមត្ថកិច្ច​ឲ្យ​អាណា​ព្យា បាល​មក​ទទួល យកទៅ​លំនៅ​ដ្នា​ន​វិញ ដោយ​ធ្វើ​ការអប់រំ​ឡើងវិញ ហើយ​បញ្ជូន​សំណុំរឿង​និង​វត្ថុ​តាំង​ទៅ​សាលាដំបូង​តាម​និតិ​វិធី​៕

ដោយ​៖​តាកែវ​

spot_img
×