Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥​ខែ​ដំបូង​ឆ្នាំនេះ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ធ្លាក់ចុះ ដោយ​ទទួលបាន​ជាង​១៨​លាន​ដុល្លារ

spot_img

ភ្នំពេញ៖ នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០​នេះ គ្រឹះស្ថាន​អង្គរ បាន​ចុះផ្សាយ បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​៥​ខែ​ដំបូង ឆ្នាំ​២០២០​នេះ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ដែល​កម្ពុជា​ទទួលបាន មាន​ចំនួន​ជាង​១៨​លាន​ដុល្លារ​អាមេរិក​។


​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដ៏​ដែល​នេះ បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​៥​ខែ ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេស​បរទេស ចំនួន​ជាង ៣៨​ម៉ឺន​៦​ពាន់​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ ធ្លាក់ចុះ ៦៥.៤៦​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។

​ចំណែកឯ​ប្រាក់ចំណូល​វិញ ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះដែរ ក៏​ធ្លាក់ចុះ​ដូចគ្នា ពោលគឺ ទទួលបាន​ចំនួន​ជាង ១៨​លាន ០​សែន ២​ម៉ឺន​ដុល្លារ ធ្លាក់ចុះ ៦៤.១៨​ភាគរយ​។​

​ដើម្បី​អនុវត្ត​វិធានការ សម្រួល​ផលប៉ះពាល់​មកលើ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ថែមចំនួន​ថ្ងៃ ជូន​ភ្ញៀវទេសចរ​បរទេស ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ តាម​ប្រភេទ​សំបុត្រ​ចំនួន​ដូចជា​
១-​សំបុត្រ​សម្រាប់​រយៈពេល​១​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល​២​ថ្ងៃ​
២- សំបុត្រ​សម្រាប់​រយៈពេល​៣​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល​៥​ថ្ងៃ​
៣- សំបុត្រ​សម្រាប់​រយៈពេល​៧​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល​១០​ថ្ងៃ​
​ការអនុវត្តន៍​បន្ថែម​ចំនួន​ថ្ងៃ​ជូន​ភ្ញៀវទេសចរ​នេះ មាន​រយៈពេល​៤​ខែ​ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​តទៅ​។

​សូមជម្រាបថា សម្រាប់​ប្រាក់ចំណូល​ជាង ១៨​លាន​ដុល្លារ​ដែល​ទទួលបាន​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ ត្រូវ​ដក​ចំនួន​ជាង ៧៧​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ឧបត្ថម្ភ​ដល់​មូល​និ​ធី​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ ព្យាបាល​កុមារ ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​៕

ដោយ៖សម្ផស្ស

spot_img
×