Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ ដំណើរការ​ការឧបត្ថម្ភ​សាច់ប្រាក់​មាន​តម្លាភាព គឺជា​ជោគជ័យ​របស់​រដ្ឋាភិបាល ក្នុង​ការផ្ដល់សេវា​សង្គម មាន​ប្រសិទ្ធភាព​ក្នុងដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀង​៖​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​ថ្លែងថា ដំណើរការ​ការឧបត្ថម្ភ​សាច់ប្រាក់​មាន​តម្លាភាព គឺជា​ជោគជ័យ​របស់​រដ្ឋាភិបាល ក្នុង​ការផ្ដល់សេវា​សង្គម​មាន​ប្រសិទ្ធភាព ក្នុងដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​១៩ សំដៅ​ចូលរួម​សម្រាល​ការលំបាក របស់​ប្រជាជន​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ក្នុងសង្គម ។​

​ការ​ថ្លែង​បែបនេះ ខណៈដែល​លោក​ជំ​ទាំ​វ​ម៉ែន សំអន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កិច្ចប្រជុំ រក​ដំណោះស្រាយ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ខេត្តស្វាយរៀង​ដែល​ប្រឈមមុខ​នឹង ការខ្វះ​ស្បៀង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ នៅ​សាលាខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ក៏បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​លោក លោ​ស្រី ប្រធាន​ក្រុមការងារ​ចុះ ជួយ​តាម​ស្រុក ក្រុង នៃ​ខេត្តស្វាយរៀង​និង​ប្រធាន ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលស្រុក ក្រុង​ទាំង​៨ ដែល​បាន​បំពេញ ការងារ​បានល្អ​ប្រសើរ​ទាំង​ការងារ​ស្នូល និង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩ នាពេល​កន្លងមក ។ ចំណែកឯ​កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​ប្រារព្ធ​ឡើង គឺ ឆ្លើយតប​នឹង​សេចក្តី ណែនាំ​លេខ ៖ ១៧ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្ដីពី​ការតាមដាន គាំទ្រ និង​ជំរុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម គ្រួសារ​ក្រីក្រ​អំឡុង ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​លោកជំទាវ​បាន​បញ្ជាក់ថា ដើម្បី​ធានា​ឱ្យបាន​លទ្ធផល​ដូច​បាន​គ្រោងទុក តាម​កាលបរិច្ឆេទ​ដែល​បានកំណត់​ខាងលើ ជាពិសេស ជៀសវាង​បាន​នូវ​ភាព​អសកម្ម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ថ្នាំង​ថ្នាក់លើ​ដំណើរការ កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ លោកជំទាវ​បាន​ជំរុញ​ដល់​លោក លោកស្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រក្សា​ភាពច្បាស់លាស់ និង​បំបាត់​ភាពមិនប្រក្រតី ពី​ប្រជាជន​ក្នុង​មូលដ្ឋាន​របស់ខ្លួន នៅពេលដែល​អាជ្ញាធរ ឃុំ សង្កាត់​បានសម្រេច​ជ្រើសរើស បញ្ចូល​ក្នុង​ទៅ​នៃ​គ្រួសារ​ក្រីក្រ នឹង​ទទួលបាន​នូវ​ប័ណ្ណ​សមធម៌​សម្រាប់​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់ ដែល​នឹង​គ្រោង​អនុវត្ត​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​។

​លោកជំទាវ​ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្តន៍​ការងារ​បាន​រលូន ៖

​ទី​១.​ប្រធាន​ក្រុមការងារ​ចុះ​តាម​ស្រុក ក្រុង និង​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​ជំរុញ​អនុវត្ត​ឲ្យ បាន​តាម​សេចក្តីណែនាំ លេខ ១៧ របស់​រដ្ឋាភិបាល ដែ​ជា​របៀបវារៈ​ប្រជុំ​ព្រឹក​នេះ ដោយមាន​ការចូលរួម និង សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ត្រូវ​សម្រេច ធ្វើឱ្យបាន​ចប់ សព្វគ្រប់​នៅ ដំណាច់​ខែឧសភា​ឆ្នាំ ២០២០ ចំពោះ​តំបន់​ជនបទ និង តំបន់​ទីប្រជុំជន ឲ្យ​បាន​មុន​ដំណាច់​ខែមិថុនា​ឆ្នាំ ២០២០​។​

​ទី​២.​ត្រូវដាក់​ចេញ​នូវ​ផែនការ​កម្មវិធី​ការងារ ឲ្យ​បាន​មុន​ដំណាច់​ខែមិថុនា ឆ្នាំ​២០២០​នេះ ក្នុងការ​ប្រមូល​ទិន្នន័យ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ក្រ​.១ និង ក្រ​.២ ។​

​ទី​៣.​ត្រូវ​តាមដាន​ការផ្តល់​សាច់ប្រាក់ ដែល​បាន​ផ្តល់ជូន​ក្រុមគ្រួសារ​ក្រីក្រ និង​អប់រំ សតិអារម្មណ៍ ជៀសវាង​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ៕​

ដោយ​៖ វ៉ៃ​កូ​


spot_img
×