Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើសមាហរណកម្ម​រួម​ប​ញ្ជូ​ល​គ្នា​រវាង​ក្រុមហ៊ុន ​Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបាន​ការយល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា​

spot_img

​ក្រុមហ៊ុន ​Pi Pay ​នឹង​ពង្រឹង​នូវ​ភាពជា​អ្នកដឹកនាំ ​ផ្នែក​ទូទាត់​ការចំណាយ​ លើ​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ការរួម​ប​ញ្ជូ​ល​គ្នា​ ​ថ្ងៃទី ១ ​ខែមិថុនា​ ឆ្នាំ ២០២០។

សេចក្តីប្រកាស​ព័ត៌មាន​

​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី (Smart )​និង ក្រុមហ៊ុន ផាយ​ផេ ភី​អេ​ល​ស៊ី (Pi Pay) ទទួលបាន​ការយល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​សមាហរណកម្ម​រួមបញ្ចូល​គ្នា​នូវ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ស្មា​ត​លុយ​(SmartLuy)​ជាមួយនឹង ផាយ​ផេ (Pi Pay) ។

នៅ​ដើម​ឆ្នាំនេះ​ក្រុមហ៊ុន​ទាំងពីរ​បាន​ស្ម័គ្រចិត្ត​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​ការរួមបញ្ចូល​គ្នា​នេះ​។​ក្រោយ​បញ្ចប់​ការធ្វើសមាហរណកម្ម​រួម គេ​រំពឹងថា​នឹង​នាំទៅរក​ភាព​វិជ្ជមាន នឹង​ការផ្លាស់ប្ដូរ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុងការ​ទូទាត់​ការចំណាយ​លើ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​។

​លោក Tomas Pokorny​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pi Pay​បាន​មានប្រសាសន៍ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ទូទាត់​ការចំណាយ​លើ​ប្រព័ន្ធ​ឌីជីថល​ដំបូងបង្អស់​នៅ​កម្ពុជា ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អាជីវករ​និង​ការបង្ហាញ​សក្តានុពល​នាពេល​អនាគត​សម្រាប់​សេវាកម្ម​តម្លៃបន្ថែម​នានា​ការរួមបញ្ចូល​គ្នា​ដែល​នឹង​ជិត​បញ្ចប់​ជា​ស្ថាពរ​នេះ​នឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន​Pi Pay​នូវ​ឱកាស​និង​ធនធាន​ថ្មីៗ​ជាច្រើន ដើម្បី​ប្រើប្រាស់​ឲ្យ​អស់ពី​លទ្ធភាព​។​ជាមួយ​ក្រុមហ៊ុន Smart​ក្រុមហ៊ុន Pi Pay​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ប្រសើរ ដើម្បី​គាំទ្រ​ដល់​របៀបវារៈ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ឧបសគ្គ​ក្នុង​ការធ្វើសមាហរណកម្ម​ឌីជីថល​និង​ពង្រីក​ការអនុម័ត​ការទូទាត់​ចំណាយ​លើ​ប្រព័ន្ធ​ឌីជីថល​ក្នុងចំណោម​អតិថិជន​ក៏ដូចជា​ពាណិជ្ជករ និង​អាជីវកម្ម​លក់រាយ​តូចៗ​ផងដែរ​។​»

​ប្រតិបត្តិ​ការដែល​ត្រូវបាន​រំពឹងទុក​នឹងត្រូវ​បានបញ្ចប់​បន្ទាប់​ពី​ការបំពេញ​លក្ខន្តិកៈ​ចាំបាច់​មួយចំនួន​ដែល​តម្រូវ​តាមច្បាប់ ពី​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​។​ផ្នែក​មួយ​នៃ​ការរួមបញ្ចូល​គ្នា​ពេញលេញ​របស់​ក្រុមហ៊ុន​ទាំងពីរ​នោះ​គឺ​ការចូលរួម​របស់​បុគ្គ​លិ​ក​របស់​ក្រុមហ៊ុន SmartLuy ​និង​ក្រុមហ៊ុន Pi Pay​ ។ អតិថិជន ភ្នាក់ងារ និង អ្នកលក់ របស់​ក្រុមហ៊ុន ​SmartLuy​ ក៏​នឹង​ទៅ​ចូលរួម​ជាមួយ ក្រុមហ៊ុន Pi Pay​ដែរ​។​អតិថិជន​ដែលមាន​ស្រាប់​របស់ SmartLuy​នឹងត្រូវ​លើកទឹកចិត្ត​ឱ្យ​ផ្ទេរ​ចំនួន​សមតុល្យ​បច្ចុប្បន្ន​របស់​ពួកគេ​ទៅ​គណនី​ Pi Pay ​មុនពេល​ដំណើរការ​សមាហរណកម្ម​ត្រូវបាន​បញ្ចប់​។ ការប្រាស្រ័យ​ទាក់ទង​បន្ថែម​លើ​ការផ្ទេរ​អតិថិជន​នឹងត្រូវ​បានផ្តល់​ជូន​បន្ថែ​ម​ទៀត​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ផ្សេងៗ​។​

​ការយល់ព្រម​យ៉ាង​ឆាប់រហ័ស​របស់​ធនាគា​រ​ជាតិ​កម្ពុជា​ក៍​ពិតជា​ជំនួយ​ដ៏​ធំ​មួយ​ដែរ​ក្នុងការ​ពង្រឹង​នូវ​ភាពជា​អ្នកដឹកនាំ​ផ្នែក​ទូទាត់​ការចំណាយ​លើ​ប្រព័ន្ធ​ឌីជីថល​របស់​ក្រុមហ៊ុន Pi Pay​ក្រោយ​សមាហរណកម្ម​នេះ​បានបញ្ចប់​។

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata​ បាន​មានប្រសាសន៍ថា​៖ « ការវិវឌ្ឍ​ន៍​ជា​វិជ្ជមាន​នេះ​ត្រូវបាន​គេ​មើលឃើញថា​ស្របគ្នា​ទៅនឹង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៃ​ការពង្រឹង​ផលប័ត្រ​អាជីវកម្ម​ឌីជីថល​របស់​យើង ខណៈពេល ដែល​យើង​ក៏​នាំយក​គំនិត​ច្នៃប្រឌិត​របៀប​រស់នៅ​និង​ការកំសាន្ត​ផ្សេងៗ​សម្រាប់​អតិថិជន​រាប់លាន​នាក់​របស់​យើង​។​អតិថិជន​ភ្នាក់ងារ​និង​អ្នកលក់​របស់​ស្មា​ត​លុយ​ទាំងអស់​នឹងត្រូវ​បាន​ជូនដំណឹង​ជា​បន្ត​ក្នុងកំឡុងពេល​ប្រតិបត្តិការ​ផ្លាស់ប្តូរ​នេះ​។​ខ្ញុំ​ទន្ទឹងរង់ចាំ​នៃ​ការបញ្ចប់​ប្រតិបត្តិការ​ជា​ស្ថាពរ​ឆាប់ៗ​នេះ​ដើម្បី​ប្រើប្រាស់​សក្តានុពល​ដ៏​ធំធេង​នេះ​ក្នុងការ​ជម្រុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ក៏ដូចជា​សង្គម​ឌីជីថល​នៅ​កម្ពុជា​ផងដែរ​។​»

​បន្ទាប់ពី​ការរួមបញ្ចូល​គ្នា ក្រុមហ៊ុន Pi Pay  (​ដែល​ក្រុមហ៊ុន Smart Axiata​ នឹង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ភាគ​តូច​ដ៏​ខ្លាំង​) នឹងមាន​ឱកាស​ស្វែងរក​ប្រាក់ចំណូល​កាន់តែច្រើន ទិន្នន័យ​រួមបញ្ចូល​ខ្លាំង​ក្នុងការ​រកប្រាក់​ចំណូល ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ការចំណាយ​រឹងមាំ និង​សំខាន់បំផុត​គឺ​ការបង្កើន​ធនធាន​ដើម្បី​ទប់ទល់​បញ្ហា​ប្រឈម​បច្ចុប្បន្ន ក៏ដូចជា​បញ្ហា​ប្រឈម​នាពេល​អនាគត​ក្នុង​បរិយាកាស​ទីផ្សារ​ដែលមាន​ការប្រកួត​ប្រជែង​ខ្លាំង​។​បន្ថែម​លើ​នេះ​ទៀត ក្រុមហ៊ុន Pi Pay​ត្រូវបាន​គេ​រំពឹងថា​នឹង​កាន់​តែមាន​ប្រសិទ្ធិភាព​និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ពង្រឹង​ភាព​វិជ្ជមាន​របស់​កម្មវិធី​ទូរ​ស័​ព្វ​ដោយ​ប្រើប្រាស់​នូវ​បណ្តាញ​ភ្នាក់ងារ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន​ SmartLuy​ដែល​ទទួលបាន​ការគាំទ្រ ពី​ភាពជា​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន Smart Axiata​ ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata ​និង Pi Pay​ សូម​ចូលទៅ​កាន់​ www.smart.com.kh និង​www.pipay.com​ ។​ ទាំង​ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន​Pi Pay នឹង​ផ្តល់ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត នៅពេល​មានការ​ធ្វើ​បច្ចុប្បន្នភាព។

​អំពី​ក្រុមហ៊ុន​ Smart

​ក្រុមហ៊ុន​Smart Axiata Co., Ltd.​ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នឹង​កំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បានដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE”​ ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+​ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+​ជាមួយ HD Voice (VoLTE)​និង 4.5G​ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រូ​ម​មាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើន​ជា​១៩០​ប្រទេស​។ Smart បាន​នឹង​កំពុងផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង​៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កំសាន្ដ​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple​និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា SmartLuy​សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ​សេវា SmartPay​សេវា PlengbySmart សេវា GigaGigsby Smart និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ទស្សនៈវិស័យ​ក្លាយជា​ក្រុមហ៊ុន “​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​”​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង​១,០០០ (​មួយ​ពាន់​)​នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង ធ្វើអោយ​ជីវិត​កាន់តែ​ប្រសើរឡើង​។

Smart ជីវិត​រស់​រវើក​!​ ​

អំពី​ក្រុមហ៊ុន ផាយ​ផេ​

​ចាប់តាំងពី​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៧​មក ផាយ​ផេ​បានបង្ហាញ​ខ្លួន​ជា​កម្មវិធី​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ​នៅ​កម្ពុជា​ជាមួយនឹង​បណ្តាញ​ដៃគូ​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ដែល​មិនចេះ​រីងស្ងួត ដែល​ក្នុងនោះ​ក៏​រាប់បញ្ចូល​ទាំង​ដៃគូ​សហការ​លំដាប់​ពិភពលោក ដូចជា​ Alipay, WeChat Pay និង ​UnionPay ផងដែរ​។​

​ផាយ​ផេ ជា​កម្មវិធី​ទូទាត់​ដែល​រួមបញ្ចូល​សេវាកម្ម​ទូទាត់​ប្រាក់​និង​ផ្ទេរប្រាក់​ជាមួយ​មុខងារ​សំខាន់ៗ​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​សំរាប់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកប្រើប្រាស់ ដែលមាន​ដូចជា មុខងារ​ជជែក​កំសាន្ត និង​មុខងារ​ស្វែងរក​មិត្តភក្តិ​របស់ខ្លួន​ផងដែរ​។ ផាយ​ផេ​មាន​គោលបំណង​ផ្លាស់ប្តូរ​របត់​នៃ​ការចាយ​ប្រាក់​នៅ​កម្ពុជា​ជាមួយនឹង​បច្ចេកវិទ្យា​និង ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​លំដាប់​ពិភពលោក​។​

​មកទល់​បច្ចុប្បន្ននេះ កម្មវិធី​ផាយ​ផេ​មាន​អ្នកប្រើប្រាស់​ជិត ៣០ ម៉ឺន​នាក់​ដែល​បានធ្វើ​ប្រតិបត្តិ​ការគិត​ជា​ទឹកប្រាក់​ជាង ៣៥០ លាន​ដុល្លារ​និង​មាន​ហាង​ដៃគូរ ជាង ៤៥០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ជាមួយនឹង​ការបោះ​ជំហាន​កាន់តែខ្លាំង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផាយ​ផេ បាន​បង្ហាញថា​បច្ចេកវិទ្យា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ អាច​នាំមក​នូវ​ភាពងាយស្រួល​និង​ដំណោះស្រាយ​យ៉ាងពិត​ប្រាកដ​ជូន​ដល់​អ្នក​និង​អាជីវកម្ម​របស់​អ្នក​។​

​ដោយមាន​ទំនាក់ទំនង​សហ​ការល្អ​ជាមួយនឹង ធនាគារជាតិ​នៃ​កម្ពុជា ស្ថាប័ន​ហរិញ្ញវត្ថុ​ឈានមុខ និង ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ​ទៃទៀត ផាយ​ផេ កំពុង​ព្យាយាម​បោះជំហាន​ទៅរក​ការអភិវឌ្ឍ​ន៏​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្អឥតខ្ចោះ​ដល់​ប្រទេស​កម្ពុជា ដែលមាន​ប្រកបដោយ​សុវត្ថិភាព​និង​ទំនុកចិត្ត ព្រមទាំង​នាំមក​នូវ​ការអភិវឌ្ឍ​ន៏​ដល់​កម្ពុជា​ផងដែរ​៕

ដោយ ៖ CEN

spot_img
×