Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនល្មើស យក​កាំបិត​អា​រក​ជនរង គ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ក្រោយលេង​ហ្គេមអ៊ី​ន​ធឺ​ណេ​ត អស់លុយ ចេញប្លន់​

spot_img

​ភ្នំពេញ​៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​រាជធានី​ភ្នំពេញ ​បាន​រាយការណ៍ថា កាល​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ២០ និង ០៥ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១ នាក់ នៅ​ចំណុច​មុខ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​យក​កាំបិត​អា​រក​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៦ លេខ​តួ លេខ​ម៉ាស៊ីន ៩៥៨៧៨៤១ ពាក់​ផ្លាក​លេខ ភ្នំពេញ​១DK០៨៨៩ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ដី​ឡូ​តិ៍​ទំនេរ ផ្លូវ​បុរី​អង្គរ ក្រុម​១ ភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១ និង ៤០ នាទី​រំលងអធ្រាត្រ និង​ចាប់យក​ម៉ូតូ​របស់​ជនរងគ្រោះ បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី​។

​ជនសង្ស័យ​ឃាត់ខ្លួន​​ឈ្មោះ នី សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​ផ្នែក​ទីផ្សារ​ ​ស្នាក់​នៅផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​៥១៤ ភូមិ​១៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ​វត្ថុតាង​ចាប់យក​​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ លេខ​តួ លេខ​ម៉ាស៊ីន ៩៥៨៧៨៤១ ពាក់​ផ្លាល​លេខ ភ្នំពេញ ១DK០៨៨៩។ ចំណែក​ជនរងគ្រោះ​​ឈ្មោះ សឿន គឹម​ស៊ែ​ន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ​​មុខរបរសន្តិសុខ​ធនាគារ​ឯក​ទេស​អាន​កូ​ ​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣ ភូមិ​កប់​កង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាលបានបញ្ជាក់ពីដំណើររឿងនេះថា កាលពី​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១ និង ៤០ នាទី​រំលងអធ្រាត្រ មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​យក​កាំបិត​អា​រក​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េ​ឆ្នាំ​២០១៦ លេខ​តួ លេខ​ម៉ាស៊ីន ៩៥៨៧៨៤១ ពាក់​ផ្លាក​លេខ ភ្នំពេញ​១DK០៨៨៩) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ដី​ឡូ​តិ៍​ទំនេរ ផ្លូវ​បុរី​អង្គរ ក្រុម​១ ភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫ​ស្សី​កែវ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ នី សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ​ជនជាតិ ខ្មែរ នៅពេល​ជនសង្ស័យ​លេង​ហ្គេម អ៊ី​ន​ធឺ​ណេ​ត​នៅ​ម្តុំ​ផ្សារ​កោសដូង សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចាញ់​អស់ប្រាក់ ជនសង្ស័យ​ក៏មាន​គំនិត​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ​ដើម្បី​យកប្រាក់​មកលេង​ហ្គេម​បន្ត ពេលនោះ​ជនសង្ស័យ​បាន​ហៅ ជនរងគ្រោះ​ជា​អ្នករត់ម៉ូតូឌុប​នៅមុខ​កន្លែង​លេង​ហ្គេម​អ៊ី​ន​ធឺ​ណេ​ត​ឲ្យ​ឌុប​ខ្លួន​ទៅ​កាំ​កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ ពេល​ជនរងគ្រោះ​ឌុប​ជនសង្ស័យ​មកដល់​មុខ​សាលាសង្កាត់​បឹងកក់​២ ជនសង្ស័យ​បាន​ឲ្យ ជនរងគ្រោះ​ឈប់​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​ដើរចូល​ទៅក្នុង​ម៉ា​ត​ដែល​នៅមុខ​សាលាសង្កាត់ ​ទិញ​កាំបិត​មួយ​ដើម​យកមក​លាក់​ក្នុង​អាវ រួច​ហើយក៏​ឲ្យ​ជនរងគ្រោះ​ឌុប​បន្តទៅទៀត ។ លុះ​ពេល​ជនរងគ្រោះ​ឌុប​ជនសង្ស័យ ​មកដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​ស្ងាត់​មិនមាន​មនុស្ស ជនសង្ស័យ​ក៏បាន​យក​កាំបិត​ដែល​លាក់ទុក​ក្នុង​អាវ​មក​អា​រក​ជនរងគ្រោះ បណ្តាល​ឲ្យ​ចេញឈាម​រងរបួស​ធ្ងន់ ជនរងគ្រោះ​ក៏​ដួល​ម៉ូតូ ជនសង្ស័យ​ឃើញ​ដូច្នោះ​ក៏​បោះ​កាំបិត​ចោល ហើយ​លើក ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់​តែម្តង ។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕

ដោយ៖កូឡាប

spot_img
×