Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ប្រាប់​ពលរដ្ឋ​ឲ្យ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជាបន្ទាន់ ប្រសិនបើ​យកប្រាក់​ដុល្លារ $1,$2,$5​ទៅ​ចាយ ឬ​ទៅ​ដូរ បើ​មាន​គេ​កាត់ទឹក

spot_img

​ព្រះសីហនុ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​រំលឹក​ជាថ្មី​ម្តងទៀត ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ​ទាំង​អស់ នៅក្នុង​កម្ពុជា​ថា បើ​បងប្អូន​យកប្រាក់​ដុល្លារ $1,$2,$5​ទៅ​ចាយ ឬ​ទៅ​ដូរ បើ​មាន​គេ​កាត់ទឹក សូម​រាយការណ៍​ជម្រាប​សមត្ថកិច្ច​ជាបន្ទាន់ ដើម្បី​មាន​វិធានការ​តាមច្បាប់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី និង​ក្រុមការងារ​បច្ចេកទេស ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​១​មិថុនា​។​
​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ក្រដាសប្រាក់​ដុល្លារ $1,$2,$5 អត់​កាត់ទឹក​ឬ​កាត់​ផុ​ក​ទេ​។​

​សម្តេច​បាន​បញ្ជាក់ថា “​សូម​ជម្រាបជូន​បងប្អូន​ប្រជ​ពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រាបថា បើ​បងប្អូន​យកប្រាក់​ដុល្លារ​ទៅ​ចាយ ឬ​ទៅ​ដូរ បើ​មាន​គេ​កាត់ទឹក​ឬ​កាត់​ផុ​ក សូម​រាយការណ៍​ជម្រាប​សមត្ថកិច្ច​ជាបន្ទាន់​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នរណា​ដែល​ប្រកាសថា គេ​ឈប់​ចាយប្រាក់ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ រកឃើញ​ចាប់​ឲ្យ​បាន បើ​នៅតែ​បន្ត​ចាប់ខ្លួន​ទៅ ទោះបី​គុក​ចង្អៀត​តែ​គុក​នៅ​អាចដាក់​បាន អ្នកឯង​បំផ្លាញ​ជាតិ​ហើយ​មិន​ទុក​ទេ​។ ឥឡូវ​សុំ​ចាយ​ទៅ ហើយ​បន្ទាប់ពី​ចាយ​ទៅ ប្រហែលជា​ធនាគារ​គេ​មិន​បញ្ចេញ​មកវិញ​ទេ គេ​បានប្រកាស​ហើយ តែ​គ្មាន​ការខាតបង់​សម្រាប់​ប្រជាពលរដ្ឋ​នោះទេ ហើយ​សុំ​ឲ្យ​ដឹង​បើ​មាន​ផ្នែក​ណាមួយ កន្លែង​ប្តូរប្រាក់ កាត់ទឹក​សុំ​ប្តឹង​បន្ទាន់​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ភ្លាម ហើយ​យើង​នឹង​ចុះទៅ​ភ្លាម ដើម្បី​ដោះស្រាយ អត់​មាន​ឲ្យ​ការ​កាត់ទឹក​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លើយតប​ចំពោះ​ជន​មួយចំនួន ដែល​ចោទ​សម្តេច​ថា ទាត់​ចោលលុយ​ដុល្លារ ស្រវា​យកលុយ​យន្ត​របស់​ចិន​មកប្រើប្រាស់ ក្នុង​ទីផ្សារ​កម្ពុជា​ថា ជាការ​លើកឡើង​របស់​មនុស្ស​ចង្រៃ ដែល​មិនអាច​ឲ្យ​មានការ​រួបរួមគ្នា​បានឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កុំ​មានការ​ព្រួយបារម្ភ ចំពោះ​ការចាយវាយ​ប្រាក់​ដុល្លារ​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ ព្រោះថា​គ្រប់​ធនាគារ​ទាំងអស់ នៅតែ​ទទួល​ក្រដាសប្រាក់​ប្រភេទ​នេះ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×