Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រសិទ្ធិ​នាម​ឈ្មោះ​សំខាន់ៗ ចំនួន​៣​ជា​ផ្លូវការ ដែល​ទាក់ទាញ​ទេសចរណ៍ នៅ​ឆ្នេរសមុទ្រ​រាម​

spot_img

​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០២០ នៅពេល​អញ្ជើញ​ធ្វើដំណើរឆ្លងកាត់​ពី​ទីតាំង​ឆ្នេរសមុទ្រ​រាម ឆ្ពោះ​មកកាន់​ឆ្នេរ​អូ​ត្រេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រសិទ្ធិ​នាម​ឈ្មោះ ដែល​ទាក់ទាញ​ទេសចរណ៍​ចំនួន ៣ ជា​ផ្លូវការ​។​

១)” ខ្មែរ​ធ្វើបាន​“ ពាក្យ​នេះ នឹង​ឆ្លាក់​នៅលើ​ជញ្ជាំង​ភ្នំ ដែល​បាន​កាត់​ពុះ​ជ្រែក​ភ្នំ ធ្វើ​ផ្លូវ​ចុះមក​ក្រោម ហើយ​បត់​ឆ្វេង​ឡើងទៅ​លើ​ភ្នំ​បត់​ចុះក្រោម ឆ្ពោះទៅកាន់​ឆ្នេរ​អូ​ត្រេះ​។​

២) “​សិលា​ចាំ​ស្នហ៍​“ គឺមាន​ផ្ទាំង​ថ្ម​ធំ​មួយ​ផ្ទាំង នៅ​ចំ​កណ្តាលផ្លូវ​ពេលធ្វើ​ដំណើរ ចុះ​មកពី​ផ្លូវ​លើ​ទួល​ភ្នំ​ចុះមក​ក្រោម​។​

៣) “ ដើមឈើ​ចាំ​ស្នេហ៍ “ គឺ​ក្រោយពី​ឆ្លងកាត់​សិលា​ចាំ​ស្នេហ៍​រួចហើយ​ចុះមក​ក្រោម​បន្តិច​គឺមាន​ដើមឈើ​ធំ​មួយ​ដើម​ដុះ​នៅ​ចំ​កណ្តាលផ្លូវ ដែលមាន​ចាក់​បេតុង​ព័ទ្ធជុំវិញ ការពារ​សុវត្ថិភាព​រួចស្រេច​ទៀតផង​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា “​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត នៅតាម​ដងផ្លូវ​បត់បែន​ឡើង​ចុះ ឆ្លងកាត់​ភ្នំ នៅ​តំបន់​ឆ្នេរសមុទ្រ​រាម គឺមាន​ការទាក់ទាញ​ទេសចរណ៍​យ៉ាងខ្លាំង ដែល​សង្ឃឹមថា នឹង​ក្លាយទៅជា​តំបន់​ទេសចរ ដ៏​មាន​ប្រជាប្រិយ និង​ទាក់ទាញ​ខ្លាំង​បំផុត នាពេល​អនាគត​ឆាប់ៗ​នេះ​”៕​

ដោយ៖កូឡាប

spot_img
×