Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​ទីតាំង​យោធា​បរទេស នៅលើ​ទឹកដី​របស់ខ្លួន ហើយ​កម្ពុជា​ក៏​មិន​បោះទីតាំង​យោធា នៅលើ​ទឹកដី​បរទេស លើកលែងតែ​ក្រោម​ឆត្រ UN(វីដេអូ)

spot_img

​ព្រះសីហនុ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់​ពលរ​ដ្ឋ​កម្ពុជា​ថា កម្ពុជា មិន​ចូលរួម​ជាមួយ​អ្នកនេះ ប្រឆាំង​ជាមួយ​អ្នកនោះ និង​មិន​អនុញ្ញាត​ឱ្យមាន​ទីតាំង​យោធា​បរទេស នៅលើ​ទឹកដី​របស់ខ្លួន ហើយ​កម្ពុជា​ក៏​មិន​បោះទីតាំង​យោធា នៅលើ​ទឹកដី​បរទេស លើកលែងតែ​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​ព្រះសីហនុ សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា យើង​មាន​សិទ្ធិ​នឹងធ្វើ​នៅ​អ្វីដែល​យើង​ចង់​ធ្វើ ដូចជា មជ្ឈមណ្ឌល​លំហរ​សមុទ្រ យើង​រើ​ពី​ទីតាំង​ចាស់​មក​ធ្វើ​នៅ​ទីតាំង​ថ្មី ហើយ​សូម​អញ្ជើញ​មិត្តភក្ដិ​បរទេស​ទាំងឡាយ បើ​ចង់​ចូលរួម សូម​អញ្ជើញ​មក​ដាក់​លុយ​ចូលរួម​ចុះ ដែល​ចំណុច​នេះ​កាន់តែ​បង្ហាញ​ច្បាស់ កុំ​ចោទថា​កម្ពុជា​ថា​ឈប់​ធ្វើ​បញ្ហា​ហ្នឹង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “​ទាក់ទិន​នឹង​កំពង់ផែ​យោធា​រាម ខេត្ត​ព្រះសីហនុ ក្នុង​តែ​ប៉ុន្មាន​អាទិត្យ​មុននេះ មាន​ការបញ្ជូនសារ​តាម​ឯកអគ្គរដ្ឋទូត​មួយរូប ដែល​ខ្ញុំ​សូម​មិន​បញ្ចេញ​ឈ្មោះ តាមរយៈ​ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី​ថា យើង​អនុញ្ញាតឱ្យ​កំពង់ផែ​យោធា​រាម​ទៅឱ្យ​ចិន​ប្រើប្រាស់​ផ្ដាច់មុខ រហូត​គេ​ហ៊ាន​ប្រើពាក្យ​ទៅទៀត​ថា រឿងនេះ​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន មិនបាន​ដឹង​ទេ ក៏ប៉ុន្តែ​លោក ទៀ បាញ់ ជា​អ្នកធ្វើ​។

​សម្ដេច​តេ​ជោ​បាន​បន្តថា សម្ដេច​ក៏​សូម​ផ្ដាំ​ត្រឡប់​ទៅវិញ​ថា កម្ពុជា​អត់​មាន​ថា នេះ​ជា​អំណាច ហ៊ុន សែន នេះ​ជា​អំណាច ទៀ បាញ់ ឬ​អំណាច​អ្នកនេះ ឬ​អ្នក​នោះទេ អ្វី​ក៏ត្រូវ​រាយការណ៍​ឱ្យ​នាយករដ្ឋមន្ត្រី​ដែរ​។ កម្ពុជា​គ្មាន​គោលការណ៍​ណាមួយ ដើម្បី​នឹង​ផ្ដល់ឱ្យ​បរទេស​ណា​ប្រើប្រាស់​នូវ​មូលដ្ឋាន​ក្នុងប្រទេស​របស់ខ្លួន ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ទេ​។ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់ថា “​ខ្ញុំ​បានបញ្ជាក់​ច្រើនលើក​ហើយ​កម្ពុជា​សូមបញ្ជាក់​សារជាថ្មី​ថា កម្ពុជា ជា​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យភាព​។ កម្ពុជា មិន​ចូលរួម​ជាមួយ​អ្នកនេះ ប្រឆាំង​ជាមួយ​អ្នកនោះ មិន​អនុញ្ញាត​ឱ្យមាន​ទីតាំង​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន ហើយ​យើង​ក៏​មិន​បោះទីតាំង​យោធា​របស់​យើង​នៅលើ​ទឹកដី​បរទេស លើកលែងតែ​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ដែល​ពេលនេះ​កងទ័ព​របស់​យើង​នៅ​អាហ្វ្រិក​កណ្ដាល នៅ​ម៉ាលី នៅ​ស៊ូដង់​ខា​ត្បូង នៅលើ​បង់​”​។​

​សម្ដេច​តេ​ជោ​បាន​បន្ថែមថា កម្ពុជា​ស្វាគមន៍ និង​ទទួល​ជំនួយ​ទាំងអស់ មកពី​សហរដ្ឋអាមេរិក​ក៏​យក មកពី​បារាំង​ក៏​យក មកពី​ជប៉ុន​ក៏​យក មកពី​ចិន​ក៏​យក គឺ​យក​ទាំងអស់​។ សម្ដេច​តេ​ជោ​បាន​ថ្លែងថា ខ្ញុំ​សូម​ប្រកាស​ឱ្យបាន​ច្បាស់​ថា មូលដ្ឋាន​ជើង​ទឹក​រាម នឹង​ស្វាគមន៍​គ្រប់​ប្រទេស​ទាំងអស់ ដែលមាន​បំណង​ចូល​នាវាចម្បាំង​របស់ខ្លួន មក​សំចត ឈប់សម្រាក ឬក៏​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា ដែល​កម្ពុជា​មិន​ត្រឹម​ធ្វើ​ជាមួយនឹង​ចិន​ទេ អាម៉េរិក​ចង់​ធ្វើ​ក៏​អញ្ជើញ បារាំង​ចង់​ធ្វើ​ក៏​អញ្ជើញ កាណាដា​ចង់​ធ្វើ​ក៏​អញ្ជើញ ឥណ្ឌា​ក៏​ចង់​ធ្វើ​ក៏​អញ្ជើញ​មក អង់គ្លេស​ចង់​ធ្វើ​ក៏​មក ជប៉ុន​ចង់​ធ្វើ​ក៏​មក អូស្ត្រាលី​ចង់​ធ្វើ​ក៏​មក​ចុះ​”​។
​សម្ដេច​តេ​ជោ​ក៏បាន​ផ្ញើ​សារ​ទៅ​បរទេស​ទាំងអស់​ថា ទីមួយ​៖ បើ​អ្នក​មានបំណង​ចូលរួម​អភិវឌ្ឍន៍​កំពង់ផែ កម្ពុជា​ស្វាគមន៍​។ ទី​ពីរ​៖ យើង​កសាង​នៅ​តំបន់​ជួសជុល និង​ចូល​ចត​របស់​នាវា រាប់ទាំង​នាវា​បរទេស​ដែល​ខូច គឺ​ចូលមក​កម្ពុជា​និង​ជួយ​ជួសជុល​។ ទី​បី​៖ ពីថ្ងៃ​នេះ​ទៅនា​វាបរ​ទេសណា​ចង់​មក​កម្ពុជា ក៏​សូម​អញ្ជើញ មក​រួមគ្នា​ធ្វើ​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម ប្រឆាំង​ការជួញដូរ​មនុស្ស ប្រឆាំង​ការជួយ​ញ​ដូរ​គ្រឿងញៀន ប្រឆាំង​ពួក​រត់ពន្ធ​ខុសច្បាប់​។​ល​។ សម្ដេច​តេ​ជោ​បាន​ថ្លែង​ទៀតថា បើ​ឡើងគោក​ត្រូវធ្វើ​សមយុទ្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​សម្ដេច​ចង់បាន​តែ​ពីរ​ទេ គឺ​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​សមយុទ្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​សម្តេច បានប្រកាស​ស្វាគមន៍​រាល់​បណ្តា​ប្រទេស​នានា ដែលមាន​បំណង​ចង់​ធ្វើ​សមយុទ្ធ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​ប្រកាន់​ថា​ប្រទេស​ណា​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា យើង​មិន​ប្រកាន់​ប្រទេស​ណា​ទេ​អាម៉េរិក​ចង់​ធ្វើ​ក៏​អញ្ជើញ កាណាដា​ចង់​ធ្វើ​ក៏​អញ្ជើញ បារាំង អង់គ្លេស អូ​ស្រា​លី​។​ល​។ សម្តេច​តេ​ជោ ប្រកាស​ឲ្យ​ចាប់ខ្លួន​អ្នកប្រមូល​ផ្តុំ​ធ្វើ​វិ​ង្ឃាំ​ង​សនា ឬ​ធ្វើ​ភេ​វក​ម្ម​នៅក្នុង​ប្រទេស​ដើម្បី​បំផ្លាញ​ប្រទេសជាតិ​។

​សម្តេច​តេ​ជោ បានប្រកាស​ចាប់ខ្លួន​ចំពោះ​អ្នកប្រមូល​ផ្តុំគ្នា ដើម្បី​ពិភាក្សា​តាម​ការបញ្ជា របស់លោក​សមរង្ស៊ី ពី​ក្រៅប្រទេស ដើម្បី​ញុះ​ញ៉​ង់​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បង់​ថវិកា​ធនាគារ​។
​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ចង់​ធ្វើ​វិ​ឃាំង​សនា ហ្អែ​ង​ចង្អុល​កា​មក​ខាងក្នុង​អញ​ចាប់ខ្លួន​។ អញ​ប្រកាស​ចាប់​ពេល​បាន​ព័ត៌មាន​ជាក់លាក់ ហើយ​យ​កវាម​កដា​ក់នៅ​ដេក​ស្ងៀម ដេក​មួយកន្លែង​ទៅ ឲ្យ​វា​បញ្ជា​មកពី​បារាំង កាណាដា ឲ្យ​វា​បញ្ជា​មក​។ តើ​បញ្ជា​អ្វី​បើ​វា​ដាច់​ក្បាល​វា​អស់​អា​លីង​ហើយ​។ សកម្មភាព​របស់​អតីត​បក្សប្រឆាំង នៅ​ខាងក្រៅ មានបំណង​ចប់​បំផុស​ចលាចល ដើម្បី​កុំ​ប្រជាពលរដ្ឋ​សងលុយ​ធនាគា​រួចហើយ ធ្វើ​ឲ្យ​ធនាគារ​ដួលរលំ ហើយ​ទាញយក​ផល​។ អញ​មិន​ទុក​ឳ​កាស​ឲ្យ​នោះទេ​។ អញ​ប្រាប់​ឲ្យ​ច្បាស់​ថា រាប់ទាំង​ធ្វើ​សកម្មភាព​នៅក្នុង​ស្រុក​ហ្អែ​ង ធ្វើ​សកម្មភាព​ណាមួយ​នឹងត្រូវ​ចាប់ខ្លួន​ហើយ​។ ភេ​វក​ម្ម​វិ​ឃ្ឃាំ​ង​សនា​ដែល​មិន​សំដៅ​លើក​ការវាយប្រហារ​លើ​គ្រាប់បែក​នោះទេ​។ ប៉ុន្តែ​អ្នកឯង​ធ្វើ​វិ​ឃាំង​សនា ដើម្បី​បំផ្លាញ​សេដ្ឋកិច្ចជាតិ​នោះ គ្មានអ្វី​ត្រូវ​ទុក​អ្នក​នោះទេ​។ រឿង​សិទ្ធិមនុស្ស​ត្រូវ​ទុក​មួយ​ឡែក​សិន ព្រោះ​អ្នកឯង​បំផ្លាញ​ជាតិ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​រិះគន់​លោក ប្រែ​ត អាដាម ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កំពុង​សម្ងំ​ស្ងាត់ឈឹង ចំពោះមុខ​បញ្ហា​សិទ្ធិមនុស្ស​នៅ​សហរដ្ឋអាមេរិក​។ សម្តេច​បានទាមទារ​ឱ្យ​ប្រធាន​អង្គការសិទ្ធិមនុស្ស ដែល​ចេញមុខ​រិះគន់​រឿង​សិទ្ធិមនុស្ស នៅ​កម្ពុជា ជា​ញឹកញាប់​រូបនេះ បកស្រាយ​ឱ្យ​ច្បាស់លាស់ អំពី​រឿង​សិទ្ធិមនុស្ស​នៅ​សហរដ្ឋអាមេរិក ដែល​កំពុងធ្វើការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ទៅលើ​ហ្វូង​បាតុករ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ប្រែ​ត អាដាម ទៅណា​ហើយ អា Human Right Wacth ម៉េច​មិនឮ​សូរ​ស្រែក សិទ្ធិមនុស្ស​ទៅ​ឯណា ពេល​កម្ពុជា​ទប់​បាតុកម្ម គេ​ថា​កម្ពុជា​រំលោភសិទ្ធិ​មនុស្ស ដល់ពេល​ប្រទេស​ដទៃ​ទប់​បាតុកម្ម គេ​ថា​វិធានការ​ការពារ​សណ្តាប់​ធ្នាប់​សង្គម ខុសគ្នា​ខ្លាំង​ម្ល៉េះ​។​

​សម្តេច​បាន​បន្តថា ពេល​កម្ពុ​ជាមាន​វិធានការ​ទប់ស្កាត់​បាតុក​ម្ម គេ​ថា​កម្ពុជា​រំលោភ​លើ​សិទ្ធិ​បញ្ចេញមតិ លើ​សិទ្ធិ​តវ៉ា ក៏ប៉ុន្តែ​ដល់​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ​វិញ គេ​ទប់​ដូចគ្នា ជួនកាល​មានការ​ប៉ះទង្គិច​បង្ហូរ​ឈាម គេ​ថា​វិធានការ​សណ្តាប់ធ្នាប់​សង្គម ចុះ​កម្ពុជា​ក្រែង​ត្រូវការ​សណ្តាប់ធ្នាប់​សង្គម​ដែរ ប្រែ​ត អាដាម ត្រូវតែ​និយាយ បើ​ហ្អែ​ង​មិន និយាយ​ថ្ងៃក្រោយ​ហ្អែ​ង​កុំ​និយាយ​ប៉ះពាល់​ខ្មែរ បើ​ហ្អែ​ក​មិន​និយាយ​ស្រុក​អាមេរិក​។ ពួក​សិទ្ធិមនុស្ស​ទាំងឡាយ​នៅលើ​លោកិយ​ទៅណា​អស់ហើយ ម៉េច​ក៏​មិន​ស្ងាត់ឈឹង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា សម័យ​ពិភពលោក​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ មិនបាន​គិតថា ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រ​នោះទេ ប្រសិនបើ​ខ្វះ​ការប្រុងប្រយ័ត្ន ឬ​ខ្វះ​វិធានការណ៍​ក្នុងការ​គ្រប់គ្រង​ប្រជាជន​ខ្លួន ច្បាស់​ជា​ប្រឈម​ខ្លាំង​ជាក់​ជាមិនខាន​ឡើយ ហើយ​កម្ពុជា​មិនមែនជា​ប្រទេស​ជឿនលឿន​ផ្នែក​វិ​ជ្ជ​សាស្ដ្រ​នោះទេ ប៉ុន្ដែ​បានគិត​គូរ​ច្បាស់​ពី​បញ្ហា​នេះ​។​

​បើតាម​ប្រសាសន៍​របស់​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កន្លងទៅ​សម្ដេច​ធ្លាប់បាន​ប្រាប់​ទៅ​ក្រុមគ្រូពេទ្យ​ថា បើ​គ្មាន​ឧបករណ៍​គ្រប់គ្រាន់​កុំ​ចូល​ប្រយុទ្ធ ដែល​នេះ​ខុសពី​ការប្រយុទ្ធ​ក្នុង​សមរភូមិ ព្រោះថា​យើង​អាច​ពលី​ជីវិត​ខ្លួន​យើង តែ​យើង​អាច​សង្គ្រោះ​មនុស្សម្នា​ក់បាន ប៉ុន្ដែ​ការប្រយុទ្ធ​ជាមួយ​កូ​វីដ បើ​គ្មាន​វិធី​ការពារ​ខ្លួន​ទេ ច្បាស់​ណាស់​ថា​គ្រូពេទ្យ​ក៏​ស្លាប់ ហើយ​អ្នកជំងឺ​ក៏​ស្លាប់​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រទេស​ខ្លះ​ដែលមាន​វិ​ជ្ជ​សាស្ដ្រ​ជឿនលឿន ហើយ​ប្រទេស​អ្នកមាន​ទៀត បែរជា​ខ្វះ​ម៉ាស់ ខ្វះ​សម្ភារ​បំពាក់​ការពារ​ឲ្យ​គ្រូពេទ្យ ហើយ​ទុក​ឲ្យ​គ្រូពេទ្យ​ឆ្លង​ជំងឺ រួចហើយ​មានមុខ​មក​សរសេរ​អា​ក្រក់​ពី​យើង​ទៀតថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ខ្សោយ ប្រព័ន្ធ​សុខាភិបាល​ឡាវ​ខ្សោយ មី​យ៉ាន់​ម៉ា​ខ្សោយ ប្រទេស​នេះ​ខ្សោយ ប៉ុន្ដែ​ប្រទេស​ខ្លួនឯង​ជឿនលឿន​ងាប់រ​កដី​កប់​មិនបាន រួចមក​មាន​សិទ្ធិ​សរសេរ​មក​ដៀល​គេ​ទៀត​។​

​សម្តេច​បាន​អះអាងថា ការត្រៀម​ឧបករណ៍​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ត្រៀម​ថវិកា​រហូតដល់ ៥០០​លាន​ដុល្លារ អញ​សូម​ប្រាប់​ហ្អែ​ង ហ្អែ​ង កុំអាល​មើលស្រាល​ពេក ហើយ​ហ្អែ​ង​កំពុង​ធ្វើ​ចលនា​ម្សិលមិញ​នេះ ហ្អែ​ង​ប្រុង​ប្រជុំ​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​ស្រុក​ខ្មែរ ដោយ​ហ្អែ​ង​នឹង​ដឹកនាំ​ប្រជុំ​នៅក្រៅ​ប្រទេស ប៉ុន្តែ​ហ្អ្រែ​ង​ត្រូវ​អាក់ខាន ផែនការ​របស់​ហ្អែ​ង​ចង់​ធ្វើឱ្យ​ធនាគារ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​ដួលរលំ​ទាំងអស់ ចរិត​ហ្អ្រែ​ង​នេះ​គឺជា​ចរិត​បំផ្លាញ​ជាតិ​ពិតប្រាកដ​
​ហ្អែ​ង កុំ​ភ្លេច​ណា​ហ្អែ​ង ចង្អល់​ឱ្យ​អ្នកណា​ធ្វើការ​ខាងក្នុង​ប្រទេស​អញចាប់​អ្នក​ណុង​ទាំងអស់ អញ​ប្រាប់​តែ​ប៉ុណ្ណឹង​ទេ បើ​ហ្អែ​ង​ចង់ឱ្យ​អា​អ្នក​ខាងក្នុង​ជាប់គុក​ហ្អែ​ង​ចង្អុល​ឱ្យ​អា​អ្នក​ខាងក្នុង​ធ្វើទៅ វិទ្ធង្សនា​សេដ្ឋកិច្ច ស្មើនឹង​ការធ្វើ​ភេរវកម្ម ហ្អែ​ង​ចង្អុល​មក​អា​ខាងក្នុង​អញចាប់​អា​ខាងក្នុង អញ​ប្រកាស​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ដែល​រត់គេចខ្លួន នៅក្រៅ​ប្រទេស​ឱ្យ​ចាំមើល​ឱ្យ​ច្បាស់​ថា បើ​មាន​ធនាគារ​ណាមួយ​ដួល​នៅ​កម្ពុជា ដោយសារ​កូ​វីដ​១៩ ដូច​តែ​ខ្លួន​បាន​សើចចំអក​ស្តែងៗ​នៅក្រៅ​ប្រទេស ហើយ​ខ្លួន​ជា​ខ្មែរ បែរជា​មិន​គំនិត​ទុរយស មិន​ខ្វល់​ពី​ការលំបាក​របស់​ប្រជាជន​ខ្មែរ ក្នុងពេល​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក​ទាំងមូល​បាន​ជួប​នូវ​វិបត្តិ​រាតត្បាត​ដោយសារតែ​វីរុស​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា ផែនការ​របស់​ក្រុមប្រឆាំង​ក្រៅប្រទេស​គឺ​ចង់ឱ្យ​ធនាគារ​នៅ​កម្ពុជា​ដួល​ទាំងអស់ ដើម្បី​បមពេញ​ម​ហិ​ច្ច​តា​ដ៏​លាមក​របស់​ពួកគេ ចង់ឱ្យ​ប្រជាជន និង​ប្រទេសជាតិ​ជួប​ការលំបាក បន្ថែម​ពី​ក្រុមប្រឆាំង​ផ្គាប់​មុខ​នេះ តាំងពីដើម​មក​ដែល​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​នោះទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា បើសិន​បើ​ប្រជាពលរដ្ឋ​របស់​យើង គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ប៉ូលិស​រកតែ​មួយ​សេន ក៏​មិន​បានដែរ ព្រោះ​បាន​ពី​ណា​ផាក បើ​គេ​គោរព​ច្បាប់​ទាំងអស់គ្នា​ហើយ យើង​កុំ​តែ​ធ្វើ​ខុសច្បាប់ ពេល​ជិះ​ម៉ូតូ​ពាក់មួក​ឲ្យ​តែត្រឹម​ត្រូវ កុំ​និយាយ​ទូរស័ព្ទ​កំពុង​ពេល​ជិះ​ម៉ូតូ ជិះឡាន អ៊ីចឹង​ចង់​បង្អត់បាយ​ប៉ូលិស កុំ​ឲ្យ​មាន​ប៉ូលិស​មាន​ប្រាក់រង្វាន់ វិធី​តែមួយគត់​គោរព​ច្បាប់​ចរាចរណ៍​។ មានមតិ​មួយចំនួន បាន​រិះគន់ថា ការ​អនុវត្ដ​រឹតបន្ដឹង​ចរាចរណ៍​ផ្លូវគោក ផាកពិន័យ​ដើម្បី​យកលុយ មក​បើក​ប្រាក់ខែ​ឲ្យ​ប៉ូលិស ទាហាន ព្រោះ​អត់លុយ​បើក​ប្រាក់ខែ ប៉ុន្ដែ​សម្ដេច​បាន​ប្រាប់​ទៅវិញ​ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ការពារ​អាយុ​ជីវី​ត​ប្រជាជន តាមរយៈ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​បើ​ចង់​កុំ​ឲ្យ​ប៉ូលិស​មាន​លុយ វិធី​តែមួយគត់​គោរព​ច្បាប់​ចរាចរណ៍​។​

​សម្ដេច​តេ​ជោ​បាន​លើកឡើងថា មូលហេតុ​ដែល​ខេត្ត​ព្រះសីហនុ បានក្លាយ​ទៅជា​ក្រុង​អភិវឌ្ឍន៍​ពហុ​ជាតិ​សាសន៍ ដោយសារ​ក្នុងនោះ មាន​ប្រទេស​ជប៉ុន​ជួ​យក​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ ប្រទេស​បារាំង​អភិវឌ្ឍ​អាកាសយានដ្ឋាន ប្រទេស​ចិន និង​ម៉ាឡេស៊ី​អភិវឌ្ឍ​រោងចក្រ​ថាមពល​អគ្គិសនី និង​ក្រុមហ៊ុន​ជាច្រើន​ទៀត សាងសង់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។​

​សម្ដេច​មានប្រសាសន៍ថា បើ​យើង​ពិនិត្យមើល​នៅទីនេះ ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ចូលរួម​អភិវឌ្ឍន៍​ដោយ​ពហុ​ជាតិ​សាសន៍​។ ជប៉ុន​បានផ្តល់​ហិរិ​ញ្ញ​ប្ប​ទាន និង​ជួយ​យើង​ឱ្យ​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ដែល​នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​នាយករដ្ឋមន្ត្រី ហ្ស៊ី​ន​ហ្សូ អា​បេ ឱ្យ​បន្ត​ការខិតខំ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​កំពង់ផែ​របស់​យើង​នេះ ក្លាយជា​កំពង់ផែ​ទឹក​ជ្រៅ ដែលមាន​ជម្រៅ ១៤​ម៉ែត្រ​កន្លះ ឱ្យបាន​ឆាប់​បំផុត ដើម្បី​ចៀសវាង​ការដឹកជញ្ជូន ដែល​ត្រូវ​ផ្ទេរ​នៅ​សិង្ហបូរី ឬ​ផ្ទេរ​នៅ​វៀតណាម រួចហើយ​ទើប​ចូលមក​កម្ពុជា​។ ឯកា​វិនិយោគ​អាកាសយានដ្ឋាន ឥឡូវ​កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វ៉ាង​ស៊ី​របស់​បារាំង ហើយ​នៅក្នុង​ឆ្នាំ​២០២០​នេះ ផ្លូវ​រត់​ចម្ងាយ ៣ ៨០០​ម៉ែត្រ នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំ​២០២០ នេះឯង​។ ឯ​ស្ថានីយ៍​ទទួល​អ្នកដំណើរ គាត់​ប្តេជ្ញា​ថា​នឹង​ធ្វើឱ្យ​រួច​នៅ​ឆ្នាំ​២០២២​។ ឯ​រោងចក្រ​អគ្គិសនី​មាន​យ៉ាងច្រើន​នៅទីនេះ ត្រូវបាន​បង្កើត​ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​ចិន ដែល​បញ្ចេញ​ថាមពល​ទៅ​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ និង​ទូទាំងប្រទេស ដែល​ឥឡូវ​បរិមាណ​ប្រមាណ​ជា ១​ពាន់​មេ​ហ្កា​វ៉ា​ត់ ហើយ​យើង​នឹងត្រូវ​បន្ថែម​ជា​បន្តបន្ទាប់​ទៀត​ដូច​ការសិក្សា​។ នេះ​ជា​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​។ ជាមួយគ្នានេះដែរ បណ្ដា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា ត្រូវបាន​វិនិយោគ​ដោយ​ច្រើន​ជាតិ​សាសន៍​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×