Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអង្គារ ទី ០២ ​ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​​រាសីល្អជាមធ្យម។

ការងារ ៖ ​​​​​​នៅថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីត្រូវសម្រុក នោះផ្លែផ្កាដែលហុចឱ្យបានមកវិញក៏តែងឆ្លើយតបចិត្តប៉ងប្រាថ្នាផងដែរ ។

ជំនួញ ៖ ​តែង​ប្រមូល​ផល​កម្រៃ​ត្រឡប់មកផ្ទះ​វិញ​ដូច​សមប្រកប​ជានិច្ច​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​និង​គាំពារ​។​

ស្នេហា ៖ មាន​ភាព​ស្រស់ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំឆ្លូវ​

​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​លោកអ្នក​ដែល​ប្រកបការងារ​ចូរ​ប្រយ័ត្ន​សត្រូវ​ឆ្ងាយ​ជិត​គេ​ទម្លាក់កំហុស​ទុកឱ្យ​ណាមួយ​នាំ​ជួប​ការលំបាក​រែកពន់​នៅ​ថ្ងៃ​ខាងមុខ​។

ជំនួញ ៖ ​លោកអ្នក​ពុំ​ត្រូវ​ប្រកាន់​ចិត្ត​ស្រាល​ឆាប់​ខឹង​ឬ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​តែមាន​ជម្លោះ​ជាមួយ​អតិថិជន​បាត់បង់​នូវ​ចំណូល​ខ្លួនឯង​ប៉ុណ្ណោះ​។​

ស្នេហា ៖ កុំ​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ត្រូវ​ចេះ​អប់រំ​និង​ដាស់តឿន​ដោយ​អាត្មា​ខ្លួនឯង​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំខាល

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។​

ស្នេហា ៖ រឿង​ផ្ទាល់ខ្លួន​ក៏ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អ​ផូរផង់​ប្រពៃ​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ល្អ​ណាស់​។

ឆ្នាំថោះ​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​​ ​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ។

ជំនួញ ៖ ទ្រព្យ​សំណាង​បាន​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​ប្រកប​របរ​រកស៊ី​ជួញដូរ​ឬ​បើកមុខ​របរ​ថ្មី​មាន​ភាព​គាប់ប្រសើរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​ឱ្យ​មកវិញ​តែង​មានការ​ធំធាត់​ជា​បណ្តើរៗ​ជានិច្ច​។​

ស្នេហា ៖ ជា​ឱកាសល្អ​ក្នុងការ​ពិភាក្សា​សម្រាប់​ការរៀបចំ​គ្រួសារ​ហើយ​៕

​ឆ្នាំរោង​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ធ្វើ​អ្វីៗ​ងាយ​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​។​

ជំនួញ ៖ អ្នកធ្វើជំនួញថ្ងៃនេះមាន​ភាព​នឹងធឹង​ល្អ​ ពោលគឺ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ការជួញដូរ​មានការ​រីកលូតលាស់​ដូច​សព្វមួយដង​។ ​ការរស់នៅ​ចូរ​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។

ស្នេហា ៖ កើតមានការ​ទុក្ខ​ខ្វាយខ្វល់​ច្រើន​ដោយសារ​ការមិន​សូវ​ទុកចិត្ត​គ្នា​៕

ឆ្នាំម្សាញ់​

រាសី​ស្រុតចុះ​។​

ការងារ ៖ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ទទួលរង​ការនឿយហត់ ហើយ​ធ្វើ​អ្វី​តែង​មិន​ហុច​ផល​ដូច​ជាចិត្ត​នោះឡើយ​។ ​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​បំបាត់​រាល់​ឧបទ្រពចង្រៃ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​។​

ជំនួញ ៖ ​​​ដោយដួងជតារាសីធ្លាក់ចុះ ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។​

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

ឆ្នាំមមី​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ថ្ងៃនេះដោយដួងជតារាសីឡើងខ្ពស់ ដូច្នេះរាល់ណាត់ជួបការងារលោកតែងមានភាពស្រស់បំព្រង និងជោគជ័យផងដែរ ។

ជំនួញ ៖ ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។

ស្នេហា ៖ ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការ​សំខាន់​ឬ​ភារៈ​ធំដុំ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​ជានិច្ច​។​

ជំនួញ ៖ ​​ចូរបង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន ​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​

ស្នេហា ៖ ​​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

ឆ្នាំវក​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​គ្រោះ​យាយី​នៅឡើយ ​ហេតុនេះ​អាច​ជួប​នូវ​ផល​លំបាក​ច្រើន​ចំពោះមុខ​។

ជំនួញ  ​​​អ្នកធ្វើជំនួញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។

ស្នេហា ៖ ​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយ​មិន​ងាយ​លូត​ទៅមុខ​នោះឡើយ​៕

ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។

ការងារ ៖​ ​​​​យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​ទោះ​មិនអាក្រក់​បែបណា​ក្តី ប៉ុន្តែ​ទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ប្រមាថ​បាន​ទ្បើ​យ មិន​ដូច្នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។​ក្នុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​កើតការ​ក្តៅក្រហាយ​ឬ​នាំ​រឿង​មក​អំពល់ទុក្ខ​ទៀតផង​។​

ជំនួញ ៖ មានការ​ជឿន​លឿ​ទៅមុខ​គួរសម​ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​ផង​ក៏​អាច​សាកល្បង​បានដែរ​។

ស្នេហា ៖ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែមាន​ការសម្រេចចិត្ត​ឱ្យបាន​ល្អិតល្អន់ ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន​ផល​ល្អ​ការសម្រេចចិត្ត​ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោចផ្សា​ផ្លូវចិត្ត​ទៀតផង​។

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ចុះ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ក្នុងថ្ងៃនេះលោកអ្នកជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​​រីកស្រស់បំព្រង និង​ផ្អែមល្ហែម​ប្រពៃណាស់​៕

spot_img
×