Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចោមចៅ សម្រេចបាន ៤១% ពលរដ្ឋ​ត្រូវ​ពង្វាង​ចរាចរណ៍​នៅ​តំបន់​នេះ​រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​២​ មិថុនា​នេះ​តទៅ​

spot_img

ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី នៅ​អតីត​រង្វង់​មូល​ចោមចៅ​មកដល់ពេលនេះ ការ​រដ្ឋា​ន​ទាំងមូល​សម្រេចបាន ៤១% ហើយ​។ ទន្ទឹមនឹងនេះ ដើម្បី​សាងសង់​ភ្ជាប់​ផ្នែក​កណ្ដាល​នៃ​ផ្លូវ​ក្រោម​ដី​នេះ ក្រោយពី​ផ្នែក​សាងសង់​នៃ​ផ្លូវ​ក្រោម​ដី បាន​ស្ថាបនា​រួចរាល់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​យោគយល់ពី​ការ​ពង្វៀង​ចរាចរណ៍​នៅ​តំបន់​នេះ ក្នុង​រយៈពេល​២​ខែ ដោយ​ចាប់ពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ៨​ព្រឹក រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ។​

​បើ​យោងតាម​សេចក្តីជូនដំណឹង ស្ដីពី​ការ​ពង្វាង​ចរាចរណ៍ នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ មេត្តា​ជ្រាបថា គិត​ត្រឹម​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ លទ្ធផល​នៃ​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចោមចៅ​សម្រេចបាន ៤១% នៃ​គម្រោង ដែល​តាម​ផែនការ​នឹង​បញ្ចប់​ការសាងសង់ នៅ​ចុងឆ្នាំ​២០២១​មួយ​ខាងមុខនេះ​។

​ក្នុងខណៈ​ពេលនេះ ដំណើរការ​ការដ្ឋាន ឈានដល់​ដំណាក់កាល​ការសាងសង់ ភ្ជាប់​ផ្លូវ​ក្រោម​ដី ដែល​ផ្នែក​សាងសង់ នៃ​ផ្លូវ​ក្រោម​ដី​បាន​ស្ថាបនា​រួចហើយ ចាំបាច់​ត្រូវ​បិទ​ចរាចរណ៍ ចាប់ពី​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង ដើម្បី​សាងសង់​ភ្ជាប់​ផ្នែក​កណ្ដាល​នៃ​ផ្លូវ​ក្រោម​ដី​នេះ ។ ក្នុង​ផែនការ​បិទ​ពង្វាង​ចរាចរណ៍​នេះ មាន​រយៈពេល ៦០​ថ្ងៃ នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ ២០២០ វេលា​ម៉ោង ៨​និង ០០​នាទី​ព្រឹក​តទៅ ដល់​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០២០ ។​

​អាស្រ័យហេតុនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់​អធ្យាស្រ័យ និង​សូម​ធ្វើការ​ពង្វាង​ចរាចរណ៍ តាមតម្រាយ​ផ្លូវ​ដូចខាងក្រោម​៖

​ក​.​យានយន្ត​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ចូល​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៤​គឺ​៖

​ក្នុង​ដំណើរ​ទិសដៅ​ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រូវ​បត់​ឆ្វេង​ពីមុខ​ការដ្ឋាន​ទៅ​ដង​ផ្លូវជាតិ​លេខ ៤ ដែលមាន​២​គន្លង​ចរាចរណ៍​បង្កើត​ថ្មី​។​

​ក្នុង​ដំណើរ​ទៅ​ផ្លូវ​វេ​ង​ស្រេង ត្រូវធ្វើ​ដំណើរ​តម្រង់​មកដល់​រង្វង់​មូល​ចោមចៅ រួច​បន្ត​ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង​។​

​ក្នុង​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ ៣​ត្រូវធ្វើ​ដំណើរ​ត្រង់​មកដល់​ស្តុ​ប​រង្វង់​មូល​ចោមចៅ រួច​បត់​ស្ដាំ​មក​ផ្លូវជាតិ​លេខ ៣ ។​

​ខ . យានយន្ត ដែល​ធ្វើ​ចរាចរណ៍​ក្នុងទិសដៅ​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៣ គឺ​៖

​ក្នុង​ដំណើរ​ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រូវធ្វើ​ដំណើរ​មកដល់​អតីតរ​ង្វ​ល់​មូល​ចោមចៅ រួច​ធ្វើដំណើរ​ទៅ​ត្រង់​ជាធម្មតា​។​

​ក្នុង​ដំណើរ​បត់​ឆ្វេង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៤ ត្រូវធ្វើ​ដំណើរ​មក​អតីត​រង្វង់​មូល​ចោមចៅ រួច​បត់​ឆ្វេង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៤ ។​

ក្នុង​ដំណើរ​ទៅ​ផ្លូវ​វេ​ង​ស្រេង ត្រូវធ្វើ​ដំណើរ​មកដល់​អតីត​រង្វង់​មូល​ចោមចៅ រួច​បត់​ស្ដាំ​ទៅ​ផ្លូវ​វេ​ង​ស្រេង​។​

​គ​. យានយន្ត​ដែល​ធ្វើដំណើរ ក្នុងទិសដៅ​ចេញពី​រាជធានី​ភ្នំពេញ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​គឺ​៖

​ក្នុង​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​៤ ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​រង្វង់​មូល​ចោមចៅ តាម​ដងផ្លូវ​ជាតិ​លេខ ៤ មកដល់​ទីតាំង​ខាងចុង​ការដ្ឋាន​បត់​ឆ្វេង នៅពេល​មកដល់​អតីត​ទីតាំង​រង្វង់​មូល​ចោមចៅ​ត្រូវ​បត់​ស្ដាំ​មក​ផ្លូវជាតិ​លេខ ៣ ។ យានយន្ត​ក៏​អាចមាន​ជម្រើស​មួយទៀត ធ្វើដំណើរ​ត្រង់​ពី​មហា​ផ្លូវ​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៤ រួច​បត់​ឆ្វេង​តាមផ្លូវ​បេតុង​សុវណ្ណ​ភូមិ នៅ​ខាងកើត​សាលាសង្កាត់​ចោមចៅ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៣ ក៏បាន។​

​ក្នុង​ដំណើរ​ទៅ​ផ្លូវ​វេ​ង​ស្រេង ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​រង្វង់​មូល​ចោមចៅ តាម​ដងផ្លូវ​ជាតិ​លេខ ៤ មកដល់​ទីតាំង​ខាងចុង​ការដ្ឋាន ត្រូវ​បត់​ឆ្វេង រួច​បន្តដំណើរ​ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង​។​

​ឃ​. យានយន្ត​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ផ្លូវ​វេ​ង​ស្រេង​គឺ​៖

​ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រូវធ្វើ​ដំណើរ​ត្រង់​មកដល់​ទីតាំង​អតីត​រង្វង់​មូល​ចោមចៅ រួច​បត់​ស្ដាំ​ផ្លូវ​ក្រោម​ដី​ឆ្ពោះទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​។​

​ក្នុង​ដំណើរ​ទៅកាន់​ផ្លូវជាតិ​លេខ​៤ ត្រូវធ្វើ​ដំណើរ​មកកាន់​អតីត​ទីតាំង​រង្វង់​មូល​ចោមចៅ រួចហើយ ត្រូវ​បត់​ស្ដាំ បន្ទាប់ពី​ធ្វើដំណើរ​បាន​ចម្ងាយ​ប្រមាណ ២០ ម៉ែត្រ ត្រូវ​បត់​ឆ្វេង​មក​ផ្លូវជាតិ​លេខ​៤​។​

​ក្នុង​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ ៣ ត្រូវធ្វើ​ដំណើរ​មកដល់​អតីត​រង្វង់​មូល​ចោមចៅ រួចហើយ​ត្រូវ​បត់​ស្ដាំ បន្ទាប់ពី​ធ្វើដំណើរ​បាន​ចម្ងាយ​២០​ម៉ែត្រ ត្រូវ​បត់​ឆ្វេង​មក​ផ្លូវជាតិ​លេខ ៤ នៅពេល​មកដល់​ចុង​ការដ្ឋាន ត្រូវ​បត់​ឆ្វេង​ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ ៣ ។ យានយន្ត​អាចមាន​ជម្រើស​មួយទៀត ធ្វើដំណើរ​ត្រង់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៤ រួច​បត់​ឆ្វេង​តាមផ្លូវ​បេតុង​សុវណ្ណ​ភូមិ នៅ​ខាងកើត​សាលាសង្កាត់​ចោមចៅ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៣ ក៏បាន​។​

​ប្លង់​ពង្វាង​ចរាចរ​ខាងលើ​ត្រូវ​បានដាក់​បង្ហាញ​នៅ​ទីតាំង​ការដ្ឋាន​។​

​អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប និង​ចូលរួម​សហការ ដោយ​ក្តី​អនុគ្រោះ ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋាភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ ប្​
​រ​កប​ដោយ​ការទទួលខុសត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

ដោយ​៖​កូ​ឡាប​

spot_img
×