Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជាស​ត្រូវ​របស់​សង្គម ! ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ឧដុង្គ​បង្ក្រាប

spot_img

​កំពង់ស្ពឺ ៖ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី នៅ​ចំណុច​ព្រៃ​ខាង​ត្បួ​ង ​វត្ត​ក្រាំង​ក្តិ​ប ស្ថិតនៅ​ភូមិ​ស្តុក ឃុំ​មានជ័យ ស្រុក​ឧដុង្គ កម្លាំង​នគរបាល​បាន​ចុះ​ល្បាត​និង​ឃាត់​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ឈ្មោះ ភឿង ថេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដោយមាន​ព័ត៌មាន​ថា មុខសញ្ញា​នេះ​ជាទូទៅ​គឺ​ចេញចូល​ក្នុងព្រៃ​នោះ​ជា​រៀងរាល់ថ្ងៃ ។​

​ក្នុង​កិច្ច​ប្រតិ​ប​តិ្ដ​ការ កម្លាំង​នគរបាល​បាន​ឆែកឆេ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន ចំនួន​០៤​កញ្ចប់ និង​ទូរស័ព្ទ ដៃ​០១​គ្រឿង យោងតាម​ចម្លើយ​បឋម សមត្ថកិច្ច​បាន​បន្ដ​ស្រាវជ្រាវ​និង​ឈានទៅ​ឃាត់​បាន​មុខសញ្ញា​ពាក់ព័ន្ធ​ចំនួន ០២​នាក់​បន្ថែមទៀត​​នៅ​ចំណុច​ខ្ទម ព្រៃ​ខាងកើត​ភូមិ​ស្តុក​តោ​ល​ថ្មី ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ” កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង ” ។ ១)-​ឈ្មោះ អ៊ុក ទួ​ច ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្តុក​តោ​ល​ចាស់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ២)-​ឈ្មោះ ឆែម អឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្តុក​តោ​ល​ថ្មី ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៍​ស​សង្ស័យថា​ជា​គ្រឿងញៀន ចំនួន ៣៣ កញ្ចប់ ,​កាំភ្លើង​ខ្យល់​០៤​ដើម និង​ឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​មួ​យ​ចំនួន ។​

​លទ្ធផល​បង្ក្រាប​ខាងលើ​ត្រូវបាន​លោក​វរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាល​ស្រុក​ឧដុង្គ បញ្ជាក់​ឲ្យ​ដឹងថា កិច្ច​ប្រតិ​ប​ត្ដិ​ការ​នេះ​ទទួលបាន​ជោគជ័យ គឺ​ដោយសារតែ​សមត្ថកិច្ច​មាន​កិច្ចសហការ​ល្អ​ពីរ​ប្រជាពលរដ្ឋ និង​ការចង្អុល​ណែនាំ​ពីរ​ថ្នាក់ដឹកនាំ​ខេត្ត លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ និង​ដោយមាន​ការសម្របសម្រួល​ពីរ​លោកស្រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ទ​លប​កំលាំង​នគរបាល​ឈានទៅ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាបបាន​ជោគជ័យ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ខេត្ដ ចាត់ការ​និតិ​វិធី​បន្ត ៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×