Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សុខភាព​ពិភពលោក​៖ ១០០ ថ្ងៃ​ដំបូង​នៃ​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ឯកសារ​បកប្រែ​ក្រៅផ្លូវការ ពី​អត្ថបទ​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ស្តីពី “១០០ ថ្ងៃ​ដំបូង​នៃ​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ ៖ ការវិនិយោគ​នៅក្នុង​ប្រព័ន្ធ​សន្តិសុខ​សុខភាព នាពេល​កន្លងមក និង​មេរៀន​បទពិសោធន៍ សម្រាប់​ពេលអនាគត​” ។​

​ព្រះរាជាណាចក្រ​កម្ពុជា បាន​រកឃើញ​ដោយ​បញ្ជាក់​ករណី​វិជ្ជមាន ទី​១ នៃ​ជំងឺ​កូ​វីដ​-១៩ កាលពី​នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០២០​។ ក្នុង​រយៈពេល ១០០​ថ្ងៃ​ដំបូង​នេះ មាន​ករណី​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​ជាង ២,៥​លាន​ត្រូវបាន​កត់ត្រា​នៅ​ទូទាំង​ពិភពលោក ដោយមាន​មនុស្ស​ស្លាប់​ជាង ២០០.០០០​នាក់​។ ក្នុង​រយៈពេល​ដូចគ្នានេះដែរ ប្រទេស​កម្ពុជា​បាន​រកឃើញ និង​គ្រប់គ្រង​ករណី​ជំងឺ​កូ​វីដ​-១៩ ចំនួន ១២២ នាក់ ដែលជា​ចំនួន​តិច​បើ​ប្រៀបធៀប​នឹង​ចំនួន​នៅលើ​ពិភពលោក​។​

​ជាមួយនឹង​អវត្តមាន​នៃ​ការស្លាប់​ដែល​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩ និង​អវត្តមាន នៃ​ការចម្លង​តាម​សហគមន៍ ជា​ទ្រង់ទ្រាយ​ធំ រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា បានបង្ហាញ​នូវ​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ករណី​ដំបូង​។
​វិធីសាស្ត្រ​បែប​រួម​ទាំងអស់គ្នា រាជរដ្ឋាភិបាល និង​សង្គម​ទាំងមូល (whole of government and society approach) រួមជាមួយ​ការអង្កេត​មើល​ដោយ​ប្រុងប្រយ័ត្ន កិច្ចការ​មន្ទីរពិសោធន៍ ក្រុម​ឆ្លើយតប​រហ័ស និង​ការសហការ​ល្អ​រវាង​ក្រសួងសុខាភិបាល និង​ដៃគូ​បច្ចេកទេស​ទាំងអស់ បាន​ចូលរួមចំណែក​ក្នុងការ​ឆ្លើយតប​ប្រកបដោយ​ជោគជ័យ​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង​នេះ​។
​ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​កម្ពុជា នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ប្រទេស​នេះ កំពុង​ខិតខំ​ប្រឹងប្រែង ដោយ​ប្រុងប្រយ័ត្ន និង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឆ្លើយតប​ទៅនឹង​ការឆ្លង​រាតត្បាត​ក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ​៕​ដោយ : កូ​ឡាប​

​អត្ថបទ​បកប្រែ​ដោយ​៖ លោក​វេជ្ជបណ្ឌិត ហ៊ីម សុ​ក្រី អនុប្រធាននាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងសុខាភិបាល និង​កែសម្រួល​ដោយ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​អាន​អត្ថបទ​បន្ត​ដែលមាន​ខាងក្រោម​នេះ​ជា​បន្តទៀត​៖

spot_img
×