Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​! អ៊ី​វ៉ា សម្រេចចិត្ត​គាស់​ផ្នូរ (​ម៉ុង​) ម្ដាយ យកទៅ​កាន់​កន្លែង​ថ្មី ដោយ​ភ្ជាប់​សារ​នឹក​ស្រណោះ​ម្តាយ​យ៉ាងខ្លាំង ព្រោះតែ​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កញ្ញា អ៊ី​វ៉ា ជា​តារាចម្រៀង​ស្រី​មួយ​ដួង ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​មហាជន ចំពោះ​ទឹកដម​សំឡេង​ដ៏​ស្រទន់​របស់​កញ្ញា ជាពិសេស​បទ​ចម្រៀង​នីមួយៗ​របស់​កញ្ញា ពិតជា​ពីរោះ​ខ្លាំង មិន​ថា​បទ​ប​នោ​ស​ញ្ចេ​ត​នា ឬ បទ​ញាក់​នោះទេ​។​

​ប៉ុន្តែ ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុង​វិស័យ​សិល្បៈ មានផ្ទះ​ធំ​ស្កឹមស្កៃ និង​ព្រមទាំង​មាន​រថយន្ត​ទំនើបៗ​ទៀតផង​នោះ តារា​ស្រី​មានឈ្មោះ​ល្បីល្បាញ​រូបនេះ បែរជា​ជួប​រឿង​សោកស្តាយ​ខ្លាំង​បំផុត​មួយ ដោយ​ត្រូវ​បាត់បង់​ជីវិត​ម្តាយ​របស់​នាង​។ គិត​មកទល់ពេលនេះ ម្តាយ​របស់​កញ្ញា​បានទទួល​មរណភាព​អស់​រយៈពេល ៦ ឆ្នាំ ហើយ​។​

​ទោះយ៉ាងណា អ្វីដែល​កាន់តែ​សោកសៅ​ទៀត​នោះ គឺ​ពេលនេះ ផ្នូរ (​ម៉ុង​) ម្តាយ​របស់​កញ្ញា ក៏​ជួប​នូវ​បញ្ហា ដែល​តម្រូវ​ឲ្យ​កញ្ញា និង​ក្រុមគ្រួសារ ត្រូវ​សម្រេច​គាស់​ចេញពី​កន្លែងចាស់ ផ្លាស់​ទៅ​កន្លែង​ថ្មី​។ ចំពោះ​មូលហេតុ គឺ​ដោយសារ​ម៉ុង​ម្តាយ​កញ្ញា អ៊ី​វ៉ា ប៉ះចំ​ការកសាង​ផ្លូវ​ល្បឿន​។​

​ទាក់ទង​នឹង​រឿងនេះ កញ្ញា អ៊ី​វ៉ា ក៏បាន​បង្ហោះ​រូបភាព​ដ៏​គួរ​ឲ្យ​ស្រណោះ និង​ព្រមទាំង​បាន​សរសេរ​រៀប រាប់​នឹក​ស្រណោះ​ដល់​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​យ៉ាង​ដូច្នេះ​ថា​៖ «​ចុងបញ្ចប់​នៃ​ជីវិត​មនុស្ស​! សុំទោស​ជាមុន​សម្រាប់​រូបភាព​តែ​គ្រប់យ៉ាង គឺជា​ការពិត ពេល​ម៉ែ​នៅរស់​ម៉ែ​មា​នរូ​បរាង្គ​កាយ​ស្អាត សាច់ឈាម​ស្រស់ថ្លា កម្លាំង​មាំមួន ម៉ែ​ជាម​នុស្ស​ល្អ ច​រឹត​ស្លូតបូត​ប្រកបដោយ​ធម៌ ម៉ែ​ជា​ប្រពន្ធ​ដ៏​ល្អ ជា​ម៉ែ​ដ៏​ល្អ​អស្ចារ្យ​របស់​កូនៗ ម៉ែ​ជាម​នុស្ស​ដែល​រាប់​ញាតិ​ណាស់ រយះ ពេល ៦​ឆ្នាំ​ហើយ ដែល​ម៉ែ​ស្លាប់ទៅ​ម៉ែ​បាន​បន្សល់​នៅ​ឈ្មោះ​ថ្លៃថ្នូរ ការអាណិតអាសូរ​ពី​មនុស្ស​គ្រប់គ្នា ដែល​ស្គាល់​ម៉ែ​គេ​នៅតែ​ចងចាំ​ថា​ម៉ែ​ជា​មនុស្ស​ល្អ​ថ្ងៃនេះ កូន​បានឃើញ​រូ​បរាង្គ​ម៉ែ​ម្ដងទៀត​។ ម៉ែ​នៅសល់តែ​ស្បែក​បន្តិច​ប​ន្ទួ​ច​និង​គ្រោងឆ្អឹង ម៉ែ​លែង​ស្អាត​ដូច​មុន​ហើយ តែ​ម៉ែ​នៅតែ​ជានា​រី​ដ៏​ស្អាត​សម្រាប់​កូនៗ ម៉ែ​ស្ថិតនៅក្នុង​កែវភ្នែក​និង​ការចងចាំ​របស់​កូនៗ​ជា​រៀងរហូត មូលហេតុ​ដោ យ​សារ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ប៉ះចំ​ផ្ទះ​ម៉ែ​(​ម៉ុង​)​ទើប​កូន​ត្រូវ​រើ​លើក​អញ្ជើញ​ម៉ែ​ទៅ​ដាក់​ផ្ទះ​ថ្មី ៣០-០៥-២០២០ សូម​ឲ្យ​សុខ​សប្បាយ​ត្រជាក់ត្រជុំ​ចម្រុងចម្រើន សិរី​សួស្ដី មាន​លាភ​ជ័យ​មង្គល​ដល់​គ្រួសារ​បងប្អូន​កូនចៅ​គ្រប់គ្នា​» ៕

ដោយ​៖ លឹម ហុង​

spot_img
×