Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ពង្រាយ​ទ័ព និង​ប៉ូលីស​រាប់ពាន់នាក់​នៅ​វ៉ាស៊ីនតោន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​កុបកម្ម​កាន់តែខ្លាំង​

spot_img

​ប្រធានាធិបតី​អា​មេ​រិច លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​បានដាក់​ពង្រាយ​ទា​ហ៊ាន និង​ប៉ូលីស​រាប់ពាន់នាក់​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ផ្ទុះ​បាតុកម្ម​បន្ថែម​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន កន្លែង​ដែល​អគារ និង​វិមាន​នានា​ត្រូវបាន​បំផ្លាញ​នៅក្បែរ​សេត​វិមាន​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា “​អ្វីដែល​បានកើត​ឡើង​កាលពី​យប់មិញ​គឺជា​ភាពអាម៉ាស់​” ខណៈដែល​មានការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​មាន​ការតវ៉ា​នៅតាម​ដងផ្លូវ​ជិត​នោះ​។​

“​ខ្ញុំ​កំពុង​បញ្ជូន​ទា​ហ៊ាន និង​ប៉ូលីស​រាប់ពាន់នាក់​ដើម្បី​បញ្ឈប់​កុបកម្ម ការ​លួច​ប្លន់ ការវាយប្រហារ និង​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​”​។​

​លោក​ត្រាំ បានប្រកាសថា​វា​ជា​អំពើ​ភេរវកម្ម ក្រោយពេល​មានការ​តវ៉ា​ទូទាំងប្រទេស​ប្រឆាំង ទៅនឹង​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​អា​មេ​រិច​អា​ហ្វ្រិ​ច​ឈ្មោះ George Floyd នៅក្នុង​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស ដែល​ការស្លាប់​នោះបាន​បង្កើត​ឲ្យ​មាន​កុបកម្ម​ជាតិ​សាសន៍​ទូទាំងប្រទេស​។​

“​ខ្ញុំ​ចង់​ឲ្យ​អ្នករៀបចំ​អំពើ​ភេរវកម្ម​នេះ​កត់សម្គាល់ថា អ្នកនឹង​ប្រឈម​នឹង​ការដាក់ទោស​ព្រហ្មទណ្ឌ និង​ការ​ជាប់ពន្ធ​ធនាគារ​ដ៏​យូរ​”​។​

​សូមបញ្ជាក់ថា ការផ្ទុះ​ការតវ៉ា ដ៏​ខ្លាំង​កើតមានឡើង​ក្រោយពេល​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Folyd ត្រូវបាន​គេ​មើលឃើញថា​ប៉ូលិស​បាន​យក​ជង្គង់​សង្កត់ក​របស់គាត់​រហូត​ដល់​ស្លាប់​។

​តាមរយៈ​វីដេអូ ប៉ូលិស​ម្នាក់​ឈ្មោះ Derek Chauvin បាន​យក​ជង្គង់​សង្កត់​.​ក លោក Floyd ជា​ជនសង្ស័យ​គ្រឿងញៀន ជាប់​ពុំ​ព្រម​ដោះលែង​ឡើយ បើទោះជា​ជនរងគ្រោះ​បាន​ស្រែក​អង្វរ​ថា ពិបាក​ដង្ហើម និង​សូម្បី​មនុស្សម្នា​ស្នើសុំ​ឲ្យ​បញ្ឈប់​សកម្មភាព​ដ៏​ព្រៃផ្សៃ​នេះ​យ៉ាងណាក៏ដោយ​។​

​អតីត​ប៉ូលិស ដែល​បង្ក​ឲ្យ​មាន​កំហឹង​ទូទាំងប្រទេស បច្ចុប្បន្ន ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​កម្រិត​ទី​៣ និង​ឃាតកម្ម​កម្រិត​ទី​២​។ ចំណែក​មន្ត្រី​៣​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ហេតុការណ៍​នេះ ក៏ត្រូវ​បាន​បញ្ចេញ​ចេញពី​កងកម្លាំង​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Agencies


spot_img
×