Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារ​នៅ​មូលដ្ឋាន​ទ័ពអាកាស​អា​មេ​រិច បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២​នាក់​

spot_img

មានការ​បាញ់ប្រហារ​ពេលព្រឹក​ព្រលឹម នៅ​មូលដ្ឋាន​ទ័ពអាកាស​អា​មេ​រិច Grand Forks ស្ថិតក្នុង​រដ្ឋ Dakota បណ្តាល​ឲ្យ​សមាជិក​យោធា​ដ៏​សកម្ម​ចំនួន ២​នាក់​ស្លាប់បាត់​បង់ជីវិត​។​

​ហេតុការណ៍​នោះ​កើតឡើង​នៅ​ថ្ងៃ​ចន្ទ ម៉ោង ៤​និង​៣០​នាទី​ព្រឹក ហើយ​ស្ថានភាព​ត្រូវបាន​គ្រប់គ្រង​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​យោធា​។​

​សេចក្តីប្រកាស​បញ្ជាក់ទៀតថា បច្ចុប្បន្ន មិនមាន​ហានិភ័យ​ទៅដល់​យោធា​ផ្សេងៗ​ឡើយ​។​

​ហេតុការណ៍​បាញ់ប្រហារ​នោះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ចំណែក​មូលដ្ឋាន​ទ័ពអាកាស មិនបាន​ប្រកាស​ពី​ឈ្មោះ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឡើយ រហូតដល់ ២៤​ម៉ោង ក្រោយពេល​មានការ​ជូនដំណឹង​នៅពេល​ក្រោយ​។​

Grand Forks Air Force គឺជា​កន្លែង​មូលដ្ឋាន​ទ័ពអាកាស​ទី ៣១៩​របស់​អា​មេ​រិច ដែល​ប្រតិបត្តិការ​លើ​ដ្រូ​ន RQ-4 Global Hawk៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN


spot_img
×