Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ទើបតែ​រៀបការ​ថ្មីៗ​សោះ ក៏​ជួប​គ្រោះ​អកុសល​ត្រូវស្លាប់​ទាំងពីរ អ្វី​គួរ​ឲ្យ​ស្រណោះ​នោះ គឺ​ប្តី​សុខចិត្ត​ពលី​ជីវិត​ដើម្បី​ប្រពន្ធ នៅក្នុង​ហេតុការណ៍​…

spot_img

​នេះ​ជា​រឿង​ដ៏​សោកសង្រេង​ខ្លាំង​បំផុត​មួយ សម្រាប់​ប្តី​ប្រពន្ធ​មួយគូ ដែល​ទើប​រៀបការ​ថ្មីៗ បែរជា​ជួប​គ្រោះ​អកុសល​ត្រូវស្លាប់​បន្តបន្ទាប់​គ្នា​យ៉ាង​អាណោចអាធ័ម នៅក្នុង​ហេតុការណ៍​ទុស្សេ​ខ្សែភ្លើង​ឆេះ​រោងចក្រ​មួយកន្លែង ស្ថិតនៅ​ចំណុច​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​។​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​ប៊ុន តុ​ការ បាន​បង្ហោះ​រូបភាព​ដ៏​រន្ធត់ និង​ប្រាប់​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​ខាងលើ​ដែល​ទើប​រៀបការ​នឹង​គ្នា​ថ្មីៗ និង​មាន​មុខងារ​ជា​មេក្រុម​នៅក្នុង​រោងចក្រ ត្រូវបាន​ជាប់គាំង​ទាំងពីរ នៅក្នុង​អំឡុង​អគ្គីភ័យ​កំពុង​ឆាបឆេះ​សន្ធោសន្ធៅ ហើយ​ប្តី​ក៏បាន​ស្លាប់​ភ្លាមៗ​នៅពេលនោះ ខណៈ​ប្រពន្ធ​រងគ្រោះ​ធ្ងន់ធ្ងរ ត្រូវ​អ្នកភូមិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទី​ពេទ្យ​។

​អ្វីដែល​យើង​គ្រប់គ្នា កាន់តែ​ស្រណោះ​ខ្លោចផ្សារ​ទៀត​នោះ បើ​ការរៀបរាប់​បញ្ជាក់ប្រាប់​ពី​បងប្អូន​ជនរងគ្រោះ គឺ​នៅ​អំឡុងពេល​ឆេះ បុរស​ជា​ប្តី​បាន​សុខចិត្ត​យក​ខ្លួន​ទៅ​ឱប​រង​ពីលើ​ប្រពន្ធ រហូត​ភ្លើង​ឆេះ​ខ្លួនឯង​ស្លាប់​នឹង​កន្លែង ទើប​មាន​អ្នក​គាស់​ទ្វា​រួច ចូល​លើកយក​ប្រពន្ធ​ពីរ​ក្នុង​ធុង​ទឹកបាន តែ​ពេ​ទ្រ​ណា​ក៏​គេ​មិន​ទទួល​ដែរ ព្រោះ​ធ្ងន់ធ្ងរ​ទៅហើយ​។​

​ទោះយ៉ាងណា នៅពេលនេះ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​ដែរ​ហើយ ព្រោះតែ​ស្ថានភាព​របួស​រលាក​ធ្ងន់ធ្ងរ​ពេក នេះ​បើតាម​ការបញ្ជាក់​​បន្ថែម​ឲ្យ​ដឹង​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ (​ភ្លើង​ឆេះ​ផ្ទះ និង​រោង​សិប្បកម្ម​) បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​១​នាក់ ភេទ​ប្រុស និង​របួសធ្ងន់ ១​នាក់ ភេទ​ស្រី ត្រូវជា​(​ប្ដី​ប្រពន្ធ​) កើត​ហេ​ត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ និង ៣០​នាទី នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ គ្រុឌ តៃ ភេទ​ប្រុស អាយុ​៧០ ឆ្នាំ​ជនជាតិខ្មែរ ស្ថិតនៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​សម្ភារ​ខូចខាត​៖ ១.​ស្លាប់​មនុស្ស​ចំនួន​១​នាក់ ភេទ​ប្រុស (​ប្តី​) ២.​រងរបួស​ធ្ងន់​ចំនួន​១​នាក់ ភេទ​ស្រី​(​ប្រពន្ធ​) ផ្ទះ​ចំនួន​១​ខ្នង​សង់​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​ផ្ទះ​បណ្ដោយ​៩​ម៉ែត្រ ទទឹង​៧​ម៉ែត្រ​ដោយ​ត​យ៉ាក​ជំ​ហៀ​ង​ខាងជើង​និង​ខាងមុខផ្ទះ សរុប​ទំហំ​បណ្ដោយ​៣០​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ ធ្វើជា​រោង​សិប្បកម្ម ជួល​ឲ្យ​សិប្បកម្ម​ដេរ​ខោអាវ​រោងចក្រ ដោយ​សម្ភារ​មាននៅ​ក្នុងនោះ​ខូចខាត​ទាំងស្រុង​។​

​ជនរងគ្រោះ ១.​ឈ្មោះ ស្រ៊ុន បូ​រិ​ន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​(​ស្លាប់​)​ជនជាតិខ្មែរ មាន​មុខរបរ​កម្មក​រ​រោងចក្រ​កត់​ឡូ​និង​យាម​រោងចក្រ​(​ប្តី​)​។​
២.​ឈ្មោះ អឿន សុខ​ហៀ​ង ភេទ​ស្រី អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់​(​ប្រពន្ធ​) ជនជាតិខ្មែរ មាន​មុខរបរ​កម្មការិនី ប្រធាន​ផ្នែក​ដេរ អ្នក​ទាំងពីរ​មាន​ទីលំនៅ ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​នគរបាល​បញ្ជាក់​ពីស​ភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​និង​រោង​សិប្បកម្ម នៅ​ចំណុចកើតហេតុ​ខាងលើ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ និង​កម្លាំង​ប្រជា​ការពារ​ឃុំ​ក្រាំង​យ៉ូ​វ ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ និង​ប្រជា​ការពារ​ឃុំ​ស្អាង​ភ្នំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​គយ និង​ប្រជា​ការពារ​ឃុំ​ព្រែក​គយ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ​មណ្ឌល​សុខភាព បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ជួយ​ធ្វើការ​ត​ប្រព័ន្ធ​ទឹក​នៅក្បែ​នោះ​បាញ់​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ រីក​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង និង​បាន​រាយការណ៍​សុំ​អន្តរាគមន៍​ពី លោកស្នងការ​រង​ទទួល​ការងារ​អគ្គិភ័យ​ខេត្តកណ្ដាល ស្នើសុំ​ឲ្យ​ជួយសង្គ្រោះ ដោយ​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ (​ឡានទឹក​) មកជួយ​អន្តរាគមន៍​សង្គ្រោះ​ជាបន្ទាន់​បំផុត​។​

​ក្នុងពេល​ជាមួយគ្នា​នោះដែរ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សហការ បាន​បែងចែក​ការងារ​គ្នា ប្រមូល​ព័ត៌មាន​ថា​មាន​កម្មករ​ចំនួន​២​នាក់ មាន​តួនាទី​ស្នាក់នៅ​យាម​ក្នុង​រោង​សិប្បកម្ម​កន្លែងកើតហេតុ ដែលមាន​អគ្គិភ័យ​កំពុង​ឆេះ​នោះ កម្លាំង​អន្តរាគមន៍​បានធ្វើការ​គាស់​ទ្វា​ទម្លុះ​ចូលទៅ ស្វែងរក​ជនរងគ្រោះ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ក៏បាន​ប្រទះឃើញ ឈ្មោះ អឿន សុខ​ហៀ​ង (​ប្រពន្ធ​) ដែល​កំពុង​ដួលសន្លប់​នៅក្នុង​បន្ទប់ ក្នុង​រោង​សិប្បកម្ម​នោះ បាន​ជួយសង្គ្រោះ​យក​ចេញមកក្រៅ​ធ្វើការ​សង្គ្រោះ​ជាបឋម ដោយ​លោកគ្រូ​ពេទ្យ និង​បន្ត​ស្វែងរក​ឈ្មោះ ស្រ៊ុន បូ​រិ​ន (​ប្ដី​) បាន​ប្រះ​ឃើញ​ដួល (​ស្លាប់​) នៅ​បន្ទប់ទឹក​បាត់ទៅហើយ​។​

​នៅវេលា​ម៉ោង​២២ និង​២០​នាទី រថយន្ដ​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បានមក​ដល់ បាញ់​ទឹក​គ្រប់គ្រង​ស្ថានការណ៍ និង​ពន្លត់ភ្លើង​បាន​ទាំងស្រុង នៅវេលា​ម៉ោង​២៣ និង​៥០​នាទី ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​២១​ម៉ែត្រគូប​(២១​គីប​)​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​។​
​ការសន្និដ្ឋាន អគ្គិភ័យ​ខាងលើ​កើតឡើង​ដោយសារ​ឆ្លង​ចរន្ត​ន៍​អគ្គិសនី (​ផ្ទុះ​ស្សេ​ខ្សែភ្លើង​)៕

​ដោយ​៖ លឹម ហុង​


spot_img
×