Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​ចូល​ចត​ជា​ប្រវត្តិសាស្ត្រ នៅ​កំពង់ផែ​វៀតណាម​

spot_img

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មួយ​ជុំ​ទ្វីប​អាស៊ី​។ ក្នុង​ជំនួប​ជាមួយ​សម​ភាគី​វៀតណាម​លោក Ngo Xuan Lich និង​លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ មករា លោក Mattis បានលើកឡើង​ពី​សិទ្ធិ​សេរីភាព​នៃ​ការធ្វើ​ចរាចរណ៍​ផ្លូវ​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ទីក្រុង​ហាណូយ និង​វ៉ាស៊ីនតោន​បាន​ប្រកាស​ឲ្យដឹង​ពី​គម្រោង​ដំណើរ​ចូល​ចត​របស់​នាវា​ដឹក​យន្តហោះ​ចម្បាំង​អា​មរិក​នៅ​កំពង់ផែ​វៀតណាម​នា​ខែ​មីនា​ខាងមុខ​។​

​គម្រោង​នៃ​ដំណើរ​ចូល​ចត​របស់​នាវា​ដឹក​យន្តហោះ​ចម្បាំង​អា​មរិក គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើក​ទី​១ មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​វៀតណាម និង​អាមេរិក​ដែល​ជា​អតីត​គូសត្រូវ តែ​បាន​ក្លាយជា​សម្ព័ន្ធមិត្ត​នាពេល​បច្ចុប្បន្ន​។​

​ក្រៅពី​ប្រកាស​ឲ្យដឹង​ពី​គម្រោង​ចូលចត​របស់​នា​វាដឹ​ក​យន្តហោះ​ចម្បាំង​អា​មរិក​នៅ​កំពង់ផែ​វៀតណាម​នា​ខែ​មីនា​ខាងមុខ លោក​ប្រមុខ​ការពារជាតិ​អាមេរិក James Mattis ក៏​បាន​និយាយ​ជាមួយ​សម​ភាគី​វៀតណាម​ពី​សិទ្ធិ​សេរីភាព​នៃ​ការធ្វើ​ចរាចរណ៍​ផ្លូវ​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដូចដែល​លោក​បាន​និយាយ​ជាមួយ​សម​ភាគី​ឥណ្ឌូណេស៊ី​ដែរ​។ វៀតណាម​ក៏ដូចជា​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ និង​តៃវ៉ាន់​កំពុង​មាន​ជម្លោះ​ត ទល់​នឹង​ចិន​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទេ​ដែល​វៀតណាម និង​អាមេរិក​បាន​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​គ្នា ពិសេស​តាំងពី​មាន​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​នៅ​វៀតណាម​ក្នុង​ឆ្នាំ ២០១៦ និង​ដែល​កាលណោះ លោក​អូ​បា​ម៉ា​បាន​លើក​ទណ្ឌកម្ម​ស្តីពី​ការ​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម​។ វត្តមាន​របស់​លោក Mattis ក្នុង​ទឹកដី​វៀតណាម​ពេលនេះ​បាន​ធ្វើឡើង ៦​ខែក្រោយ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម Ngo Xuan Lich នៅ​អាមេរិក​កាលពី​ខែ​សីហា ឆ្នាំ ២០១៧៕​

spot_img
×