Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីមុន​អា​មេ​រិច រិះគន់​វិធានការ​បង្ក្រាប របស់​រដ្ឋាភិបាល ក្រុមអ្នកតវ៉ា​ហុងកុង ពេលនេះ​មេដឹកនាំ​ហុងកុង រិះគន់​អា​មេ​រិច​វិញ​ម្តង​

spot_img

​មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam បាន​ចោទប្រកាន់​អា​មេ​រិច​នៅ​ថ្ងៃ​អង្គារ​នេះ​ថា បាន​អនុវត្ត​ស្តង់ដារ​ពីរ ចំពោះ​ការឆ្លើយតប​របស់ខ្លួន ទៅលើ​ការតវ៉ា​ហឹ​ង្សា ហើយ​នៅពេល​ជាមួយគ្នានេះដែរ អ្នកស្រី​បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​ថា គម្រោង​រឹតបន្តឹង​ពាណិជ្ជកម្ម​លើ​ទីក្រុង​ហុងកុង​នឹងធ្វើ​ឲ្យ​ប៉ះ​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​។​

​ទីក្រុង​ហុងកុង​បាន​ញាំញី​ដោយ​ការតវ៉ា​ហឹ​ង្សា​ដ៏​ធំ អស់​រយៈពេល​ជាច្រើន​ខែ​កាលពី​ឆ្នាំមុន ហើយ​ការតវ៉ា​ហឹ​ង្សា បណ្តាល​ឲ្យ​មានការ​ចាប់ខ្លួន​មនុស្ស​ជាង ៩.០០០​នាក់​។​

​ទីក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​វិធានការ​ឆ្លើយតប​របស់​ហុងកុង ទៅលើ​ការតវ៉ា ដោយ​កាលពី​សប្តាហ៍​មុន​ប្រធានាធិបតី​អា​មេ​រិច បាន​ប្តេជ្ញា​ដកហូត​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​ចេញពី​ទីក្រុង​នេះ ក្រោយពេល​ទីក្រុង​ប៉េកាំង បានប្រកាស​សំណើរ​ច្បាប់​សន្តិសុខ​ជាតិ​លើ​ហុងកុង​។​

​នៅ​ថ្ងៃ​អង្គារ​នេះ មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam និយាយថា​គម្រោង​អា​មេ​រិច ក្នុង​ការដក​ឋានៈ​ពិសេស​ចេញពី​ទីក្រុង​ហុងកុង​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អា​មេ​រិច​ខ្លួនឯង ខណៈដែល​អ្នកស្រី​បាន​ផ្តោតលើ​បញ្ហា​រដ្ឋបាល​របស់លោក​ដូ​ណា​ល់ ត្រាំ មាន​វិធានការ​ឆ្លើយតប​ទៅលើ​ការតវ៉ា​ហឹ​ង្សា ដែល​កំពុង​កើតមាន​ទូទាំង​អា​មេ​រិច ជុំវិញ​ការស្លាប់​របស់​ជនជាតិ​ស្បែក​ខ្មៅ​អា​មេ​រិច​អា​ហ្វ្រិ​ច​ឈ្មោះ George Floyd​។​

​អ្នកស្រី​ថ្លែងថា “​ពួកយើង​បានឃើញ​យ៉ាងច្បាស់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ពី​ស្តង់ដារ​ពីរ​”​។​

​អ្នកស្រី​បន្តទៀតថា “​អ្នកដឹង​ទេ​ថា មាន​កុបកម្ម​នៅ​អា​មេ​រិច ហើយ​ពួកយើង​បានឃើញ​ពី​របៀប​ដែល​រដ្ឋាភិបាល ប្រចាំ​តំបន់​នីមួយៗ​ធ្វើការ​ឆ្លើយតប​។ បន្ទាប់មក​នៅក្នុង​ទីក្រុង​ហុងកុង នៅពេល​ពួកយើង​មាន​កុបកម្ម​ស្រដៀង​គ្នា​កើតឡើង ពួកយើង​បានឃើញ​ពី​ជំហរ​ដែល​ពួកគេ​បានអនុម័ត​នៅពេលនោះ​”​។​

​ទាំង​មន្ត្រី​ចិន និង​ហុងកុង​បាន​ចាប់យក​ពី​ភាពចលាចល នៅក្នុង​សហរដ្ឋ​អា​មេ​រិច​មក ធ្វើជា​ប្រធានបទ​ក្នុងការ​ឃោសនា​របស់​ពួកគេ ដើម្បី​បង្ហាញ​ពី​ហេតុផល​នៃ​ការបង្ក្រាប របស់​ពួកគេ​ទៅលើ​ការតវ៉ា​នៅ​ទីក្រុង​ហុងកុង និង​គម្រោង​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន សភា​ចិន​បាន អនុម័ត​គម្រោង​សម្រាប់​ច្បាប់​សន្តិសុខ ដែល​ច្បាប់​នេះ​នឹងមាន​ការដាក់ទោសទណ្ឌ ចំពោះ​អំពើ​អបគមន៍ វិទ្ធង្សនា អំពើ​ភេរវកម្ម និង​សកម្មភាព​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ស​ន្និ​សុខ​។​

​មនុស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​ថា ច្បាប់​ដែល​ចិន​ស្នើ​នោះ នឹង​រឹតត្បិត​ដល់​សិទ្ធិ និង​សេរីភាព​របស់​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP

spot_img
×