Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែឧសភា​ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​បរទេស មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប ថយចុះ​ជាង​៩៨​ភាគរយ​

spot_img

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​អន្តជាតិ ដែល​បាន​ចូល​ទស្សនា​នៅ​តំបន់​រមណីយ​ដ្នា​ន​អង្គរក្នុង​អំ​ទ្បុ​ង​ពេល​នៃ​វិបត្តិ​ជំងឺ​ផ្លូវដង្ហើម កូ​វីដ​១៩ ភាគច្រើន​ជា​ភ្ញៀវ​ដែល​បាន​ស្នាក់នៅ​ធ្វើការ ប្រកប​អាជីវកម្ម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​


​នាទី​ស្តីការគណៈរដ្ឋមន្ត្រី​សន្និសីទ​ព័ត៌មាន​ស្តីពី​”​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តសៀមរាប​” ដែលមាន​វាគ្មិន​អញ្ជើញ​ចូលរួម “​ឯកឧត្តម លី សំរិទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​” នា​ព្រឹក​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ​២០២០ ។​

​ឯកឧត្តម លី សំរិទ្ធ បាន​ថ្លែងថា ដោយ​ទ្បែ​ក​សម្រាប់​ខែឧសភា​ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​បរទេស មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​១៧៧៦​នាក់ ហើយ​មានការ​ថយចុះ​៩៨,៧៧​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ចំនួន​១៤៤.៥៣៦​នាក់​។​

​សម្បទា​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​រួមមាន​៖ ស​ណ្នា​គារ​មាន​ចំនួន​២៣០​កន្លែង (​បុគ្គលិក​បម្រើ​ការងារ​សរុប​១២១៩២​នាក់ ស្រី​៥២៦៧​នាក់​) ក្នុងនោះ នៅក្នុង​អំ​ទ្បុ​ង​ពេល​នៃ​កូ​វីដ​១៩ គឺ​
​អាជីវកម្ម​នៅ​ដំណើរការ​មាន​ចំនួន​៤០​កន្លែង បុគ្គលិក​បម្រើ​ការងារ​១៣៤០​នាក់ (​ស្រី​៤២៤​នាក់​) បិទ​អាជិ​វ​កម្ម​ចំនួន​១៨​កន្លែង​
​ផ្អាក​អាជីវកម្ម​ចំនួន​១៧២​កន្លែង បុគ្គលិក​បម្រើ​ការងារ​ដែល​រង​ការប៉ះពាល់​មាន​ចំនួន​១.០៨៥២​នាក់​(​ស្រី​៤៨៤៣)៕

ដោយ​៖​សហការី CEN

 


spot_img
×