Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ឥណ្ឌា​រាប់សែន​នាក់​សម្រុក​ជិះ​រថភ្លើង​ឡើងវិញ ទោះ​មាន​អត្រា​ឆ្លង COVID-19 ខ្ពស់​

spot_img

​ប្រទេស​ឥណ្ឌា​បាន​បើក​ដំណើរការ​សេវាកម្ម​រថភ្លើង​ឡើងវិញ ចំពេល​ដែលមាន​សេចក្តីរាយការណ៍​ពី​ភាពវឹកវរ និង​សភាព​ចង្អៀត​ណែន​តាន់តាប់​នៅ​ស្ថានីយ៍​មួយចំនួន​។​

​ប្រជាជន​ឥណ្ឌា​យ៉ាងតិច ១៤៥.០០០ នាក់​បានធ្វើ​ដំណើរ​តាម​រថភ្លើង​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​លេខ ២​នេះ បានចាប់ផ្តើម​បើក​ប្រទេស​វិញ ក្រោយពេល​មានការ​បិទ​អស់​រយៈ​យ៉ាងយូរ​។​

​រថភ្លើង​ចំនួន ២០០​បានចាប់ផ្តើម​ប្រតិបត្តិការ​វិញ​។ ប៉ុន្តែ​ការអនុវត្ត​គម្លាត​សង្គម និង​អនាម័យ​បានបង្ហាញ​ពី​ការលំបាក​ខ្លាំង​ក្នុងការ​អនុវត្ត ដោយសារ​តែមាន​មនុស្ស​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថាន​នី​យ៍​មួយចំនួន​។​

​បណ្តាញ​ផ្លូវដែក​ឥណ្ឌា​ជាធម្មតា​មានការ​ដឹកជញ្ជូន​មនុស្ស​ចំនួន ២៥​លាន​នាក់​ជា​រឿង​រាល់ថ្ងៃ​។​

​ក្រ​សួ​ងារ​កិច្ចការ​លំនៅដ្ឋាន​បានចេញ​ការណែនាំ​លំអិត​ដើម្បី​ឲ្យ​សេវាកម្ម​រថភ្លើង​ប្រតិបត្តិការ​ទៅបាន​រលូន​។ ក្រសួង​បញ្ជាក់ថា អ្នកដំណើរ​ទាំងអស់ ត្រូវតែ​ធ្វើការ​ពិនិត្យ អនុវត្ត​គម្លាត​សង្គម​នៅ​ស្ថានីយ៍ និង​នៅក្នុង​រថភ្លើង ហើយ​សម្រាប់​អ្នកដំណើរ​ដែលមាន​សំបុត្រ​ទើប​អនុញ្ញាតិ​ឲ្យ​ជិះ​បាន​។​

​ប៉ុន្តែ​មាន​ស្ថានីយ៍​មួយចំនួន​បាន​រាយការណ៍​ពី​ភាពវឹកវរ ខណៈដែល​មន្ត្រី​ព្យាយាម​ព​ង្រឹ​ក​គោលការណ៍​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ឥណ្ឌា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ជាង ៨.៣០០​នាក់ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន ប្រទេស​នេះ មាន​អ្នក​ឆ្លង​សរុប​ជិត ២០០.០០០ និង​មាន​អ្នកស្លាប់​ជាង ៥.៥៩៨​នាក ខណៈ​អ្នកជា​សះស្បើយ​មាន​ជិត ១០០.០០០​សែន​នាក់​៕

​បច្ចុប្បន្ន អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​មាន​ជាង ៦,២៧​លាន​នាក់ និង​ស្លាប់​ជាង ៣៧៦.០០០​នាក់​។ អ្នកជា​សះស្បើយ​មាន ២,៧​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×