Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​សេវា​ដឹកជញ្ជូន​ទំនិញ​ក្រុមហ៊ុន TADA រក្សា​ទំនាក់ទំនង​អាជីវកម្ម និង​អតិថិជន ក្នុង​គ្រា​លំបាក

spot_img

​ភ្នំពេញ ៖ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ – ប៉ុន្មាន​ខែ​មុនពេល​មានការ​ផ្ទុះឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​ជា​សកល អាជីវកម្ម របស់​ភោជនីយដ្ឋាន ខ្មែរ ‘​មាតុភូមិ​’ សាខា​ពេទ្យ​លោកសង្ឃ ដែលមាន​ប្រជាប្រិយភាព​ខ្ពស់ មាន​ភាព​កាក់កប និង​បាន​ផ្ដល់ជូន​សេវាកម្ម​សម្រាប់​អតិថិជន​ធម្មតា​។

​លោក ស៊ិ​ញ រិទ្ធី​យ៉ា ប្រធាន​គ្រប់គ្រង ភោជនីយដ្ឋាន មាតុភូមិ សាខា​ពេទ្យ​លោកសង្ឃ បាន​មានប្រសាសន៍ថា​៖ «​ក្នុង​ឆ្នាំ ២០១៩ ដំណើរការ​របស់​យើង​ហ្នឹង គឺ​បានល្អ​សន្សឹមៗ​។ ហើយ​អរគុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ និង​ពេញចិត្ត​សេវាកម្ម​របស់​យើង​។​»

​ប៉ុន្តែ​ក្តី​ស្រមៃ​ក្នុង​ការបើក​សាខា ឫ​វិនិយោគ​បន្ថែម​ទៅក្នុង​អាជីវកម្ម ត្រូវបាន​សាបរលាប​ទៅវិញ នៅពេលដែល វីរុស​វាយលុក​ប្រទេស​កម្ពុជា ហើយ​អាជីវកម្ម​របស់​ភោជនីយដ្ឋាន​នេះ ក៏ដូចជា អាជីវកម្ម​ដ៏ទៃទៀត នៅ​ពាសពេញ​ប្រទេស​កម្ពុជា ត្រូវ​ខាតបង់​យ៉ាងខ្លាំង​។

​លោក ស៊ិ​ញ រិទ្ធី​យ៉ា បាន​បន្ថែមទៀតថា​៖ «​អាជីវកម្ម​របស់​យើង​ទទួលរង​ផលប៉ះពាល់​ខ្លាំង​មែនទែន ពី​ភ្ញៀវ​១០០% ចុះមក​សល់​៣០%​។ អីចឹង ពួកយើង​បានសម្រេច​ចិត្ត​បិទ​ហាង​បណ្ដោះអាសន្ន នៅក្នុង​ខែមេសា​។​»

​ស្ថានការណ៍​នៅពេលនោះ គឺ​ពិតជា​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ លោក រិទ្ធី​យ៉ា បានចាប់ផ្តើម​គិត ថា​តើ​គាត់​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​អាជីវកម្ម​របស់គាត់ អាច​បន្ត​រកចំណូលបាន​។​

​លោក រិទ្ធី​យ៉ា បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ចៃដន្យ ខ្ញុំ​បាន​ឆែក​មើល​ក្នុង​ហ្វេ​ស​ប៊ុ​ក​មិត្តភក្ដិ​របស់ខ្ញុំ ហើយក៏​ឃើញ​អំពី​ព័ត៌មាន​របស់ TADA ដែល​គេ​ទើបតែ​ដាក់​ឲ្យ​ដំណើរការ delivery​ហ្នឹង ហើយ​ខ្ញុំ​ក៏​ចាប់អារម្មណ៍​។ ហើយក៏​សម្រេចចិត្ត work ជាមួយ TADA តែម្ដង​។ គឺ​យើង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១​ឧសភា​ហ្នឹង​តែម្ដង ជាមួយនឹង​ការដឹកជញ្ជូន​។​»

​លោក រិទ្ធី​យ៉ា បាន​មានប្រសាសន៍ថា​៖ «​វា​ច្បាស់​ណាស់ ពេលដែល​គេ​ផ្ដល់​សេវា​មួយ​ឥតគិតថ្លៃ យើង​បាន​សន្សំ លើ​ការចំណាយ​របស់​យើង​។ អ្វីដែល​សំខាន់​ជាង​ហ្នឹង​ទៅទៀត ខ្ញុំ​មានឱកាស​នៅក្នុង​ការផ្សព្វផ្សាយ​ទៅដល់​channel​ផ្សេងៗ​ថា មាតុភូមិ​សាខា​ពេទ្យ​លោកសង្ឃ ដឹកជញ្ជូន​ដោយ free​។ អីចឹង អតិថិជន​គាត់​ឮសូរ​អីចឹង គាត់​កាន់​តែមាន​ទំនុកចិត្ត ហើយ​គាត់​គិតថា គាត់​ចំណាយ​តិចជាង​មុន អីចឹង​ក៏​គាត់​កុម្ម៉ង់​បាន​ច្រើនជាង​មុន​។ អីចឹង​មានន័យថា យើង​ទទួល​បានការ​កុម្ម៉ង់​ច្រើនជាង​មុន ប្រហែល​ជាង​១៥%។​»

​អ្នកនាង នាង ស្រី​ពៅ ដែលជា​ម្ចាស់​ហាង​កាត់ដេរ សិរិ​គុណ សង្កេតឃើញថា​អាជីវកម្ម​របស់គាត់​នៅមាន​ស្ថិរភាព​ដដែល ដោយសារ​គុណភាព​នៃ​ផលិតផល​របស់គាត់​។​

​អ្នកនាង ស្រី​ពៅ បាន​បន្ថែមថា​៖ «​អីចឹង ទោះបីជា​ភ្ញៀវ​មក​ហាង​ចុះថយ ក៏ប៉ុន្តែ​យើង​នៅតែ​រក្សា​ចំណូល​បាន​ថេរ​ដូច​មុន​អីចឹង​។​»

​កញ្ញា វ៉េង ស៊ា​វលី​ង ប្រធាន​គ្រប់គ្រង​ផ្នែក​អន​ឡាញ​នៅ​ហាង Baby Outlet បាន​ឲ្យ​ដឹងថា TADA បាន​ជួយ​បំពេញបន្ថែម​ទៅលើ​សេវា​ដឹកជញ្ជូន​ដែលមាន​ស្រាប់​របស់​ហាង នៅពេលដែល​ហាង​ទទួល​បានការ​កុម្ម៉ង់​ទិញ​ច្រើន​ពី​អតិថិជន​។​

​កញ្ញា វ៉េង ស៊ា​វលី​ង បាន​បន្ថែមថា​៖ «​មួយវិញទៀត នៅ​អំឡុងពេល​កូ​វីដ​ហ្នឹង ភ្ញៀវ​គាត់​បុក​ទិញ​ច្រើន ច្រើន​ដល់​ថ្នាក់​សេវាកម្ម​អន​ឡាញ​របស់ Baby Outlet ដឹក​អត់​ទាន់​ទេ ទើប​Baby Outlet​យើង​ជ្រើសរើស​នូវ​សេវាកម្ម​ដឹកជញ្ជូន TADA​។ ចា៎​! គឺថា​គាត់​សម្រួល​ឲ្យ​បាន​ច្រើន​មែនទែន​។ អ្វីដែល​ពិសេស គឺ​សេវាកម្ម​ធូរ​ថ្លៃ អាច​ទុកចិត្តបាន ចា៎​!»

​សេវាកម្ម​ដឹកជញ្ជូន TADA ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​កាលពី​ខែមេសា​និង​ឧសភា ក៏​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នករត់​កង់​បី​ឥណ្ឌា​ផងដែរ​។​

​លោក តែ​ត មារ​ឌី ដែលជា​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ បាន​និយាយថា​៖ «​ដល់ពេល​វា​មក [​កូ​វីដ​១៩] វា​ធ្លាក់​ច្រើនណាស់​បង វា​សឹងតែ​ទាំងអស់​ទៅហើយ ៨០%​ហើយ​ហ្នឹង បានតែ​១០ ២០% ជួនកាល​គ្មាន​ផង​។​»

​លោក​បាន​បន្តថា «​តាំងពី​បាន​ដឹក Delivery របស់ TADA មក គឺ​វា​បាន​យ៉ាងតិច​ក៏​៣០% ៤០%​អី​ដែរ​។ TADA គេ​អត់​មាន​កាត់​ជើងសារ​ពី​driver​ទេ អីចឹង​យើង​ចំណេញ​អាហ្នឹង​មួយ​ដែរ​។​»

​ក្រុមហ៊ុន TADA បាន​ឲ្យ​ដឹងថា​ការផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​របស់ខ្លួន ដែលមាន​ការប្រើប្រាស់​ពី​អាជីវករ​ប្រហែល​៥០​កន្លែង កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​អាជីវករ​អាច​រក្សា​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន និង​ជួយផ្ដល់​ប្រភព​ចំណូល​ដល់​អ្នករត់​កង់​បី​ផងដែរ​។​

​លោក ជី​ម ប៉ូ​លី ប្រធាន​ចាត់ការ​ទូទៅ ក្រុមហ៊ុន TADA CAMBODIA បាន​ឲ្យ​ដឹងថា​៖ «​នៅ​ក្រុមហ៊ុន TADA យើង​សង្ឃឹមថា យើង​មិន​ត្រឹមតែ​អាចជួយ​ដៃគូ​បើកបរ​ទេ យើង​ចង់​ជួយ​ទៅដល់​អាជីវកម្ម អាជីវករ ឬក៏​ដៃគូ​រកស៊ី​ជាមួយ​យើងទាំងអស់គ្នា ជាពិសេស​នោះ​គឺ ចង់​ចូលរួមចំណែក​ក្នុងការ​សម្រាល​បន្ទុករ​បស់​រដ្ឋាភិបាល​ដែល​គាត់​ព្យាយាម​ពុះពារ​ធ្វើ​ម៉េច ដើម្បី​ស្ដារ​លទ្ធភាព​សេដ្ឋកិច្ច​របស់​យើង ឲ្យ​ល្អ​ដូចដើម​វិញ​។ មិនតែប៉ុណ្ណោះ ទៅលើ​សេវាកម្ម​ដឹកជញ្ជូន​នេះ យើង​មិនមែន​មានតែ​ប៉ុណ្ណេះ​ទេ គឺ​យើង​នៅមាន​សេវាកម្ម​ថ្មីៗ​ជាច្រើន​ទៀត ដែល​យើង​នឹងធ្វើ​ការប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​។ ទាំងអស់នេះ សុទ្ធតែជា​ផ្នែក​មួយ​ដែល​យើង​ព្យាយាម​ធ្វើ ដើម្បី​រួមចំណែក​ក្នុងការ​សម្រេចបាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង​។​»

​ក្រុមហ៊ុន TADA បាន​ឲ្យ​ដឹងថា ថ្វីត្បិតតែ​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​ក្រុមហ៊ុន បាន​ផុតកំណត់​ទៅហើយ​ក្ដី ក៏​ក្រុមហ៊ុន​យក​កម្រៃ​សេវា​ដឹកជញ្ជូន​របស់ខ្លួន ត្រឹមតែ ៣០០០ រៀល​ប៉ុណ្ណោះ សម្រាប់​សេវា​ដឹកជញ្ជូន ទទួល​ព្រឹក ដឹក​ថ្ងៃ ទទួល​ថ្ងៃ ដឹក​ស្អែក នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​អាជីវករ​អាច​ប្រើប្រាស់​បាន ដោយ​គ្រាន់តែ​ចុះឈ្មោះ​។​

​អតិថិជន​ក៏​អាច​ប្រើ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​បាន​ផងដែរ ដោយ​កម្រៃ​សេវា​ដឹក គឺ​ប្រែប្រួល​ទៅ​តាមរយៈ​ចម្ងាយ​នៃ​ការដឹក​នោះ​។​

​លោក រិទ្ធី​យ៉ា បាន​ឲ្យ​ដឹងថា​៖ «​ថ្ងៃនេះ កើត​កូ​វីដ​-១៩​។ ថ្ងៃក្រោយ យើង​អត់​ដឹងថា​កើត​មានអី​ទេ​។ ដូច្នេះ​ខ្ញុំ​ចង់​recommend​ទៅដល់​អាជីវករ​និង​អ្នករកស៊ី​ទាំងអស់ គួរតែ​ចាប់ផ្ដើម​ងាក​មើលទៅ​ការរកស៊ី​តាម​លក្ខណៈ​technology ឬក៏​តាម​អន​ឡាញ​។​»

spot_img
×