Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា អភិវឌ្ឍ​មុខងារ​សេវាកម្ម​ធនាគារ​យ៉ាង​ពេញលេញ ក្នុង​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត ពង្រីក​នូវ​វិសាលភាព ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

spot_img

​ភ្នំពេញ​៖ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន និង​សាធារណជន ស្របតាម​យុទ្ធសាស្ត្រ​ឌីជីថល ព្រមទាំង​ពង្រីក​នូវ​វិសាលភាព​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​សេវា​ហិរញ្ញវត្ថុ ឱ្យ​កាន់តែ​ទូលំទូលាយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារពាណិជ្ជ បាន​អភិវឌ្ឍ​មុខងារ​សេវាកម្ម​ធនាគារ​យ៉ាង​ពេញលេញ ក្នុង អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត​។​

​ការអភិវឌ្ឍ​មុខងារ​សេវាកម្ម​ធនាគារ​យ៉ាង​ពេញលេញ ក្នុង អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត ដែល​ផ្តល់​លទ្ធភាព​ជូន​អតិថិជន និង​សាធារណជន ធ្វើ​ប្រតិបត្តិការ​សេវា ធនាគារ​គ្រប់​ប្រភេទ​ជំនួស​ឲ្យ​ការធ្វើ​ប្រតិបត្តិការ​នៅតាម​បញ្ជរ​ការិយាល័យ​។

​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត គឺជា​ប្រព័ន្ធ​ឌីជីថល (​បច្ចេកវិជ្ជា​ព័ត៌មាន​ហិរញ្ញវត្ថុ​) មួយ​ប្រភេទ​ដែល​អនុញ្ញាតឱ្យ​អតិថិជន និង​សាធារណជន ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់ប្រើ​សេវា​ធនាគារ​ពីមុនមក អាចធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ដោយ​ខ្លួនឯង តាមរយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Android និង iOS ដែលមាន​លក្ខណៈ​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់បំផុត​។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ជាក់ថា អស់​រយៈពេល ជាង ៣​ឆ្នាំ មកហើយ ដែល អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត បានដាក់​ឱ្យប្រើ​ប្រាស់ និង​បន្ត​អភិវឌ្ឍ​ឥតឈប់ឈរ ដោយ​បន្ថែម​មុខងារ​សេវាកម្ម​ធនាគារ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​សេវា ធនាគារ​ជូន​អតិថិជន និង​សាធារណជន យ៉ាង​សម្បូរបែប​ស្របតាម​យុគសម័យ​ឌីជីថល​។

​លោក​ចាន់នី ថា​៖«​ការអភិវឌ្ឍ​មុខងារ បន្ថែម​នេះ ក្នុង​គោលបំណង​ធ្វើឱ្យ អេស៊ីលីដា យូ​នី​ធី​ទាន់​ចិត្ត ក្លាយជា​ធនាគារ​ពិត​ស្ថិតនៅក្នុង​ដៃ​របស់ អតិថិជន និង​សាធារណជន​»​។

​រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​អតិថិជន​ប្រមាណ ១,៥ លាន​នាក់ ដែល កំពុង​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​វៃឆ្លាត​ជាងគេ​មួយ​នេះ​។ ក្នុង​បរិយាកាស​នេះ អតិថិជន មាន អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត អាចធ្វើ​ប្រតិបត្តិការ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា លោកអ្នក​សឹង តែ​មិនចាំបាច់​មក​ធ្វើ​ប្រតិបត្តិការ​នៅតាម​បញ្ជរ​ការិយាល័យ​របស់​ធនាគារ ពីព្រោះ អេស៊ីលីដា​យូ​នី​ធី ទាន់​ចិត្ត មានមុខ​ងារ​ដូច​ការបម្រើ និង​ធ្វើ​ប្រតិបត្តិការ​ផ្ទាល់​នៅក្នុង​ធនាគារ​” ៕

​ដោយ​៖​សម្ផស្ស​

spot_img
×