Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​២​ករណី​ផ្សេងគ្នា ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត​៤​គីឡូក្រាម ឯ​ភាគី​វៀតណាម​ចាប់​ជនល្មើស​ម្នាក់​ដកហូត​ថ្នាំញៀន ទម្ងន់​ជាង ២០​គីឡូក្រាម និង​អាវុធខ្លី ៣​ដើម

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ រឹបអូស​គ្រឿងញៀន​ជិត ៣​គីឡូក្រាម នៅ រាជធានី​ភ្នំពេញ និង​មួយ​ករណី​ទៀត សមត្ថកិច្ច​ជំនាញ​នៃ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ រឹបអូស​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​ករណី​ទី​១ ៖ កាលពី​ថ្ងៃ ២៦ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​យោធា​ការពារ ព្រំដែន​វៀតណាម​ខេត្ត​ឡុង​អាង បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​អាវុធ នៅ​ចំណុច​ទល់មុខ ច្រក​អន្តរជាតិ ប៊ិ​ញ​ហៀ​ប​- ព្រៃ​វ​ល្លិ៍​(​ខេត្តស្វាយរៀង​-​ឡុង​អាង​) ។ លទ្ធផល​ឃាត់​មនុស្ស​១​នាក់ ឈ្មោះ ត្រិ​ន ទួន​ខា​ញ់ ភេទ​ប្រុស ជនជាតិ​វៀតណាម ។ ដកហូត គ្រឿងញៀន​ប្រភេទ ទម្ងន់ ២០.៨​គីឡូក្រាម និង​អាវុធខ្លី ៣​ដើម ។​

​ភាគី​កម្ពុជា​បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ភាគី​វៀតណាម​រួចមក នៅ​ថ្ងៃ ២៦ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១០) ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង និង​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោម​ការសម្របសម្រួល របស់លោក ហេង ផេង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ស្រា​ជ្រាវ ស៊ើបអង្កេត បន្ត​នៅ​គោលដៅ ផ្ទះ​លេខ ៨០ ផ្លូវ​លេខ​១០ បុរី​ប៉េង​ហួត ភូមិ​ព្រែកលាប សង្កាត់​ជ្រោយ ចង្វារ ខណ្ឌ​ជ្រោយចង្វារ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖

​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ឯក សារិទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ (​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ទៅ​វៀតណាម​) និង​ឈ្មោះ សួន គីម​បូរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​(​អ្នកជួញដូរ​) ។ វត្ថុតាង​ចាប់យក​មាន ៖ សារធាតុ​ញៀន​សរុប​ទម្ងន់ ២៤៦០.១៤​ក្រាម រួមមាន ៖ 1) ហេ​រ៉ូ​អ៊ី​ន​(Heroin) ទម្ងន់ ២១៣៥.៥៧​ក្រាម​, 2) មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៤.៦៨​ក្រាម​, 3) អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​១៥៦.៥២​ក្រាម​, 4) កេ​តា​មីន​(Ketamine) ទម្ងន់ ១០.៩១​ក្រាម​, 5) នី​មេ​តា​ហ្ស៊េ​បា​ម ទម្ងន់​២៧៥.១៨​ក្រាម​, 6) សារធាតុ​គីមី​ផ្សំ​ផ្សេងទៀត ទម្ងន់ ២៨៧.២២​ក្រាម​, រថយន្ត ២​គ្រឿង​, ម៉ូតូ ៣​គ្រឿង​, អាវុធខ្លី ១​ដើម និង អាវុធ​វែង ១​ដើម ។​

​ករណី​ទី ២ ៖​កាលពី​ថ្ងៃ ២៧ ដល់ ២៨ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១) ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ ស្រា​ជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​ពី​កម្ពុជា​ទៅ​តៃវ៉ាន់ នៅ ០៣​គោលដៅ​ផ្សេងៗ​ពីគ្នា ទី​១.​ស្ថិតនៅ​ចំណុច​ក្នុងភូមិ​គង្គា​ផុស​១ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ទី​២.​នៅ​ចំណុច​មុខ​សណ្ឋាគារ កាំបូឌីយ៉ាណា វិថី​ព្រះ​ស៊ី​សុ​វត្ថ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង ទី​៣. នៅ​បន្ទប់​ជួល លេខ ១២២២ ជាន់​ទី​១២ នៃ​ខូ​ន​ដូ Diamond One ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ រួមមាន ៖ ១-​ឈ្មោះ ហាន រី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​, ២-​ឈ្មោះ EGOR SERGIENKO អាយុ​៣៥​ឆ្នាំ ភេទ​ប្រុស ជនជាតិ រុស្សី និង​៣-​ឈ្មោះ LU CHAO FENG ភេទ​ប្រុស ជនជាតិ​ចិន (​តៃវ៉ាន់​) អាយុ​៤៤​ឆ្នាំ ។​

​ក្នុងនោះ​ដកហូត​សារធាតុ​ញៀន​សរុប​ទម្ងន់ ១,៣៥៧.៨៥​ក្រាម រួមមាន ៖ ហេ​រ៉ូ​អ៊ី​ន​(Heroin) ទម្ងន់ ១២២៨.០៨​ក្រាម មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៥.៥០​ក្រាម​, ទូរស័ព្ទដៃ ៤ គ្រឿង​, រថយន្ត ២​គ្រឿង ម៉ូតូ ១​គ្រឿង​, ជញ្ជីង​ថ្លឹង ២​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់ មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលា​ដំបង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

ដោយ​៖​កូ​ឡាប​

spot_img
×