Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​អ៊ីតាលី ស្លាប់ ៣​នាក់ និង​របួស​ច្រើន​នាក់​

spot_img

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស នៅពេល​រថភ្លើង​បាន​រត់​ធ្លាក់​ផ្លូវ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅក្នុង​ទីក្រុង​មី​ឡេន (Milan) ប្រទេស​អ៊ីតាលី​។​

​រថភ្លើង​ដឹក​អ្នកដំណើរ​បាន​កំពុង​ធ្វើដំណើរ​ពី​ទី​តំបន់ Cremona ឆ្ពោះទៅកាន់ ស្ថានីយ៏ Porta Garibaldi ស្ថិតនៅ​កណ្តាល​ទីក្រុង នៅពេល​ដែល​វា​រត់​ធ្លាក់​ផ្លូវ​នៅ​ម៉ោង ៧​ព្រឹក​។​

​បើ​តាម​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បានឲ្យដឹងថា មនុស្ស​ចំនួន ៨​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​

​អ្នកគ្រប់គ្រង​រថភ្លើង​បានបញ្ជាក់​ថា ហេតុ​ការណ៏​នោះ​កើតឡើង​ដោយសារ​បញ្ហា​បញ្ចេ​ក​ទេស​៕​ សុភ័ក្ត្រ

spot_img
×