Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង បើ​កជែងគ្នា បុក​អ្នកជិះ​ម៉ូតូ​ដាច់​ជើង​ម្ខាង​ជា​ពីរ​កំណាត់​

spot_img

ស្ទឹងត្រែង​៖ រថយន្ត​ពីរ​គ្រឿង​បើ​កជែងគ្នា បុក​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ពីរ​នាក់ ក្នុងនោះ​មាន​អ្នកគ្រូ​បង្រៀន​សាលា​ម​ត្តេ​យ្យ​សិក្សា​ម្នាក់ ដាច់​ជើង​ម្ខាង​ជា​ពីរ​កំណាត់​។​
ហេតុការណ៍​ដ៏​រន្ធត់​នោះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ស្ថិតនៅ​ខាងលិច​ស្ពាន​មេគង្គ ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​។​

​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​បញ្ជាក់ថា​​នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​ពីរ​គ្រឿង បើ​កជែងគ្នា​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ គាប់​ជួន​ពេល​រថយន្ត​ពីរ​គ្រឿង បើក​លឿន​ជែង​គ្នា​នោះ ក៏​ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ទៀត បើក​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ត្រូវ​រថយន្តបុក​រងរបួស​ធ្ងន់​ពីរ​នាក់​។​

រថយន្ត​ដែល​បុក​អ្នកជិះ​ម៉ូតូ​ម៉ាក​តូយ៉ូតា កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​បាត់ដំបង 2B 6351 បើកបរ​ដោយ​ឈ្មោះ​ប្រាក់ ដា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ព្រែក​មហាទេព ឃុំ​ស្វាយប៉ោ ក្រុង ខេត្តបាត់ដំបង​។​

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ​ស្ទឹងត្រែង 1B 3364 បើកបរ​ដោយ​ឈ្មោះ​ចាន់ សុ​ភឹ​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​យោធា រស់នៅ​ភូមិ​ព្រែក​ហៅ​ភូមិ​ថ្មី សង្កាត់​ក្រុង​ស្ទឹងត្រែង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ពីរ​នាក់ ក្នុងនោះ​អ្នករួមដំណើរ​ឈ្មោះ​មែន សា​មិត្ត ភេទ​ស្រី អាយុ​៥១​ឆ្នាំ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ម៉ូតូ ដាច់​ជើង​ម្ខាង​ខាងស្តាំ​។​

​របាយការណ៍​បាន​បញ្ជាក់ថា អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ទាំងពីរ​នាក់​។ ករណីនេះ​
​រថយន្ត​នេះ​បើក​ជែង​។ រថយន្ត​មួយគ្រឿង បានគេច​បាត់​។ នៅសល់តែ​រថយន្ត​កាម​រី​បុក​ម៉ូតូ​។ រថយន្ត​និង​ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ដោយ​៖​សុខុម​

spot_img
×