Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​សង្ស័យ សាក​ថ្ម​ទូរស័ព្ទដៃ​បណ្ដើរ​មើល​បណ្ដើរ នៅក្នុង​បន្ទប់ទឹក មិនដឹង​មូលហេតុ​អ្វី បានជា​ឆក់​ស្លាប់​(វីដេអូ)

spot_img

​ភ្នំពេញ : ស្ត្រី ម្នាក់​បាន​ស្លាប់ នៅក្នុង​បន្ទប់​ជួល​សង្ស័យ​ប​ញ្ជូ​ល​សាក​ថ្ម​ទូរស័ព្ទដៃ​បណ្ដើរ មើល​បណ្ដើរ នៅក្នុង​បន្ទប់ទឹក មិនដឹង​មូលហេតុ​អ្វី បានជា​ឆក់​ស្លាប់​។ បងប្អូន​មកពី​ខេត្ត​មក​មើល​សួរសុខទុក្ខ បាន​ប្រទះឃើញ​នាង​សន្លប់​ស្ដូកស្ដឹង​ទើប​យកមក​ធ្វើ​ចលនា ប៉ុន្តែ​នាង​ស្លាប់​ទៅហើយ ទើប​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២ ខែ មិថុនា ឆ្នាំ ២០២០​នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១ ស្ថិតនៅ​ភូមិ​១២ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​សព​ជនរងគ្រោះ​ឈ្មោះ រឿន ធី អាយុ ៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ក្របៅ​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្ត កណ្ដាល ។​

​ប្រភពព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​មាន​បងប្អូន​មកពី​ខេត្ត​សៀម​រាម មកលេង​ស្ត្រី​រងគ្រោះ​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ដោយសារ​ជនរងគ្រោះ​ខាងលើ បាន​ផ្អាក​ការងារ​មួយរយៈ​ដោយសារ​តាម​ភោជនីយដ្ឋាន​មួយចំនួន ត្រូវការ​សម្រាក​ក្រោយពី​មាន​ជំងឺ​កូ​វីដ​១៩ ហើយ​យោងតាម​ក្រសួងសុខាភិបាល​មិន​ឲ្យ​មានការ​ជួបជុំគ្នា និង​ទីប្រជុំជន លុះ​មកដល់​បន្ទប់​ជួល ស្រាប់តែ​បើក​ទារ​ឃើញ​បងស្រី​គាត់​ដួល​ក្នុង​បន្ទប់ទឹក​ឱប​ទូរស័ព្ទ នឹង​ព្រី​ភ្លើង ជនរងគ្រោះ​មាន​សភាព​រឹង​ស្ដូកស្ដឹង រួច​ក៏​ស្រែក​ឲ្យ​គេឯង​ជួយ​រួច​លើ​មក​ដាក់​លើ​ពូក ដើម្បី​សង្គ្រោះ តែ​អ្នកជិតខាង​ថា​ស្លាប់​មិនដឹង​ពី​ពេលណា​នោះទេ ក្រោយមក​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍ ដើម្បី​ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ ។​

​នគរបាល​បញ្ជាក់ថា ករណី​ខាងលើ​បើតាម​សាក្សី​និង​ជា​សាច់ញាតិ​បង្កើត ដែល​មកលេង​ក្រុមគ្រួសារ​នោះ​ថា​អង្គហេតុ​ឃើញ​សព​ឱប​ព្រី​ភ្លើង និង​ទូរស័ព្ទ សង្ស័យ​គាត់​ប​ញ្ជូ​ល​ថ្ម​បណ្ដើរ មើល​ទូរស័ព្ទ​បណ្ដើរ ពេល​បោក​សម្លៀកបំពាក់ សង្ស័យ​ឆ្លង​ចរន្ត​ភ្លើង ទើប​ឆក់​ខ្សែភ្លើង​ស្លាប់ ។ យោងតាម​ក្រុមគ្រួសារ ដែល​ជួល​បន្ទប់​ក្បែរ​គ្នា​នោះ ឃើញជាក់ស្ដែង​ថា អាច​ស្លាប់​ដោយ​ឆ្លង​ចរន្ត​ភ្លើង​ហើយ​មិន​ប្ដឹងផ្ដល់ លើ​បុគ្គល​ណាមួយ​ទេ ស្នើសុំ​ឲ្យ​នគរបាល និង​មន្ត្រី​សាលាសង្កាត់ ចូលរួម​ដឹងឮ​យក​សព​ទៅ​ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

ដោយ​៖​សហការី CEN​


spot_img
×