Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃពុធ ទី ០៣ ​ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ប្រកប​កិច្ចការងារ​ដែល​សំខាន់​និង​ពិសេស​អាចមាន​រឿង​រាវ​ល្អៗ​ឱ្យ​សប្បាយចិត្ត​ទៀតផង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​

ជំនួញ ៖ ​អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​គ្រាន់​កក់ក្តៅ​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​

​​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​​ក្នុងថ្ងៃនេះ​ដោយសារ​យីអ៊ុន​របស់លោក​អ្ន​កឡើ​ង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​គឺ​តែង​អាច​ទទួលជោគជ័យ​តាម​សមប្រកប​ជានិច្ច​។​លោកអ្នក​អាច​ប្រកប​កិច្ចការ​អ្វី​ពេញដៃពេញជើង​និង​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​។

ជំនួញ ៖ ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ កុំ​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ត្រូវ​ចេះ​អប់រំ​និង​ដាស់តឿន​ដោយ​អាត្មា​ខ្លួនឯង​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំខាល

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​គ្រោះ​មិនល្អ​យាយី​ផងដែរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ​ដើម្បី​ចៀសវាង​ដូច​ពាក្យចាស់​ថា​”​លិច​ទូក​កណ្តាលទន្លេ​”​។​ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​ត្រូវ​តាំងចិត្ត​បំពេញ​កិច្ចការងារ​បើ​ពុំ​នោះទេ​នឹង​ជួប​ស្ថានភាព​លំបាក​ជាក់​ជាពុំខាន​។​

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ឯ​ការចាយវាយ​ខ្ពស់​កំពុង​ឈាន​មកដល់​ទៀតហើយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់​​ទែង​គ្នា​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​​ ​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​ការរស់នៅ​តែងមាន​រឿង​រាវ​និង​ដំណឹង​មិនល្អ​ឈាន​ចូលមក​ច្រើន​ផង​។

ជំនួញ ៖ ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន ។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​សោះឡើយ​៕

​ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ ការជួញដូរ​នៅថ្ងៃនេះ​ដែរ​មានការ​រកាំចិត្ត​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស ​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

ឆ្នាំម្សាញ់​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ពឹងពាក់​អ្នកដទៃ​ក្នុង​ការធ្វើ​អ្វីមួយ​ឃើញថា​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​សម្រេច​ជោគជ័យ​មកវិញ​ផង​។​

ជំនួញ ៖ ​​​​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ស្រួលខ្លួន​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

ឆ្នាំមមី​

​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​មិន​ថា​លោកអ្នក​ប្រកបការងារ ទិញ​ផ្ទះសម្បែង​ធ្វើដំណើរ​ឬ​ធ្វើ​អ្វី​ទេ​ចូរ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។

ជំនួញ ៖ ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ច្រើន​អង្គុយ​ស្ងាប​ច្រើនជាង​។

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​ត្រូវធ្វើ​អ្វី​សន្សឹមៗ​នោះ​នឹង​ទទួលបាន​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកបការងារ​រាជការ​មិន​គប្បី​មាន​ភាព​រឹងរូស​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​រឿង​រាវ​បង់ប្រយោជន៍​ណាមួយ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ ​គួរ​មានការ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​ច្រើន ៕

ឆ្នាំវក​

​​​​រាសី​ស្រុតចុះ​។ 

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​កើត​បញ្ហា​តប់​ប្រ​ម៉​ល់ និង ការប្រកប​ការងារ​តែង​រាំងស្ទះ​ញឹកញាប់​ផង​។​ការរស់នៅ​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត​។​

ជំនួញ  មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ល្អប្រសើរ​ជាង សព្វមួយដង​។

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរនោះ​ឡើយ​៕

ឆ្នាំរកា​

រាសី​ខ្ពស់ត្រដែត​។ 

ការងារ ៖​ ​​​​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​បាន​ហើយ ពី​ព្រោះ​លទ្ធផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ​ប្រាក់​រត់​ចូល​ឬ​រត់ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើ​យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​យ៉ាងណា​បើ​ការប្រកប​ការងារ​មានការ​ប្រយ័ត្នប្រយែង​ក៏​តែង​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ផងដែរ​។

ជំនួញ ៖ ​​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​កាក់កប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​តែង​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅពេលនេះ​បុរស​មិនទាន់​ឆ្លង​ផុត​គ្រោះ​យាយី​នៅឡើយ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​នៅថ្ងៃនេះ​ដែរ​ការប្រកប​ការងារ​អ្វី​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​រឿង​សំខាន់ៗ​បន្តិច​ពីព្រោះថា​ងាយ​កើតមាន​បញ្ហា​អាក្រក់​ជាង​សព្វមួយដង​។​

ជំនួញ ៖ លោកអ្នក​មានដំណើរ​ជីវិត​ជួប​រឿង​រាវ​ប៉ះទង្គិច​ច្រើន​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​តែ​ក៏​ងាយ​ត្រូវរ៉ូវ​គ្នា​វិញ​ដែរ​៕

spot_img
×