Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់​បញ្ចាំង​ខ្សែភាពយន្ត​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ព័ត៌មាន​

spot_img

​ភ្នំពេញ​៖ ចំណង​ទាក់ទង​មិត្តភាព រវាង​កម្ពុជា​និង​ចិន នា​សម័យ​តេជោ​សែន នឹង​កាន់តែ​មាន​ភាព​ត្រចះត្រចង់ និង​វឌ្ឍនភាព ហើយ​តាមរយៈ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ព័ត៌មាន រវាង​កម្ពុជា​និង​ចិន​។​

​ស្លាក​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​ចិន​ត្រូវបាន​សម្ពោធ​នៅ​កងពលតូច​លេខ​៧០ និង​បាន​ធ្វើ​ពិធី​បិទ​ដំណើរ​ភាពយន្ត ចល័ត​ចិន​-​ខ្មែរ ដ៏​ឆ្នើម​លើក​ទី​២ ។ ពិធី​សម្ពោធ​និង​បិទ​ខ្សែភាពយន្ត​នេះ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៥ ខែ​មករា ឆ្នាំ​២០១៨​នេះ​។

​ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព កម្ពុជា​-​ចិន លោក ជា មុនី​ឫទ្ធិ បាន​មានប្រសាសន៍ថា ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​រាត្រី​នេះ​ក៏​ជា​កត្តា​លី​ករ​ជំរុញ​បន្ថែមទៀត ដល់​កិច្ច​សហការ​ជា​មិត្តភាព រវាង​ប្រជាជាតិ​ទាំងពីរ តាម​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ និង​ដើម្បី​ចូលរួម​ជាមួយ​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន ក្នុង​ការអបអរសាទ​រ​នូវ​សមិទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ ការទូតរ វាង​កម្ពុជា​និង​ចិន​រយៈពេល​៦០ ឆ្នាំ​មកនេះ ។ លោក សង្ឃឹមថា ចំណង​ទាក់ទង​មិត្តភាព រវាង​កម្ពុជា​និង​ចិន នា​សម័យ​តេជោ​សែន នឹង​កាន់តែ​មាន​ភាព​ត្រចះត្រចង់​និង​វឌ្ឍនភាព ។ សេនានុព័ន្ធ​យោធា​ចិន ប្រចាំ​កម្ពុជា លោក វរសេនីយ៍ឯក លី នី​ង​យ៉ា បាន​ថ្លែងថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​-​ចិន​ក៏​ជា ឆ្នាំ​នៃ​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព កម្ពុជា​-​ចិន ចាប់កំណើត​ដែរ ហើយ​ក៏​ឆ្នាំ​ដែល​ស្ថានីយ៍ វិទ្យុ​មិត្តភាព​-​ចិន ចាប់ដំណើរការ​១០​ឆ្នាំ​មកហើយ ។ មេបញ្ជាការ​កងពលតូច​លេខ​៧០ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បាន​មានប្រសាសន៍ថា វិទ្យុ​មិត្តភាព​កម្ពុជា​ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​កិច្ចសហប្រតិបត្តិការ លើ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ព័ត៌មាន រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ចិន ជា​ពិសេស​បាន​រួម​ចំណែក​ដ៏​ធំ ក្នុង​ការផ្សារភ្ជាប់​ដួងចិត្ត រវាង​ប្រជាជន​នៃ ប្រទេស​ទាំង​ពីរ ដែល​ស្រប​នឹង​គោល​គំនិត​ទី​៥ នៃ​យុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ដែល​ដាក់​ចេញ ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង​។

លោក​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​ក៏បាន រួមចំណែក​ក្នុង​ការ ផ្សព្វផ្សាយ នូវ​ទឹកចិត្ត​និង​មនោសញ្ចេតនា របស់​ប្រជាជន​ចិន មកកាន់​ប្រជាជន​ខ្មែរ និង​ការស្វែងយល់​ពី​គ្នា ទៅវិញទៅមក​រវាង​ប្រជាជាតិ នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×