Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ ខែ​ឆ្នាំនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ២.៣៣៣ ករណី​

spot_img

​ភ្នំពេញ​ ៖​រយៈពេល ៤ ខែ​ដើមឆ្នាំ ២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ២ ៣៣៣ ករណី​ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ ខុសច្បាប់ បទល្មើស​លួច​កាប់​ឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេងទៀត​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ ២០២០ នេះ​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​នៃ ក្រសួងបរិស្ថាន​។​

ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា ក្នុងចំណោម​បទល្មើស​ធនធានធម្មជាតិ​ទាំងនេះ​​មាន​១៧៩​​ករណី​មានការ​ពាក់ព័ន្ធ​នឹង​មនុស្ស​ជិត ២០០​នាក់​ត្រូវ​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​​ដើម្បី​ជំនុំ​ជម្រះក្តី​តាម​នីតិវិធី និង​បានធ្វើ​ការផាកពិន័យ​អន្តរកាល​បាន​ចំនួន ៤០៣ ករណី និង​ធ្វើការ អប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត បទល្មើស​បាន​ចំនួន ៦១៣ ករណី​ពាក់ព័ន្ធ​នឹង​មនុស្ស​ចំនួន​៦២៤ នាក់​អនុលោម​តាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែងឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែ មេសា​ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ទាំង ១២៦០ នាក់​បាន​ចុះ​បេសកកម្ម​ដើរល្បាត ចំនួន ៧ ០៧៨ លើក​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦០ កន្លែង​ដែល មាន​ផ្ទៃដី​សរុប​ប្រមាណ ៧,២ លាន​ហិកតា ហើយ​ពេលខ្លះ​មានការ​ចូលរួម​ដើរល្បាត​ពី​សហគមន៍​តំបន់ ការពារ​ធម្មជាតិ​ដែល​បានទទួល​ស្គាល់​ដោយ​ក្រសួងបរិស្ថាន និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​​ចំនួន ២.៣៣៣ ករណី​។

​តាម​ការគូសបញ្ជាក់រ​បស់​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ នៅក្នុង​ការចុះ​ទប់ស្កាត់ បទល្មើស​ធនធានធម្មជាតិ ៤ ខែ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​បាន រឹបអូស​រណារយន្ត​បាន​ចំនួន ៩៧០ គ្រឿង រថយន្ត រថយន្ត​កែច្នៃ ត្រាក់ទ័រ​បាន​ចំនួន ៥៣ គ្រឿង រឹប អូស​ម៉ូតូ​ដែលជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​បាន​ចំនួន ១២៦ គ្រឿង ចាប់​ឃាត់​គោយន្ត​ចំនួន ២០៣ គ្រឿង​និង​ដោះ​អន្ទាក់​ដែលជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​បាន​ចំនួន ៨៩៥០ អន្ទាក់ ព្រមទាំង​បាន ដកហូត​កាំភ្លើង កាំភ្លើង​កែច្នៃ ស្នា​តេះ​ដែល​ប្រើប្រាស់​សម្រាប់​បរបាញ់​សត្វ​បាន​ចំនួន ២៣៩ ដើម​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង និង​ប្រកប​ដោយ​ការទទួលខុសត្រូវ និង​ប្រក​ដោយ​វិជ្ជាជីវៈ​របស់​មន្ត្រី​គ្រប់​លំ​ដាក់​ថ្នាក់​នៃ​ក្រសួងបរិស្ថាន ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត បញ្ញា​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធាន ធម្មជាតិ និង​ដើម្បី​ភាព​គង់វង្ស​នៃ​សម្បត្តិ​ធនធានធម្មជាតិ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការចូលរួម​សហការ​ប្រកប ដោយ​ប្រសិទ្ធភាព​ពី​សំណាក់ អាជ្ញាធរ​និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្ម ជាតិ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​។

​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក៏បាន​ជំរុញ​បន្ថែម​ឱ្យ ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​កាន់តែ​សកម្មភាព និង​ប្រកបដោយ​ភាពជា​ដៃគូ ស្មោះត្រង់​បន្ថែមទៀត នៅក្នុង ការងារ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​រូបនេះ​ក៏បាន​លើកឡើងថា​ទោះបី​ជាមាន ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ បង្កើន​សកម្មភាព​អប់រំ​ស្តីពី​ច្បាប់​តំបន់ការពារធម្មជាតិ​ពី​សំណាក់​មន្ត្រី​អនុ វត្ត​ច្បាប់ បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូច​ជាការ​លបលួច​កាប់​ឈើ ការ​បរបាញ់​និង​ការ ដាក់​អន្ទាក់​សត្វព្រៃ​នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​ដែល​ចាំបាច់​ភាគី​ពាក់ព័ន្ធ​នានា​ត្រូវ​ចាត់​វិធាន​ជា​ចាំបាច់ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាំងនេះ​បន្ត​ថែមទៀត​។​

ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ទប់​​ស្កាត់​និង​បង្ក្រាប​យ៉ាង​ហ្មឺ​ង​ម៉ាត់​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្របតាម​ច្បាប់​នានា និង​មិន​លើកលែង​ឡើយ​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×