Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ខែ ឧសភា ឆ្នាំ​២០២០ ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ សម្រេចការ​សាងសង់​បាន ៨៧,៥ % ហើយ​គ្រោង​បញ្ចប់ ក្នុង​ខែមីនា ឆ្នាំ​២០២១ នេះ​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី 2 ខែមិថុនា​ឆ្នាំ 2020 បានបញ្ជាក់​ឲ្យ​ដឹងថា ស្ពាន​ត​ភ្ជាប់​ពី ស្រុក​ស្ទឹងត្រង់ (​ខេត្តកំពង់ចាម​) ទៅ​ស្រុក​ក្រូចឆ្មារ (​ខេត្ត​ត្បូងឃ្មុំ​) សម្រេចការ​សាងសង់​បាន ៨៧,៥% គម្រោង​នឹង​រួចរាល់​មុន​កាលកំណត់ គឺ​ក្នុង​ខែមីនា ឆ្នាំ​២០២១ (​កាលកំណត់​ក្នុង​ខែឧសភា ឆ្នាំ​២០២១) ហើយ​ស្ពាន​អា​ចត​ភ្ជាប់​រួចរាល់​នៅ​ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ។

​ក្រសួង​សាធារណការ​បានលើកឡើង​ទៀតថា ស្ពាន​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ឃ្មុំ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស​។​

​សូមបញ្ជាក់ថា ស្ពាន​នេះ​មាន​ប្រវែង​សរុប ១.១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ហើយ​ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក​(​ជាង​ហាសិប​ប្រាំមួយ​លាន​) និង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៤២​ខែ៕

ដោយ​៖​កូ​ឡាប​

spot_img
×