Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ដ​ខ្វះ​ការប្រុងប្រយ័ត្ន ទៅបុក​រថយន្ដ​កំពុង​តែ​ចត​នៅ​ស្ងៀម​ បណ្ដាល​ឲ្យ​ខ្ទាត​ទៅបុក​របង​ធ្លុ​ក​ខូចខាត​យ៉ាងដំណំ​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង ​បុក​រថយន្ដ​ដែល​ចត​ទុក​ក្បែរ​ចិញ្ចើមផ្លូវ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​ទៅបុក​និង​របង​ធ្លុ​ករង​ការខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៤០ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​113​ ក្បែរ​វត្ត​ឧ​ណ្ណា​លោម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ដឹងថា មាន​ស្ដ្រី​ម្នាក់​បាន​យក​រថយន្ដ​មួយគ្រឿង​ម៉ាក​ព្រូស​ពណ៌​ទឹកស​មុ​ទ្រ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BD-2769 ចត​ទុក​ក្បែរ​និង​របង​ការដ្ឋាន​សាងសង់​មួយកន្លែង មួយសន្ទុះ​ក្រោម​មក​ក៏មាន​បុរស​ម្នាក់​បាន​បើករថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​ឡិច​សុី​ស​ RX330 ពាក់​ផ្លាកលេខ​ភ្នំពេញ ​2AY-1938 ដែល​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មក​ចំណុចកើតហេតុ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ងោក​មួយភាំង​ក៏​រេ​ចង្កូត​ទៅបុក​និង​រថយន្ដ​ព្រូស​ដែល​បាន​ចត​ទុក​ស្ងៀម​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​ទៅបុក​របង​ធ្លុ​ករង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គ្មាន​អ្នករងរបួស​ឡើយ​។​

​ក្រោយ​កេី​ត​ហេតុ​សមត្ថកិច្ច​ចុះទៅ​ដល់​ចំណុច​កេី​ត​ហេតុ​ធ្វេី​ការវាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​ការិយាល័យ​ចរាចរណ៍​ជេី​ង​គោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

ដោយ​៖​ភ​ត្រា និង​សា​ម៉េ​ត​

spot_img
×