Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ១៣០​តោន នឹងត្រូវ​ដុត​កម្ទេចចោល នៅ​ថ្ងៃស្អែក​

spot_img

​ភ្នំពេញ​៖​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នឹង​ដុត កម្ទេចចោល​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ១៣០​តោន ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​រក្សាទុក​នាពេល​កន្លងមក​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) សូម​ជម្រាបជូន​ដល់​សាធារណជន និង​សារព័ត៌មាន​ជាតិ អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាបថាៈ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​កម្ទេចចោល​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ១៣០​តោន ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​រក្សាទុក​នាពេល​កន្លងមក​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ​ជាច្រើនរូប ហើយ​ការ​កម្ទេចចោល​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ទាំងនេះ ត្រូវបាន​អនុវត្តតាម​ការបង្គាប់​របស់​តុលាការ​ឲ្យ​ធ្វើការ​កម្ទេចចោល ដែល​នឹង​ប្រារព្ធ​ពិធី​កម្ទេច​នៅ ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ៧:០០​នាទី​ព្រឹក នៅ​ទីលាន​ចាក់សំរាម​ដង្កោ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ផ្លូវ​ចូល​ជាប់​សាលាសង្កាត់​ជើងឯក​) ៕

ដោយ៖កូឡាប​

spot_img
×