Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​សភាពការណ៍ Covid-19 រាង​ស្ងប់​! ឆ្លៀត​បើក​ក្លឹប​គ្មាន​ការអនុញ្ញាត លទ្ធផល​ម្ចាស់​ត្រូវ​ចាប់ខ្លួន រីឯ​អ្នក​ចូល​ផឹកស៊ី​ប្រុស​ស្រី ៩៨ នាក់ ត្រូវ​ផាកពិន័យ​ធ្ងន់​ក​

spot_img

​តាម The Star បាន​រាយការណ៍​ឲ្យ​ដឹងថា ប៉ូលីស​ម៉ាឡេស៊ី បាន​ឆ្មក់​ចូល​កន្លែង​កម្សាន្ត​មួយកន្លែង​ឈ្មោះ Damansara Utama នៅវេលា​ម៉ោង ១២ និង ២០ នាទី អា​ធ្រា​ត ឈានចូល​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​ប្រុស​ស្រី​កំពុង​ជួបជុំ​ផឹកស៊ី​សប្បាយ រំលោភ​លើ​ម​ម្រាម​ហាមឃាត់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid-19 ដែល​ពុំទាន់​ត្រូវបាន​អនុញ្ញាត​សម្រាប់​ពេលនេះ​។​

​ទីតាំង​នោះ​ត្រូវ​បានផ្តល់​សម្រាប់​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៩៨ នាក់ និង​ស្ត្រី​បរទេស​ចំនួន ៣ នាក់ មាន​អាយុ​ចន្លោះ​ពី ២១ ឆ្នាំ ទៅ ៤០ ឆ្នាំ ដែល​ពួកគេ​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងករណី​រំលោភ​ទិដ្ឋាការ​របស់​ពួកគេ តាមរយៈ​ការធ្វើការ​ជា​អ្នក​ទទួលភ្ញៀវ​។ បុរស​ម្នាក់​ដែល​ជួល​ពួកគេ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ព្រោះ​គាត់​បាន​ជួល​កម្មករ​បរទេស​ទាំង​នេះ ដោយ​គ្មាន​ការអនុញ្ញាត ហើយក៏​កំពុង​លក់​ស្រា​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​លក់​ស្រា​ទៀតផង​។​

​ជា​លទ្ធផល មនុស្ស ៩៨ នាក់ ត្រូវបាន​ផាកពិន័យ​ក្នុង​ម្នាក់ៗ RM1,000 (​ស្មើនឹង ២៣៤ ដុល្លារ​)​។​

​ប៉ូលីស​និយាយថា​៖ «​យើង​បាន​រឹបអូស​ដប​ស្រា​ចំនួន ៦៦ ដប ជាមួយ​បង្កាន់ដៃ​៤​។ លើសពីនេះ យើង​ក៏បាន​រកឃើញ​ស្ត្រី​ក្នុងស្រុក​២​នាក់ ដែល​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​គ្រឿងញៀន ហើយ​ក៏បាន​ឃុំខ្លួន​ពួកគេ​ផងដែរ​»៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×