Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមចោរ​វាយ​ប្លន់​យក​កាបូប​លុយ ពី​ស្ត្រី​ម្នាក់ បានសម្រេច រត់គេចខ្លួន​បាត់ ដោយ​មិន​រំខាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​

spot_img

​ភ្នំពេញ ៖ ចោរ​មួយក្រុម បានធ្វើ​សកម្មភាព​វាយ​ប្លន់​ស្ត្រី​អ្នកលក់​បន្លែ​ម្នាក់ បានសម្រេច​យកលុយ​អស់​១.៣០០.០០០​រៀល រួច​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​របស់​បក្ខពួក​គេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​ម៉ូតូ​ជនសង្ស័យ​មួយគ្រឿង នៅ​កន្លែងកើតហេតុ ដោយ​មិន​រំខាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​។​

​ករណីនេះ គឺ​បាន​កើតឡើង​កាលពី​ម៉ោង​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ នេះ​នៅ​ចំណុច​ស្ពានថ្ម​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្រុម​សមត្ថកិច្ច​បាន​និយាយថា មុនពេល​កើតហេតុ គឺ​ស្ត្រី​រងគ្រោះ​ឈ្មោះ ហន ហៀ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​បន្លែ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ​1DD-3264​។ ចំណែកឯ​ម៉ូតូ​ក្រុម​ជនសង្ស័យ​ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ឡេ​ត ពណ៌​ទឹកប្រាក់​លាយ​ទឹកមាស ពាក់​ផ្លាកលេខ បាត់ដំបង​1A-4678 ។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ទៀតថា មុន​កើតហេតុ រូបគាត់​បាន​បើក​ម៉ូតូ​ចេញពីផ្ទះ​គាត់ ដោយ​ក្នុង​គោលបំណង​ឆ្ពោះទៅ​ទិញ​បន្លែ នៅ​ផ្សារ​ច្បារអំពៅ យកមក​លក់ ដូច​សព្វដង ដោយ​ដាក់​លុយ​ក្នុង​កាបូប​ចំនួន​១.៣០០.០០០​រៀល និង​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​សាំ​សុង ដោយ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​បេតុង (​កោះនរា​) ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​មនុស្ស​ប្រុស​ពីរ​នាក់ ជិះ​ម៉ូតូ​មក​ជិត​គាត់ រួច​យក​មួកសុវត្ថិភាព​វាយ​មកលើ​គាត់​។
​ស្ត្រី​រងគ្រោះ​បាន​បន្តទៀតថា ភ្លាមៗ​នោះ​រូបគាត់​បាន​ស្រែកថា​ចោរៗ ពេលនោះ​ជនសង្ស័យ​ម្នាក់ បាន​ទាញយក​កាបូប របស់គាត់​ដែល​ដាក់​ទាក់​នឹង​ក​ម៉ូតូ បណ្ដាលឱ្យ​ដួល​រងរបួស​រលាត់​ដៃជើង ព្រមទាំង​ដួល​ម៉ូតូ​របស់​ជនសង្ស័យ​ផងដែរ ហើយ​ជនសង្ស័យ​វាយ​គាត់​នឹង​មួកសុវត្ថិភាព​បន្ថែមទៀត ខណៈនោះ​ក៏មាន​ប្រជាពលរដ្ឋ​ចេញមក​មើល​ច្រើន​។ ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល ពួក​ជនសង្ស័យ​ភ័យ​ពេក បាន​រត់ឡើង​ជិះ​ម៉ូតូ​បក្ខពួក​របស់គេ ព្រមទាំង​យក​កាបូប​លុយ​របស់គាត់ ទៅជា​មួយ​ផងដែរ គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ដោយ​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង ។​

​បន្ទាប់មក សមត្ថកិច្ច​បាន​យក​ម៉ូតូ​ជនសង្ស័យ និង​ឱ្យ​ជនរងគ្រោះ ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​និរោធ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​តែប៉ុណ្ណោះ​។ រីឯ​ក្រុមចោរប្លន់ នៅតែមាន​វាសនា​ខ្ពស់​គេចខ្លួន ៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×