Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទៀតហើយ! បុរស​ម្នាក់​ត្រូវ​អគ្គិសនី​ឆក់​ស្លាប់ ខណៈ​​​​​ព្យាយាម​សាក​ថ្ម​ទូរស័ព្ទ​នៅផ្ទះ​មិត្តភក្តិ​

spot_img

​សកម្មភាព​សាក​ទូរស័ព្ទ​របស់​យើង ត្រូវបាន​គេ​សន្ម​ត់​ថា​ជា​ទង្វើ​ដែល​គ្មាន​គ្រោះថ្នាក់​, មែន​ទេ​? លើសពីនេះ​ទៀត ខ្ញុំ​ប្រាកដថា​ភាគច្រើន​នៃ​ពួកយើង បន្ត​ប្រើ​ទូរស័ព្ទ​ខណៈពេលដែល​វា​នៅតែ​កំពុង​ដោត​សាក​ថ្ម​ផងដែរ​! ។ តែ​ចាប់ពីពេលនេះ ចូរ​ប្រុងប្រយ័ត្ន និង​យើងទាំងអស់គ្នា យក​ល្អ​គួរ​បញ្ឈប់​ការធ្វើ​របៀបនេះ​ទៀត​ទៅណា៎ ។​

​ជាក់ស្តែង ថ្មីៗ​នេះ បុរស​ម្នាក់​រស់នៅ​ទីក្រុង Melaka ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់ ដោយសារតែ​ខណៈពេល​សាក​ថ្ម​ទូរស័ព្ទ​របស់គាត់ កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃទី​២៣ ខែមករា ។

​យោងតាម​របាយការណ៍​ប៉ូលីស​បាន​ឲ្យ​ដឹងថា Rosli Othman ត្រូវបាន​ជឿថា​បាន​ឆក់​ខ្សែភ្លើង ខណៈ​គាត់​កំពុង​ព្យាយាម​សាក​ថ្ម​ទូរស័ព្ទ ។ បុរសរងគ្រោះ​នេះ បាន​កំពុងធ្វើការ​ភ្ជាប់​ឆ្នាំង​សាក​ទូរស័ព្ទ​របស់គាត់ ទៅនឹង​ខ្សែ​ឌុយ​នៅឯ​ផ្ទះ​មិត្តភក្តិ​របស់គាត់​នា​គ្រានោះ ។​

​ប៉ូលីស​និយាយថា ជនរងគ្រោះ​ត្រូវបាន​រកឃើញ​ដោយ​មិត្តភក្តិ​របស់គាត់​នៅវេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ស្ថិតនៅក្នុង​ស្ថានភាព​ដេកស្លាប់​ស្តូកស្តឹង​ទៅហើយ រួមជាមួយ​ទូរស័ព្ទ​របស់គាត់​, ឆ្នាំង​សាក និង​ខ្សែ​ឌុយ ៕​ ចន្ទី

  

spot_img
×