Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អធិការ​ស្រុក​សំរោង​ថ្មី ត្រូវ​ធានា​ឲ្យ​បាន​នៅ​ភូមិ​ឃុំ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​លុបបំបាត់​គ្រឿងញៀន​

spot_img

​តាកែវ​៖ ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ជំរុញ​ឲ្យ​អធិការ​ស្រុក​សំរោង​ថ្មី ត្រូវតែ​ធានា​ឲ្យ​បាន​នៅ​ភូមិ​ឃុំ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស​លុបបំបាត់​គ្រឿងញៀន ត្រូវតែ​ស្វះស្វែង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​បង្កហេតុ យកមក​ផ្តន្ទាទោស​ទៅតាម​នីតិវិធី​ឲ្យ​បាន ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន លោក​កាន់​តែមាន​ជំនឿ​ទុកចិត្ត មកលើ​សមត្ថកិច្ច​នគ​របាល ។

​តាកែវ​៖ ឯកឧត្តម សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ធ្វើការ​ជម្រុញ​បែបនេះ នៅក្នុង​កម្មវិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​លោក​វរសេនីយ៍ឯក ភី ឆុន ត្រូវបាន​ផ្លាស់ប្តូរ​ពី​អធិការ​ស្រុក​អង្គរ​បូរី មកជា​អធិការ​ស្រុក​សំរោង​វិញ​ជំនួស​លោក មឿ​ន សារុន ដែល​ត្រូវបាន​ផ្ទេរ​ទៅជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​នៅ​ថ្ងៃទី ០៣ ខែមិថុនា​ឆ្នាំ​២០២០​នេះ ។

​ឯកឧត្តម​ស្នងការ​លោក​បាន​បន្តថា លោក​អធិការ​ថ្មី ត្រូវតែ​ពិនិត្យឡើងវិញ​នូវលើ​ការងារ​សន្តិសុខ ត្រូវ​ក្តាប់​ឲ្យ​ជុំ​នៅក្នុង​មូលដ្ឋាន ចំពោះមុខ​សញ្ញា​ដែល​វិលត្រឡប់​ចូលមក​ស្រុកកំណើត ជាពិសេស​ជនបរទេស ដែល​មក​បង្កើត​អង្គការ ឬ​ធ្វើ​ការងារ​អ្វី​ផ្សេង ត្រូវធ្វើ​ការតាមដាន​ឲ្យ​ជាប់​លើ មុខសញ្ញា​ដែលមាន​ការសង្ស័យ និង​ធ្វើការ​យ៉ា​ម​កាម​ល្បាត​នៅតាម​ចំណុច​គោលដៅ​សំខាន់ៗ ដើម្បី​រក្សា​ឲ្យ​បាន​នៅ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ មិនត្រូវ​ឲ្យ​មាន​បទ​ល្លើស​ដែល​កើតមាន​ហើយ បង្ក្រាប​មិនបាន​នោះទេ ត្រូវតែ​ស្វះស្វែង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​បង្កហេតុ យកមក​ផ្តន្ទាទោស​ទៅតាម​នីតិវិធី​ឲ្យ​បាន ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន លោក​កាន់​តែមាន​ជំនឿ​ទុកចិត្ត​មកលើ​សមត្ថកិច្ច​នគរ​បាល​យើង ។

​នៅក្នុង​ពិធី​នោះដែរ​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ស្នើសុំ​ឲ្យ​លោក​អធិការ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ធានា​ឲ្យ​បាន​នៅ​ចំនុច​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ចូលរួម​គ្នា​ទប់ស្កាត់​លើ​បទល្មើស ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន ជាពិសេស​លុបបំបាត់​ឲ្យ​បាន​ចំពោះ​ករណី​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​នេះ ៕

ដោយ​៖ តាកែវ​

spot_img
×