Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​១៥​ថង់ នៅ​ស្រុក​ថ្មគោល​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​អធិការនគរបាល​ស្រុក​ថ្មគោល បាន​ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១៥​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បន្តទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០១​ភូមិ​គោក​ក្តួច ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

​លោក​វរសេនីយ៍ឯក ផង់ សុ ភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ឈឿ ចិត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ភូមិ​កៀន​កែស​១​ឃុំ គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​១៥​ថង់ សម្ភារ​មួយចំនួនទៀត​។​

​លោក​វរសេនីយ៍ឯក ផង់ សុ ភាព បាន​បញ្ជាក់ថា​កម្លាំង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បន្តទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​ហើយ​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×