Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ដោយសារ​យក​គ្រាប់បែក ទៅ​ចូលរួម​បាតុកម្ម នៅ​អា​មេ​រិច​

spot_img

​បុរស​ម្នាក់​ដែល​បាន​យក​គ្រឿងផ្ទុះ​ទៅ​ចូលរួម​ការធ្វើ​បាតុកម្ម​នៅ​ទីក្រុង Minnepolis ក្នុង​ទី​រដ្ឋ Minnesota ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​ញុះញុង​ឲ្យ​មាន​កុបកម្ម ដែល​ករណីនេះ​ទំនង ជាការ​កាត់ទោស​លើកដំបូង របស់​សហព័ន្ធ​ពាក់ព័ន្ធ​នឹង​ការ​ចលាចល​នៅ​អា​មេ​រិច ដែល​កើតឡើង​ដោយសារ​ការស្លាប់​របស់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd​។​

​បុរស​រូបនោះ​មាន​ឈ្មោះថា Matthew Lee Rupert អាយុ ២៨​ឆ្នាំ​។ គាត់​បានធ្វើ​ដំណើរ​មក​ចូលរួម​បាតុកម្ម​ពី​ទីក្រុង Galesburg ក្នុង​រដ្ឋ Illinois ដែលមាន​ចំងាយ​ប្រមាណ ៥០០​គីឡូម៉ែត្រ​ពី​ទីក្រុង Minnepolis ដោយមាន​បំណង​បង្ក​ឲ្យ​មានការ​ខូចខាត និង​ការ​លួច​ប្លន់​។ នេះ​បើតាម​ការចោទប្រកាន់រ​បស់​តុលា​សហព័ន្ធ​រដ្ឋ Minnesota កាលពី​ថ្ងៃ​ចន្ទ​។​

​បើតាម​វីដេអូ​កាលពី​ថ្ងៃទី ២៩ ខែឧសភា ដែល​បុរស​នោះបាន​បង្ហោះ​អន​ឡាញ បាន​បង្ហាញថា គាត់​ត្រូវបាន​គេ​ឃើញ​ហុច​គ្រឿងផ្ទុះ​ដែល​គាត់​មាន​ទៅ​ឲ្យ​អ្នកផ្សេង និង​បាន​ជំរុញ​ឲ្យ​អ្នកដទៃ​គប់​គ្រឿងផ្ទុះ​នោះ​ដាក់​មន្ត្រី​អនុវត្ត​ច្បាប់ បង្ក​ឲ្យ​មានការ​ខូចខាត​ខ្លាំង មាន​ភ្លើង​ឆេះ​អគារ និង​បង្ក​ឲ្យ​មានការ​លួច​ប្លន់​នៅក្នុង​ទីក្រុង​។​

​ជនជាប់ចោទ​និយាយ​ក្នុង​វីដេអូ​ទៀតថា “​ពួកគេ (​ប៉ូលីស​)​មាន​ឡាន​នៅ​ទីនោះ ខ្ញុំ​មាន​គ្រាប់បែក​ខ្លះ ហើយ​ប្រសិនជា​អ្នក​ទាំងអស់គ្នា​ចង់​គប់​វា​ដាក់​ពួកគេ នេះ​ខ្ញុំ​មាន​ច្រើន​។ ដុត​វា និង​គប់​វា​ទៅ​”​។​

​នៅក្នុង​វីដេអូ​ផ្សេងទៀត​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី ៣១ ខែឧសភា បុរស​រូប​នោះបាន​និយាយថា “​តោះ​ពួកយើង​បង្កើត​កុបកម្ម ហើយ​ខ្ញុំ​នឹង​ចាប់​ផ្តើមធ្វើ​ឲ្យ​មានការ​ខូចខាត​”​។​

​សូមបញ្ជាក់ថា បាតុកម្ម​នៅក្នុង​ទីក្រុង Minnepolis ផ្ទុះឡើង​ខ្លាំង​បន្ទាប់ពី​មានការ​ស្លាប់​រប​ស់បុរ​សអា​មេ​រិច​អា​ហ្វ្រិ​ចម្នាក់ ដែល​បាន​ស្លាប់​ដោយសារតែ​ប៉ូលីស​យក​ជង្គង់​សង្កត់ក​របស់គាត់​រហូត​ដល់​ដកដង្ហើម​លែង​កើ​។​

​តាមរយៈ​វីដេអូ ប៉ូលិស​ម្នាក់​ឈ្មោះ Derek Chauvin បាន​យក​ជង្គង់​សង្កត់​.​ក លោក Floyd ជា​ជនសង្ស័យ​គ្រឿងញៀន ជាប់​ពុំ​ព្រម​ដោះលែង​ឡើយ បើទោះជា​ជនរងគ្រោះ​បាន​ស្រែក​អង្វរ​ថា ពិបាក​ដង្ហើម និង​សូម្បី​មនុស្សម្នា​ស្នើសុំ​ឲ្យ​បញ្ឈប់​សកម្មភាព​ដ៏​ព្រៃផ្សៃ​នេះ​យ៉ាងណាក៏ដោយ​។​

​អតីត​ប៉ូលីស ដែល​បង្ក​ឲ្យ​មាន​កំហឹង​ទូទាំងប្រទេស បច្ចុប្បន្ន ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​កម្រិត​ទី​៣ និង​ឃាតកម្ម​កម្រិត​ទី​២​។ ចំណែក​មន្ត្រី​៣​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ហេតុការណ៍​នេះ ក៏ត្រូវ​បាន​បញ្ចេញ​ចេញពី​កងកម្លាំង​ផងដែរ​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×