Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ម្ចាស់​ហាង​ពេជ្រ​ខ្មែរ​ម្នា​ក់នៅ​អាមេរិក ប្រើ​កាំភ្លើង​ការពារ​ហាង ដើម្បី​តទល់​នឹង​ពួកចោរ​ប្លន់​ចេញពី​ក្នុង​ហ្វូង​បាតុករ (​វីដេអូ​)

spot_img

​អ្នកលក់​គ្រឿងអលង្ការ​ជនជាតិខ្មែរ​ម្នាក់ នៅ​ហ្ស​ក​ហ្ស៊ី បានការ​ពារ​ហាង​របស់គាត់​ពី​ចោរប្លន់​ដែល​បន្លំ​ខ្លួន​ក្នុង​ក្រុមបាតុករ ដោយ​ប្រើប្រាស់​កាំភ្លើង​របស់គាត់ បន្ទាប់ពី​កុបកម្ម​បាន​ផ្ទុះឡើង​នៅក្នុង​តំបន់ កាលពី​យប់​ថ្ងៃ​សុក្រ​។​

​ចាប់តាំងពី​ថ្ងៃ​សុក្រ ការតវ៉ា​ជា​បន្តបន្ទាប់​បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស ដើម្បី​ថ្កោលទោស​ចំពោះ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd ដែល​បាន​ដាច់ខ្យល់​ស្លាប់​ដោយ​ស្នាដៃ​មន្ត្រី​ប៉ូលីស Minneapolis ម្នាក់ ដែល​បាន​យក​ជង្គង់​សង្កត់​.​ក​ពុំ​អាច​ដកដង្ហើម​រួច ។ នៅ​ល្ងាច​នោះ កន្លែង​តវ៉ា​មួយចំនួន​បាន​កើនឡើង​ឈានដល់​មានការ​លួច និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​។​

​ម្ចាស់​ហាង​ពេជ្រ Antwerp ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង Buckhead រដ្ឋ​អា​ត្ល​ង់​តា បាន​ប្រឈមមុខ​នឹង​អ្នក​ឈ្លានពាន​ក្នុងស្រុក កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។ នៅពេលនោះ គាត់​អាច​ការពារ​អាជីវកម្ម​របស់គាត់ ដោយ​បាញ់កាំភ្លើង​របស់គាត់ ដើម្បី​បន្លាច​ពួក​អ្នក​លួច​។​

​គាត់​បាន​ពន្យល់ថា​៖ «​មែនហើយ​! ពួកគេ​បាន​បាញ់​មកលើ​ខ្ញុំ​មុន ហេតុដូច្នេះ យើង​ត្រូវតែ​បាញ់​តប​ទៅលើ​ពួកគេ​វិញ​។ ហើយ​បន្ទាប់មក ពួកគេ​ក៏បាន​នាំគ្នា​រត់គេច​ចេញ​ពី​គ្រាប់កាំភ្លើង​»៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)

spot_img
×