Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចោទ​ចិន​ថា បំបិត​ហុងកុង មិន​ឲ្យ​រំលឹក​ការបង្ក្រាប​បង្ហូរឈាម របស់​ទ័ព​ចិន លើ​ក្រុមបាតុករ​កាលពី​ឆ្នាំ ១៩៨៩

spot_img

​សហរដ្ឋ​អា​មេ​រិច​កាលពី​ថ្ងៃ​អង្គារ បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា បំបិតមាត់​ទីក្រុង​ហុងកុង​កុំ​ឲ្យ​បញ្ចេញមតិ និង​សម្តែង​បាន​តាមរយៈ​ការពារ​ទីក្រុង​នេះ​កុំ​ឲ្យ​ធ្វើ​ពិធី​រំលឹក​ការបង្ក្រាប​បង្ហូរឈាម លើ​ក្រុមបាតុករ​ចិន​នៅ​ទីលាន Tiananmen កាលពី​ឆ្នាំ ១៩៨៩​។ ការចោទប្រកាន់​នេះ​កើតឡើង​ចំពេល​កម្តៅ កំពុង​កើនឡើង​ខ្លាំង​រវាង​មហាអំណាច​ទាំងពីរ ជុំវិញ​បញ្ហា​សេរីភាព​របស់​ហុងកុង​។​

​ការបង្ក្រាប​របស់​រដ្ឋា​ភិ​បាល​ចិន​ទៅលើ​ក្រុមបាតុករ​កាលពី​ឆ្នាំ ១៩៨៩ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ១០.០០០​នាក់​។ នេះ​បើតាម​ឯកសារ​របស់​អង់គ្លេស​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo បាន​បង្ហោះ​នៅលើ Twitter​ដូច្នេះ​ថា “​ប្រសិនជា​មានការ​សង្ស័យ​ពី​ចេ​នារ​បស់​ចិន គឺ​ចិន​នឹង​បដិសេធ​សម្លេង និង​ជម្រើស​របស់​ប្រជាជន​ហុងកុង​ដោយ​ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង​ដូច​ប្រជាជន​ចិន​”​។​

​អាជ្ញាធរ​ហុងកុង​បានធ្វើការ​ហាមឃាត់​យ៉ាង​មាន​ប្រសិទ្ធភាព ចំពោះ​ការ​រំលឹក​ដល់​ការបង្ក្រាប​បង្ហូរឈាម​ឆ្នាំ ១៩៨៩ ដោយ​អាជ្ញាធរ​បាន​បន្ថែម​ពេលវេលា​ហាម​ឃាត​លើ​ការប្រមូលផ្តុំ ដើម្បី​បង្ការ​ការ​រាតត្បាត​វីរុស COVID-19​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិច អ្នកស្រី Morgan Ortagus បាន​ថ្លែងថា “​ពួកយើង​សូម​ជំរុញ​អាជ្ញាធរ​ហុងកុង​ឲ្យ​អនុញ្ញាត​ឲ្យ​ប្រជាជន​ហុងកុង ធ្វើការ​រំលឹក​ដោយ​សន្តិភាព ទៅដល់​ជនរងគ្រោះ​នៃ​បក្សកុម្មុយនិស្ត​ចិន​”​។​

​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច បានប្រកាសថា​ទីក្រុង​ហុងកុង លែងមាន​ស្វ័យភាព​កម្រិត​ខ្ពស់​ពី​ចិន​ទៀតហើយ ក្រោយពេល​ទីក្រុង​ប៉េកាំង បានប្រកាស​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស់​។​

​មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam កាលពី​ថ្ងៃ​ចន្ទ បានធ្វើការ​ចោទប្រកាន់​អា​មេ​រិច​ថា អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​បាតុកម្ម ខណៈដែល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង​ទ័ព ដើម្បី​បំបែក​ក្រុមបាតុករ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍ ជុំវិញ​ការស្លាប់​របស់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


spot_img
×